Sunday, August 26, 2012

បញ្ចប់​វគ្គ​គ្រូបង្វឹក​បាល់ទាត់​កម្រិត​ខ្ពស់​


  • 3 សិក្ខាកាម និង គ្រូបង្វឹកមុនពេលបែកគ្នា
  • 22 លោក KellCross ដែលជាគ្រូមកពីFIFA
  • 3 សិក្ខាកាម និង គ្រូបង្វឹកមុនពេលបែកគ្នា22  
  • លោក Kelly Cross ដែលជាគ្រូមកពីFIF

    ​វគ្គ​គ្រូបង្វឹក​បាល់ទាត់​កម្រិត​ខ្ពស់​បង្រៀន​ដោយ​គ្រូ​មកពី​ FIFA ​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២០​មក​នោះបាន​ បញ្ចប់​នៅ​ថ្ងៃទី​២៤​សីហា ។​

​     ​សិក្ខាកាម​ដែល​ចូលរៀន​ក្នុង​វគ្គ​នេះ​សុទ្ធតែជា​គ្រូបង្វឹក គ្រូ​ជំនួយ​តាម​ក្លឹប​ធំៗ​ដែល​លេង​នៅក្នុង League គ្រូ និង គ្រូ​ជំនួយ​ជម្រើសជាតិ គ្រូ​ដែល​កំពុង​បង្ហាត់​ក្រុម​ជម្រើស​តាម​ប្រភេទ​អាយុ​នានា​ដែលមាន​ចំនួន​ សរុប ៣០​នាក់ ។​

​    ​លោក Kelly Cross គឺជា​គ្រូបង្វឹក​ដែល FIFA​ បញ្ជូនមក ។ ​វគ្គ​នេះ​មាន​លក្ខណៈពិសេស​ដោយសា​រ​ការសិក្សា​ទោះបីជា​ការអនុវត្តន៍​ផ្ទាល់​ លើ​ទីលាន​នៅតែមានរួម​ជាមួយនឹង​ការសិក្សា​ទៅលើ​ទ្រឹស្ដី​នោះ​ក៏ពិតមែន​ តែ​យុទ្ធវិធី​នៃ​ការកសាង​ក្រុម​មួយ​ឲ្យ​ខ្លាំង ការធ្វើ​ឲ្យ​កីឡាករ​ប្រកបដោយ​ថាមភាព និង​ពោរពេញ​ដោយ​កលល្បិច​ ត្រូវបាន​គ្រូបង្ហាត់​រូបនេះ​លើក​យកមក​បង្រៀន ។​

​    ​សិក្ខាកាម​ទាំងអស់​សុទ្ធតែ​បានទទួល​នូវ​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ពី​ការសិក្សា​គ្រប់ៗ​គ្នា ។​

Comments system

Disqus Shortname