Thursday, August 30, 2012

អារ​.​ក​សម្លាប់​យុវជន​ពិការ​ជើង​​នៅ​ក្បែរ​ផ្សារ​អូរ​ឫស្សី​សង្ស័យ​អំពើ​ប្លន់​


ភ្នំពេញ​ ៖​ អំពើ​ឃាតកម្ម​ដ៏​សាហាវ​ មួយ​បាន​កើតឡើង​លើ​យុវជន​ពិការ​ជើង​ម្នាក់​ ដោយ​ឃាតក​ចូល​ទៅ​អារ​.​ក​សម្លាប់​ដល់​ក្នុងផ្ទះ​ ខណៈ​ដែល​យុវជន​ពិការ​រូប​នេះ​នៅ​ចាំផ្ទះ​តែ​ម្នាក់​ឯង​​ហើយ​ម្ដាយ​និង​ប្អូនស្រី​ទៅ​លក់ដូរ​ នៅ​ឯ​ផ្សារ​អូរ​ឫស្សី​អស់​ ។​
​អំពើ​ឃាតកម្ម​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១២​ នៅផ្ទះ​លេខ​១៥E2​ ផ្លូវ​លេខ​១២៥​ ក្រុម​ទី​៨​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​ ខណៈម្ដាយមីង​យក​ចំណី​ឱ្យ​ជន​រង​គ្រោះ​ហូប​ ហើយ​ឃើញ​ផ្ទះ​ចាក់សោ​ពី​ក្រៅ​ខុស​ពី​ ធម្មតា​ ។​
​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ព្រហ្ម​ ទណ្ឌ​ខណ្ឌ​៧​មក​រា​បានឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​ដែល​ត្រូវ​ឃាតក​អារ​.​ក​សម្លាប់​ យ៉ាង​អាណោចអាធ័ម​នេះ​ឈ្មោះ​ ប៉ាត់​ សុ​វ​ណ្ណា​រ៉ា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខ​ របរ​នៅផ្ទះ​ និង​ជា​ជន​ពិការ​ជើង​ទាំង​សង​ ខាង​តាំងពី​អាយុ​២​ឆ្នាំ​មក​ម្ល៉េះ​ ។​ ជន​រង​ គ្រោះ​រស់នៅ​ក្នុង​បន្ទុក​ម្ដាយ​ឈ្មោះ​ ជន​ បុប្ពា​ភួង​ អាយុ​៤៥​ឆ្នាំ​ ជា​ស្ដ្រី​មេម៉ាយ​ និង​ មាន​ប្អូនស្រី​ម្នាក់​ឈ្មោះ​ ប៉ាន់​ សេរី​រ័​ត្ន​ អាយុ​២០​ឆ្នាំ​ ជា​អ្នកលក់​មី​ កាហ្វេ​នៅ​ ផ្សារ​អូរ​ឫស្សី​ ។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ទៀត​ថា​ នៅ​ មុន​ពេល​កើតហេតុ​មានការ​ភ្ញាក់ផ្អើល​ ដោយ​អំពើ​ឃាតកម្ម​នេះ​ម្ដាយមីង​ជន​រង​គ្រោះ​ឈ្មោះ​មាស​ រ​ដ្ឋា​ អាយុ​៤០​ឆ្នាំ​ បាន​យក​ចំណីអាហារ​ឱ្យ​ជន​រង​គ្រោះ​ហូប​ដូច​ ថ្ងៃ​ធម្មតា​ដោយពេល​នោះ​បាន​ពឹង​ស្ដ្រី​ ចំណាស់​ម្នាក់​នៅ​ជាន់​ក្រោម​ឱ្យ​យក​ចំណី​ អាហារ​ទៅ​ឱ្យ​ជន​រង​គ្រោះ​ ។​ ពេល​ស្ដ្រី​ ចំណាស់​ឡើង​ទៅ​ដល់​ស្រាប់តែ​ឃើញ​ ទ្វារផ្ទះ​ត្រូវ​គេ​ចាក់សោ​ពី​ក្រៅ​ខុស​ពី​ធម្មតា​ ព្រោះ​រាល់ថ្ងៃ​ជន​រង​គ្រោះ​នៅ​ចាំផ្ទះ​តែ​ ម្នាក់ឯង​ចាក់សោ​ពី​ក្នុង​ទេ​ ។​ ដោយ​កើត​ មានការ​សង្ស័យ​ខ្លាំង​ពេក​ស្ដ្រី​ចំណាស់​បាន​ប្រាប់​ម្ដាយមីង​ឱ្យ​ដឹង​រឿង​នេះ​ ហើយ​ ពេល​ម្ដាយមីង​មក​ដល់​បាន​គោះ​ទ្វារ​ ស្រែកហៅ​ក្មួយ​តែ​គ្មាន​ចម្លើយ​ទើប​ដើរ​ ទៅ​អើត​មើល​តាម​មាត់​បង្អួច​ឃើញ​ជន​រង​ គ្រោះ​ដេក​ស្លាប់​លើ​កម្រាល​ឥដ្ឋ​មាន​ឈាមក្រហម​ច្រាល​ក៏​កើតការ​ឆោឡោ​តែ​ម្ដង​ ។​
​មន្ដ្រី​នគរបាល​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​អារ​.​ក​ នឹង​កាំបិត​ចិតបន្លែ​មុខស្រួច​ដាច់​បំពង់​ ខ្យល់​ និង​ចាក់​ត្រង់​ពោះ​១​កាំបិត​ស្លាប់​ នៅ​លើ​កម្រាល​ឥដ្ឋ​ ហើយ​ក្រោយ​សម្លាប់​ រួច​ឃាតក​ទាញ​ទ្វារផ្ទះ​បិទ​ចាក់សោ​ពី​ក្រៅ​ ទើប​គេចខ្លួន​បាត់​ស្រមោល​តែ​ម្ដង​ ។​
​សមត្ថកិច្ច​នៅ​មិន​ទាន់​សន្និដ្ឋាន​ជាក់​លាក់​ថា​ ការ​ស្លាប់​របស់​យុវជន​ពិការ​ជើង​ទាំង​២​នេះ​ ជា​អំពើ​គំនុំ​ឬ​ជា​អំពើ​ ប្លន់​បែប​ណា​នោះ​ទេ​ ព្រោះ​រហូត​ដល់​ ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​កើតហេតុ​  នេះ​កំពុង​ត្រួតពិនិត្យ​ទ្រព្យសម្បត្ដិ​ក្នុងផ្ទះ​ និង​ពិនិត្យ​សព​ជន​រង​គ្រោះ​នៅឡើយ​ ។​
​ទោះជា​យ៉ាងណា​ក្ដី​ឈ្មោះ​ ជន​ បុប្ពា​ភួង​ ជា​ម្ដាយ​ជន​រង​គ្រោះ​បាន​លួច​បង្ហើប​ឱ្យ​ ដឹង​ថា​ ក្នុង​ករណី​នេះ​គាត់​សង្ស័យ​ជា​រឿង​ គំនុំ​ដែល​កើតឡើង​រវាង​អ្នក​ជិតខាង​ជា​ មួយ​គ្រួសារ​គាត់​ ព្រោះថា​កាលពី​១​ឆ្នាំ​ មុន​គ្រួសារ​គាត់​ធ្លាប់​មាន​ទំនាស់​ជាមួយ​ គ្រួសារ​មួយ​នៅ​ក្បែរ​ផ្ទះ​ ហើយ​ក្រោយ​ មក​ជន​ដែល​បង្កទំនាស់​នោះ​ចេញពីផ្ទះ​ បាត់​ទៅ​ដោយ​យូរៗ​ឃើញ​មក​លេង​ម្ដាយ​ ម្ដង​ប៉ុណ្ណោះ​ ។​ នេះ​គ្រាន់តែ​ជា​ការ​សង្ស័យ​ ជំហាន​ដំបូង​ប៉ុណ្ណោះ​ ។​ 
​រហូត​ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​ សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ក្នុងផ្ទះ​ជន​រង​ គ្រោះ​ឃើញ​របស់របរ​មួយ​ចំនួន​ត្រូវ​ជន​ សង្ស័យ​រើ​ជជុះ​ពេញ​ផ្ទះ​ ដែល​ករណី​នេះ​ ធ្វើ​ឱ្យ​សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ថា​ជា​ អំពើ​ប្លន់​មិនមែន​គំនុំ​ ប៉ុន្ដែ​មិន​ទាន់​បាន​ បញ្ជាក់​ថា​ជន​រង​គ្រោះ​បាត់បង់​អ្វីខ្លះ​នៅ​ឡើយ​ទេ​ ៕

Comments system

Disqus Shortname