លោក កៅ ថន អាយុ ២៥ ឆ្នាំជាអតីតអ្នកញៀនថ្នាំ បានបម្រើការនៅក្នុងហាងជួសជុលទូរស័ព្ទមួយ ដែលជាកម្មវិធីព្យាបាលអ្នកញៀនថ្នាំ ធ្លាប់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននោះ។
លោក ថន ដែលបានចាប់ផ្តើមជក់ថ្នាំយ៉ាម៉ា កាលពី ៧ ឆ្នាំមុន នៅពេលដែលគាត់បានទៅចូលរួម ក្នុងពិធីជប់លៀងមួយ បានរំឭកថា៖ «ម្តាយរបស់ខ្ញុំ បានព្រមានខ្ញុំថា ប្រសិនបើខ្ញុំមិនឈប់សេពថ្នាំញៀនទេ គាត់នឹងកាត់កាល់ខ្ញុំចោល។»
នៅ បន្ទាយមានជ័យ មនុស្ស ងាយនឹងញៀនថ្នាំណាស់។ ខេត្តភាគពាយព្យប្រទេសកម្ពុជានេះ មានអត្រាអ្នកញៀនថ្នាំខ្ពស់ដោយសារតែលំហូរថ្នាំប្រភេទណាកូទីនពី ព្រំដែនថៃ និងបន្លាស់ទីរបស់កម្មករចំណាកស្រុក តាមច្រកផ្សេងៗទៀត ដែលប្រើថ្នាំអំហ្វេតាមីន ដើម្បីជួយឲ្យពួកគេធ្វើការបានកាន់តែយូរ។
លោក កៅ ថន ជាគំរូមួយ ក្នុងការកែប្រែខ្លួន ទៅជាមនុស្សដំបូងនៅកម្ពុជា ដែលអ្នកប្រើថ្នាំញៀន ត្រូវបានកាត់ចេញពីក្រុម ហើយការព្យាយាម នៅមានការខ្វះខាតនៅក្នុងមណ្ឌល។ កម្មវិធីព្យាបាលថ្នាំញៀន តាមសហគមន៍ ដែលទទួលបានការគាំទ្រពីការិយាល័យគ្រប់គ្រងថ្នាំញៀន និងបទឧក្រិដ្ឋរបស់អង្គការសហប្រជាជាតិ បង្កើតឡើងនៅឆ្នាំ ២០១០ ក្នុងឃុំ ៨ នៅខេត្តបន្ទាយមានជ័យ។ កម្មវិធីនេះ ជាការខិតខំជារួមក្នុងការបញ្ចៀសការបញ្ជូនអ្នកញៀនថ្នាំ ទៅកាន់មណ្ឌលឃុំខ្លួន ជាកន្លែងដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានរិះគន់នៅក្នុងរបាយការណ៍ កាលពីពេលថ្មីៗនេះ ដោយចោទប្រកាន់អំពីការរំលោភលើរូបរាងកាយ និងផ្លូវភេទរបស់អ្នកត្រូវគេឃុំ។
លោក Clay Nayton អ្នកផ្តល់ប្រឹក្សាបច្ចេកទេស ប្រចាំអង្គការអភិវឌ្ឍន៍សង្គម បរិស្ថាន កសិកម្ម ដែលជាអង្គការក្នុងស្រុកជាដៃគូរបស់ UNODC បានពន្យល់ថា៖ «វាមិនមែនជាមណ្ឌលទេ វាជាវិធីសាស្ត្រ»។ លោកបានបន្តថា វិធីសាស្ត្រនោះ មានដំណាក់កាលព្យាបាលសះស្បើយផ្សេងៗគ្នា។ ក្នុងនោះ មានទាំងការពិគ្រោះយោបល់ជាដៃគូជាមួយអ្នកញៀនថ្នាំបច្ចុប្បន្ន និងកាលពីមុន ការផ្តល់ការព្យាបាល និងការពិនិត្យសុខភាព ការផ្តល់ជំនួយតិចតួច សម្រាប់ការធ្វើអាជីវកម្មខ្នាតតូច និងការជួយផ្នែកសង្គមកិច្ចទាក់ទងនឹងការដាក់បញ្ចូលអ្នកទាំងនោះ ទៅក្នុងសហគមន៍។
ទោះបីជាអង្គការ SEADO មិនទាន់បានប្រមូលទិន្នន័យស្តីពីចំនួនអ្នកប្រើដែលបានគ្រប់គ្រង មិនឲ្យវិលទៅរកការប្រើប្រាស់ថ្នាំវិញ ដោយផ្អែកលើព័ត៌មានវិជ្ជមានពីមេឃុំ និងអាជ្ញាធរមូលដ្ឋានក៏ដោយ ប៉ុន្តែកម្មវិធីនេះ កំពុងជួយប្រជាជនឲ្យងើបឡើងវិញ ហើយកំពុងពង្រីកដល់ខេត្តបាត់ដំបង និងស្ទឹងត្រែង នៅចុងឆ្នាំនេះ។ ទោះបីជាយ៉ាងនេះក្តី ធនធានរបស់កម្មវិធីនេះ មានចំនួនតិចតួច ដែលចោទជាចម្ងល់ អំពីផលប៉ះពាល់ពីកម្មវិធីនេះ នៅទូទាំងប្រទេស។
លោក Nayton បានឲ្យដឹងតាមអ៊ីមែលមកថា៖ «គម្រោងនេះ ជួបបញ្ហាហិរញ្ញវត្ថុ ដូចដែលអង្គការភាគច្រើន ត្រូវដោះស្រាយ ដោយសារតែបរិយាកាសខ្វះជំនួយ ពីទីភ្នាក់ងារអន្តរជាតិ នាពេលបច្ចុប្បន្ន និងនៅក្នុងវិស័យអភិវឌ្ឍន៍ទាំងអស់»។ ដំណាក់កាលសាកល្បង ធ្វើឡើងដោយមានទឹកប្រាក់ ២០ ម៉ឺនដុល្លារអាមេរិក។
ថ្វីបើយ៉ាង នេះក្តី ទឹកប្រាក់តិចតួច ត្រូវបានផ្តល់ដល់លោក ធឿន ឌឿន ដែលជាអ្នកចម្រៀងអាយុ ៣៥ នាក់ មកពីភូមិទឹកថ្លា ក្នុងក្រុងសិរីសោភ័ណ។ SEADO បានទិញកសិដ្ឋានចិញ្ចឹមមាន់ ឲ្យគាត់ ដើម្បីជាផ្នែកមួយ នៃគម្រោងរកប្រាក់ចំណូលនៃកម្មវិធីព្យាបាលការញៀនថ្នាំនៅក្នុង សហគមន៍។
អ្នកញៀនថ្នាំ រយៈពេលជាង ១០ ឆ្នាំ រូបនេះធ្លាប់រស់នៅជាមួយមិត្តភក្តិរាល់យប់ ផឹកស្រាជក់យ៉ាម៉ា។ គាត់បានសម្រេចចិត្តឈប់ជក់ បន្ទាប់ពីប្រពន្ធរបស់គាត់ មានផ្ទៃពោះ។ គ្មាននរណាម្នាក់នៅក្នុងភូមិឲ្យគាត់ខ្ចីលុយឡើយ។ លោកកត់សម្គាល់ឃើញថា ពួកគេទាំងអស់គិតថា លោកនឹងជ្រើសរើសយកថ្នាំញៀន ច្រើនជាងជួយប្រពន្ធរបស់លោក។
លោក បន្ថែមថា៖ «ខ្ញុំបានចាប់ផ្តើម គិតអំពីកំហុសរបស់ខ្លួន ហើយបានព្យាយាមឈប់ជក់ ប៉ុន្តែខ្ញុំគ្មានអ្នកគាំទ្រឡើយ។ សហគមន៍ មិនជឿជាក់លើរូបខ្ញុំឡើយ»។ បន្ទាប់ពីចូលរួមក្នុងអង្គការ SEADO កាលពីឆ្នាំ ២០១០ លោកបានអះអាងថា នឹងយកឈ្នះថ្នាំញៀន។ លោកឲ្យដឹងទៀតថា៖ «ខណៈពេលនេះ អ្នកភូមិ នៅក្នុងសហគមន៍ និយាយរកខ្ញុំវិញហើយ បន្ទាប់ពីពួកគេដឹងច្បាស់ថា ខ្ញុំឈប់ជក់ថ្នាំញៀន»។
មន្ត្រីនៅខេត្តបន្ទាយមានជ័យ គាំទ្រគម្រោងជាសះស្បើយនៅតាមសហគមន៍ ប៉ុន្តែនេះមិនមែនមានន័យថា មណ្ឌលឃុំខ្លួននេះ ត្រូវបិទនោះទេ។
លោក ឈុំ វណ្ណារិទ្ធ អភិបាលរងខេត្ត និងជាសមាជិកគណៈកម្មាធិការគ្រប់គ្រងថ្នាំញៀនថ្នាក់ខេត្ត លើកឡើងថា៖ «យើងត្រូវការទាំងពីរ»។ លោកថ្លែងថា៖ «មនុស្សភាគច្រើន ដែលមកមណ្ឌលនេះ មិនមែនត្រូវបានចាប់ខ្លួនដោយអាជ្ញាធរនោះទេ ប៉ុន្តែពួកគេត្រូវឪពុកម្តាយបញ្ជូនមក។
មណ្ឌលឃុំខ្លួនសម្រាប់ អ្នកប្រើប្រាស់ថ្នាំញៀន ជួយមនុស្សម្នាក់ សម្រាប់រយៈពេលតែ ៦ ខែ ឬ មួយឆ្នាំប៉ុណ្ណោះ។ នេះមានន័យថា មណ្ឌលនេះ ជួយមនុស្សឲ្យឈប់ប្រើថ្នាំញៀនហើយផ្តល់ជំនាញបណ្តុះបណ្តាលដល់ពួក គេ ក្នុងរយៈពេលខ្លី»។
លោក វណ្ណារិទ្ធ បានឲ្យដឹងទៀតថា ការិយាល័យរបស់លោក បានសង្កេតឃើញការប្រើប្រាស់ថ្នាំញៀននៅសិរីសោភ័ណ ធ្លាក់ចុះ ទោះបីជាលោក មិនអាចស្រង់ចំនួនជាក់លាក់ក៏ដោយ។
ក្នុង របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) ដែលគេបានចេញផ្សាយកាលពីចុងខែកក្កដាក្រុមនេះបានសម្ភាសជាមួយ អ្នកដែលអះអាងថា ពួកគេត្រូវបានបង្ខំធ្វើសកម្មភាពរួមភេទជាមួយបុគ្គលិក នៅមជ្ឈមណ្ឌលខុសៗពីគ្នា។ ប៉ុន្តែប្រធាន HRW ប្រចាំអាស៊ីលោក Phil Robertson បានថ្លែងថា លោក ភ្លាមៗមិនអាចកំណត់ថា តើអ្នកស្រាវជ្រាវរូបនេះ បាននិយាយជាមួយអ្នកដែលត្រូវបានគេបង្ខាំងនៅសិរីសោភ័ណឬយ៉ាងណា។
កាល ពីថ្ងៃចន្ទ ភ្នំពេញ ប៉ុស្តិ៍ ត្រូវបានគេអនុញ្ញាតឲ្យចូលក្នុងមជ្ឈមណ្ឌលឃុំខ្លួនភ្នំបាក់ ដែលលោកប្រធាន ប្រាក់ សារ៉ន បាននិយាយថា មជ្ឈមណ្ឌលនេះ ត្រូវកសាងនៅឆ្នាំ២០០៧ សម្រាប់ជាមជ្ឈមណ្ឌល ដែលផ្ទុកអ្នកញៀនថ្នាំមួយ ក្នុងចំណោមមជ្ឈមណ្ឌលចំនួនពីរនៅស្វាយស៊ីសូផុន។
លោក ប្រាក់់ សារ៉ន បានឆ្លើយសំណួរជាច្រើន អំពីសកម្មភាពភ្នំបាក់សម្រាប់អ្នកញៀនថ្នាំ ប៉ុន្តែលោកមិនបានអនុញ្ញាតឲ្យអ្នកយកព័ត៌មាន ចូលមើលខាងក្នុងមជ្ឈមណ្ឌលនេះទេ។ ទោះជាយ៉ាងណា ក៏គេអាចមើលឃើញអ្នកញៀនថ្នាំមួយចំនួនតូចអង្គុយផ្ទាល់ដី ហើយពុំមានអ្នកណាម្នាក់លេងបាល់ទះទេ។
លោក សារ៉ន បានអះអាងបន្តថា៖«អ្នកដែលគេបញ្ជូនទៅសម្រាប់ការស្នាក់នៅ មជ្ឈមណ្ឌលនេះ ពួកគេនឹងទទួលបានការព្យាបាល និងការអប់រំ ហ្វឹកហាត់ជំនាញជាច្រើន មានដូចជា កសិកម្ម ការចិញ្ចឹមមាន់ ការដាំផ្សិត ជួសជុលគ្រឿងអេឡិចត្រូនិក ជាងផ្សារ និងកាត់សក់ ជាដើម»៕ CS/NR