Saturday, August 11, 2012

អាហារ​ស៊ូស៊ី​​រៀប​​នៅ​​លើ​រាង​កាយ​តារា​ម៉ូដែល​ដេក​ដូច​​ស្លាប់​ នៅ​ក្រុង​ម៉ៃអាមី ​រដ្ឋ​ផ្លរីដា​ ​បម្រើ​អតិ​ថិជន​​មួយ​​ពេល​ថ្លៃ​ 500​ដុល្លារ

ភោជនីយ​ដ្ឋាន​ Caalina Hotel  & Beach Club’s  Kung  Fu  Kit​chen and  Sushi ​នៅ​ក្រុង​​មៃ​៉អាមី​ រដ្ឋ​ផ្លរីដា ​សហ​រដ្ឋអាមេ​រិក​ ​បាន​បង្ហាញ​មុខ​ម្ហូប​ពិសេស​របស់​​​ជប៉ុន​ប្រភេទ​ស៊ូស៊ី ​(Sushi)​ទទួល​ទាន​នៅពីលើ​រាង​កាយ​តារា​ម៉ូដ​​អាស​អាភាស ​​ដោយ​​ក្នុងមួ​យពេល​​មាន​តម្លៃ​៥០០​ដុល្លារ ​។
នៅក្នុង​មួយ​ពេល​​អាច​ទទួល​ទាន​បាន​ប្រហែល​១៥​នាក់ ​ដោយ​អតិថិជន​អាច​​រៀបចំ​​ជា​​ពិធី​ជប់​លៀង​ជា​ក្រុម ​ជប់​លៀង​ក្នុងពេល​ទទួល​សញ្ញា​បត្រ ​ឬ​ថ្ងៃ​ខួប​កំណើត​ជាដើម​ ។ របា​យ​ការណ៍​បញ្ជាក​់ថា ​បច្ចុប្បន្ន​មាន​អតិថិ​ជន​ទទួល​ទាន​អាហារ​ស៊ូស៊ី​ លើ​ខ្លួន​ប្រាណ​​តារា​​បង្ហាញ​​ម៉ូដ​ស្រាត​ចំនួន​៣​ក្រុម ​រួម​ទាំងស៊ូស៊ី ​លើ​ខ្លួន​ប្រាណ​​តារា​​បង្ហាញ​​ម៉ូដ​បុរស​ស្រាតផងដែរ​។​ ដោយ​​អតិថិជន​ស្នើ​ឡើង​ទើប​​ភោជនីយ​ដ្ឋាន​បញ្ជូន​​តារា​បង្ហាញ​​ម៉ូដ​ ស្រាតបុរស​ដាក់​ជំនួស​ស្ត្រី​ផងដែរ​​​ ។ ​
​​អាជ្ញាធរ ​រដ្ឋ​ផ្ល​រីដា ​បញ្ជាក់​ថា ​មុខ​ម្ហូប​ប្រភេទ​​នេះ​មិន​ចាត់​ទុក​​ថា​ ​ខុស​ច្បាប់​​ទេ​​ដរាប​ណា​អាហារ​មា​ន​​អនា​ម័យ​​​ និងសុវត្ថិ​ភាព​ ស្របតាម​បទដ្ឋាន​របស់​នាយក​ដ្ឋាន​ស្បៀង​អាហារ​ ​និង​ឱសថ ​ខណៈ​េពល​តារា​​ម៉ូដ​ស្រាត​​​គ្មាន​ជំងឺ​សើ​ស្បែក ។ ​លោក​​ណា​ថា ​លីប័រ​មេន ​ម្ចាស់​ភោជនីយ​ដ្ឋាន​​ថ្លែងថា ​​តារា​បង្ហាញ​​ម៉ូដ​ស្ត្រី​​ ​ត្រូវ​សម្អាត​អនា​ម័យ​​ឱ្យល្អ ​នៅមុន​ពេល​ទទួល​ការតុបតែង​អាហារ​​ស៊ូស៊ី​នៅលើ​ខ្លួន​ប្រាណ ៕

Comments system

Disqus Shortname