ប៉ោយប៉ែត ៖
ក្រុមហ៊ុនចំនួន១២បានដាក់ពាក្យបណ្ដឹងទៅកាន់លោក ប៉ែន ស៊ីម៉ន
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកគយនិងរដ្ឋាករកម្ពុជា
លើកឡើងពីសកម្មភាពអំពើពុករលួយរបស់មេគយច្រកអន្ដរជាតិប៉ោយប៉ែត
។ នៅក្នុងពាក្យបណ្ដឹងដែលមានក្រុមហ៊ុនចំនួន១២ គឺ
១-លោកស្រីថោង ឡេង ប្រធានក្រុមហ៊ុនថោងឡេង អាហរ័ណ នីហរ័ណ
២-លោក ខាត់ ម៉េង ជើងសារគយ និងជាតំណាងក្រុមហ៊ុនថុងហួត
៣-លោក ឈុន គឹមហេង ជើងសារគយ និងជាតំណាងក្រុមហ៊ុនដឹកជញ្ជូនត្បូងពេជ្រ
៤-លោក ប៊ុន កយ ជើងសារគយ និងជាតំណាងក្រុមហ៊ុនដឹកជញ្ជូនប៉ាស៊ីហ្វិក
៥-លោកអ៊ឹង គីសេង ជើងសារគយ និងជាតំណាងក្រុមហ៊ុនសេងហុងហេង
៦-លោក ដួង គឿន តំណាងក្រុមហ៊ុន ជីបម៉ូងគ្រុប
៧-លោក ហង្ស សុផារ៉ា ជើងសារគយ និងជាតំណាងក្រុមហ៊ុនឡាយហាក់
៨-លោក សំ សំណាង ប្រធានក្រុម ហ៊ុន សំ សំណាង
៩-លោក ប្រាក់ ធារិទ្ធ ប្រធានក្រុម ហ៊ុន ប្រាក់ ធារិទ្ធ
១០-លោក រឿម វុធ ប្រធានក្រុម ហ៊ុន រឿម វុធ
១១-លោក ស្រេង ចំរើន តំណាង ក្រុមហ៊ុនតេង ឡាយ
១២-លោក គង់ សុវណ្ណដា តំណាង ក្រុមហ៊ុនដឹកជញ្ជូន អ៊ា ធី ស៊ី ។ បាន ចោទប្រកាន់ទៅលើឈ្មោះញឹម សុខណាង មានតួនាទីជាអនុប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកអន្ដរជាតិប៉ោយប៉ែតថាបានបង្កការរាំងស្ទះដល់ការបង់ពន្ធ ចូលរដ្ឋ និងជាពិសេសបង្កការរំខានជា ច្រើនលើកច្រើនសាបណ្ដាលឱ្យរាំងស្ទះ ដល់ការប្រកបមុខរបរអាជីវកម្មតាម បណ្ដាក្រុមហ៊ុន បណ្ដាលឱ្យមានការខូចខាត និងបាត់បង់ពេលវេលាដោយសារ តែបុគ្គល ញឹម សុខណាង គិតតែផលប្រយោជន៍សួនតួ មិនគិតផលប្រយោជន៍ជាតិឡើយ ហើយបុគ្គលនេះ តែងតែ និយាយជាញឹកញឹបថា “អញនៅប៉ោយ ប៉ែតជាង១០ឆ្នាំហើយ..គ្មានអ្នកណាធ្វើ អ្វីអញបានទេ...!” ដូច្នេះតាមបណ្ដាក្រុម ហ៊ុនដែលរងគ្រោះ ធុញទ្រាន់នឹងអំពើពុក រលួយ ការគាបសង្កត់ធ្វើឱ្យរាំងស្ទះនិង ខាតបង់ពេលវេលានេះ ទើបពួកគាត់ តំណាងឱ្យក្រុមហ៊ុនទាំង១២ខាងលើ បង្ខំ ចិត្ដដាក់ពាក្យបណ្ដឹងទៅប្រតិភូរាជរដ្ឋា ភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ។
ពាក់ព័ន្ធនឹងបណ្ដឹងនេះ នគរវត្ដមិន អាចទាក់ទងបានទេពីលោកញឹម សុខណាង អនុប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកអន្ដរជាតិប៉ោយប៉ែត ដោយគ្មាន លេខទូរស័ព្ទ ។ ប៉ុន្ដែលោក ឈួន ហៃ ប្រធានការិយាល័យគយនិងរដ្ឋាករប៉ោយ ប៉ែតបានឱ្យដឹងតាមទូរស័ព្ទនិយាយដោយ ខ្លីថា រឿងនេះ លោកមិនទាន់ដឹងនៅ ឡើយទេ រួចក៏បិទទូរស័ព្ទ ។ ចំណែក លោក ផូ ផល្លា ប្រធានសាខាគយនិង រដ្ឋាករខេត្ដបន្ទាយមានជ័យ នគរវត្ដមិន អាចទាក់ទងបានទេ កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១២ ដោយទូរស័ព្ទចូល តែគ្មានអ្នកលើក ។
គួររំលឹកថា បញ្ហាអំពើពុករលួយ ការគាបសង្កត់ឈ្មួញ ក្រុមហ៊ុន កម្មករ ជាជនពិការ អតីតយោធិន អូសទំនិញ តាមរទេះ ដែលផ្ដើមចេញពីមន្ដ្រីគយ ច្រកអន្ដរជាតិប៉ោយប៉ែតបានកើតមាន ស្ទើរតែរាល់ថ្ងៃ មិនតែប៉ុណ្ណោះ កន្លងទៅ មានបាតុភាពឈ្លោះប្រកែកគ្នារួមទាំងផ្ទុះ ចេញជាកំហឹងរបស់កម្មករខ្លះបង្ខំចិត្ដលើក ស្បែកជើងគប់ទៅលើមន្ដ្រីគយដែល អង្គុយចាំយកលុយនៅមាត់ច្រកជាប់គល់ ស្ពានមិត្ដភាពកម្ពុជា-ថៃ និងករណីមួយ ចំនួនទៀត ក្រុមកម្មករជាច្រើននាក់ ធ្លាប់នាំគ្នាទៅតវ៉ានៅចំពីមុខស្នាក់ការ ខណៈដែលមានអំពើគាបសង្កត់បង្ខំឱ្យ ពួកគាត់បង់ប្រាក់ ដែលមិនអាណិតអាសូរ ទៅលើភាពក្រខ្សត់របស់ពួកគាត់ជា កម្មករ ប្រើប្រាស់កម្លាំងពលកម្ម ដើម្បី ដោះស្រាយក្រពះប្រចាំថ្ងៃនោះ ។
បន្ទាប់ពីមានការដោះដូរប្រធាន ការិយាល័យគយនិងរដ្ឋាករអន្ដរជាតិប៉ោយ ប៉ែត លោក ឈួន ហៃ ជំនួសតំណែង លោក ជួប អេន ចូលនិវត្ដន៍ មិនទាន់ ទទួលបានការលុបបំបាត់អំពើពុករលួយ ភាពអនាធិបតេយ្យរបស់មន្ដ្រីគយដែល មានដ៏ប្រសេចប្រសាយចាំឈរយកលុយ ពីទំនិញឆ្លងកាត់ កម្មករអូសទំនិញតាម រទេះ នោះបាននៅឡើយទេ ។ មានន័យថា លោក ឈួន ហៃ កាន់តែធ្វើឱ្យអំពើពុករលួយ ភាពអនាធិបតេយ្យទាំងនេះ កើតមានកាន់តែខ្លាំងឡើងៗ ដូច្នេះពេល ដែលមានពាក្យបណ្ដឹងពីបណ្ដាក្រុមហ៊ុន ទៅកាន់លោក ប៉ែន ស៊ីម៉ន គេទទួល ស្គាល់ថា មន្ដ្រីគយទាំងនោះ អាចនឹងមានការកែទម្រង់ ឬក៏ពិន័យរដ្ឋបាល ដោយរូបភាពណាមួយ បើសិនមិនបានដកមុខតំណែងនោះ ៕