Saturday, August 25, 2012

ជិះម៉ូតូបង្ហោះ ទៅបុកបង្គោលភ្លើង បាក់ជើងយុវជនពីរនាក់

ព្រះសីហនុ:  ក្មេងស្ទាវ​ពីរ​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​បង្ហោះ ទៅបុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​បាក់ជើង ៣​កំណាត់ ត្រូវ​ក្រុម​សាច់ញាតិ ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ​។ ហេតុការណ៍​នោះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ ត្រង់ចំណុច​ផ្លូវបត់​កោង មុខ​សណ្ឋាគារ​ឆ្នេ​សុខា ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ទាំងពីរ​នាក់ ឈ្មោះ ចាន់ សុផល អាយុ ២១​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ត្រូវ​បាក់ជើង​ស្តាំ​ពីរ​កំណាត់ និង​ឈ្មោះ ជា សេង អាយុ ២០​ឆ្នាំ ត្រូវ​បាក់ជើង​ស្តាំ មួយ​កំណាត់​ដែរ​។​

​ សូមបញ្ជាក់ថា សព្វថ្ងៃ​នៅ​ខេត្ត​ព្រះសីហនុ ករណី​បង្ហោះ​ម៉ូតូ និង​យុវជន​ជិះ​ម៉ូតូ​ប្រដេញ​គ្នា ទាំង​ហ្វូងៗ នៅ​កើតមានឡើង​យ៉ាង​ពេញបន្ទុក ដែល​បង្កឡើង​ដោយ​កូន​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត​។ ដូចនេះ​ពួកគេ មិន​គោរព​ច្បាប់​ចរាចរណ៍​អ្វី​នោះទេ​។ រីឯ​សមត្ថកិច្ច​ប៉ូលីស​ចរាចរណ៍ គប្បី​មាន​វិធានការ​តឹងរ៉ឹង​បន្តិច ដើម្បី​រក្សា​សុ​វត្តិភាព និង​សណ្តាប់ធ្នាប់​ជូន​ភ្ញៀវទេសចរ នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​៕​

Comments system

Disqus Shortname