Sunday, August 19, 2012

កន្លែងផ្ញើម៉ូតូ នៅផ្សាអូឡាំពិក បិទតម្លៃ៣០០រៀល តែយក១០០០រៀល

ភ្នំពេញ៖ ៣០០រៀល ឫ១០០០រៀល វាមិនថ្លៃ ដែលមិនអាចឲ្យ ប្រជាពលរដ្ឋដែល ចូលផ្សាអូឡាំពិក គ្មានលទ្ធភាព បង់នោះទេ សម្រាប់ការផ្ញើម៉ូតូម្តងៗនោះ តែវាថ្លៃ និងថោកគឺត្រង់ថា ហេតុអ្វីបានជា ក្រុមបុគ្គលិក នៅកន្លែងផ្ញើម៉ូតូ នៅផ្សាសំបូរជនជាតិ បរទេសចូលនេះ បែជាយក តម្លៃផ្ញើម៉ូតូ លើស តម្លៃដែលខ្លួន បានសរសេរនៅ នឹងកន្លែងផ្ញើ ទៅវិញ ដែលនាំឲ្យមាន ការឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង និងជាញយដង រវាងក្រុមបុគ្គលិក ដែលមានសំដីឈ្លើយ និងប្រជាពលរដ្ឋដែលចូលផ្សា ហើយយកម៉ូតូរបស់ខ្លួន ទៅផ្ញើនៅកន្លែងផ្ញើនោះ ។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១២ មានការឈ្លោះប្រកែកគ្នាមួយ យ៉ាងខ្លាំង រវាងស្រ្តីម្នាក់ និងក្រុមបុគ្គលិក ដែលស្ថិតនៅ កន្លែងផ្ញើម៉ូតូ នៅផ្សាអូឡាំពិក ដែលដំបូងឡើយ គេនឹកស្មានថា ជាការឈ្លោះគ្នា ដោយសារ រឿងបាត់ ឥវ៉ាន់ ឫរឿងធំដុំអ្វីផ្សេង ប៉ុន្តែក្រោយពីបានសួរ នាំរួចមក ទើបដឹងថា ជាការឈ្លោះគ្នារឿង តម្លៃផ្ញើម៉ូតូ ទាល់តែសោះ ។
នៅកន្លែងកើតហេតុ ស្រ្តីម្នាក់អាយុ ជាង២០ ឆ្នាំ សំម្បុរ ស មិនស្គាល់អត្តសញ្ញាណ បានចេញ ពីផ្សាអូឡាំពិក ហើយដើរសំដៅ ទៅយកម៉ូតូ របស់ខ្លួន ដែលស្ថិត នៅកន្លែងផ្ញើ ប៉ុន្តែ ពេលជិះ មកដល់ច្រកចេញ ក៏ត្រូវបុគ្គលិកនៅកន្លែងផ្ញើ ហែកសំបុត្រ ហើយទារលុយចំនួន ១០០០ រៀល ។ ភ្លាមៗនោះ ស្រាប់តែស្រ្តីរូបនេះ បាននិយាយតប ទៅវិញថា ហេតុអ្វីក៏យក១០០០រៀល ពីព្រោះតម្លៃ ដែលបិទនៅនឹងកន្លែងផ្ញើ ត្រឹម៣០០រៀលប៉ុណ្ណោះ ។
ដោយសារតែស្រ្តីរូបនេះ នៅតែ ប្រកែក និងមិនចង់ ឲ្យលុយ ចំនួន១០០០រៀល ទើបបុគ្គលិកទាំងនោះ ដែលមានពាក្យសំដី ដូចពាក់ ផ្កាយ៤ បាននិយាយខ្លាំងៗថា បើមិនឲ្យ១០០០រៀល នឹងមិនឲ្យម៉ូតូ ចេញនោះទេ ហើយចង់ ទៅប្តឹងនរណា ក៏ទៅប្តឹងទៅ ពួកគេមិន ខ្លាចឡើយ។
ស្រ្តីខាងលើនេះ បាននិយាយទៀតថា ត្រឹមលុយ ចំនួន១០០០រៀល នាងមិនអត់នោះទេ ប៉ុន្តែសូមឲ្យសរសេ នៅនឹងកន្លែងផ្ញើ ថាតម្លៃប៉ុន្មាន បើដាក់ ប៉ុណ្ណេះ ហើយយកប៉ុណ្ណោះ តើវាសមទេ គឺជាការកុហកទាំងស្រុងតែម្តង។
យ៉ាងណាក៏ដោយ មិនថា តែផ្ញើអូឡាំពិក ទេតែមានផ្សា ផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ ក៏បុគ្គលិកនៅកន្លែងផ្ញើ បានធ្វើ ដូច្នោះដែរ ។ ដូច្នេះ ប្រជាពលរដ្ឋមួយចំនួន សូមសំណូមពរ ដល់ប្រធានផ្សានីមួយៗ គួរមានដំណោះ ស្រាយចំពោះរឿងនេះ បើទោះបីជាបញ្ហាតូចតាយក៏ដោយ៕

Comments system

Disqus Shortname