សង្សារ ២គូ ទៅរៀន មិនឃើញ មកផ្ទះ សមត្ថកិច្ច រកឃើញ ក្នុងផ្ទះសំណាក់
បន្ទាយមានជ័យ ៖ គូស្នេហ៍វ័យក្មេងពីរគូ ដែលសុទ្ធតែនៅសិក្សា បាននាំគ្នារត់ពីខេត្តបាត់ដំបង មកលួចរួមរស់ជាមួយគ្នា នៅជាយដែន ខេត្តបន្ទាយមានជ័យ ហើយ ខណៈដែលកូនទៅរៀនបាត់ មិនឃើញត្រឡប់មកផ្ទះវិញ ឪពុកម្តាយក្មេងស្រីទាំងពីរ បានទៅប្តឹង ព្រោះខ្លាចមានជនខិលខូច ចាប់ជំរិត តែក្រោយពេលកម្លាំង កងរាជអាវុធហត្ថ (អ.ហ) ក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវរកឃើញ យកមកសួរនាំ ទើបដឹងថា ពួកគេស្រឡាញ់គ្នា ពុំមានការចាប់ជំរិតទេ។
លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹង នៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១១ ថា គូស្នេហ៍ទាំងពីរគូនេះ គូទី១-រកឃើញនៅផ្ទះសំណាក់ រស្មីភ្នំពេញ ក្នុងក្រុងប៉ោយប៉ែត មានឈ្មោះ( ហ.ច.ន ) ភេទស្រី អាយុ ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យ សម្តេចឪ ខេត្តបាត់ដំបង មានប្រុសស្នេហ៍ ឈ្មោះ ទី ចិន្តា ភេទប្រុស អាយុ ២១ឆ្នាំ។ ចំណែកគូទី២-មានឈ្មោះ (ត.ស.ន) ភេទស្រី អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យសម្តេចឪ ខេត្តបាត់ដំបង មានប្រុសស្នេហ៍ឈ្មោះ
ស៊ុម វណ្ណឌី ភេទប្រុស អាយុ២២ឆ្នាំ រកឃើញ នៅផ្ទះសាច់ញាតិខាងប្រុស ម្តុំផ្សាររ៉ាចាស់ ក្នុងភូមិក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត កាលពីព្រឹកមិញនេះ។ លោក ហម ម៉ុត បានបន្តថា ការហៅគូស្នេហ៍ទាំងពីរគូនេះ មកសួរនាំ គឺធ្វើឡើង បន្ទាប់ពីបានទទួលពាក្យបណ្តឹងពី ឈ្មោះ ហាន ប៊ុនយូ ភេទប្រុស អាយុ ៤៤ឆ្នាំ ជា ឪពុកនាង ( ហ.ច.ន ) រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង និង ស្រី្តម្នាក់ទៀតឈ្មោះ ស៊ុន គឹមអូន អាយុ ៤២ឆ្នាំ ជាម្តាយរបស់នាង ( ត.ស.ន ) រស់នៅភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុង/ខេត្តបាត់ដំបង ដោយ ពួកគាត់បានអះអាងថា បានបាត់កូនស្រី កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១១ ដោយមិនដឹងមូលហេតុ បន្ទាប់ពីពួកនាងទៅ រៀនពេញមួយថ្ងៃ ហើយមិនឃើញ ត្រឡប់មកវិញតាមទម្លាប់ ម៉្យាងទៀត ដោយខ្លាចមាន អំពើចាប់ជំរិតមកលើកូនស្រី របស់ពួកគាត់ផងនោះ ពួកគាត់ បានទៅប្តឹងទាំងនគរបាល ទាំង អ.ហ ខេត្តបាត់ដំបង និង អ.ហ ក្រុងប៉ោយប៉ែត ឲ្យជួយអន្តរាគមន៍។ លោក ហម ម៉ុត បានបញ្ជាក់ថា បន្ទាប់ពីទទួលបាន ពាក្យបណ្តឹងរបស់ ឪពុកម្តាយក្មេងស្រីទាំងពីរ និងបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោ រត្ន័ ស្រ៊ាង មេបញ្ជាការរង អ.ហ ផ្ទៃប្រទេស និងជាមេបញ្ជាការ អ.ហ ខេត្តបន្ទាយមានជ័យ លោកក៏បានដឹកនាំកម្លាំង អ.ហ ក្រោមឱវាទ ចុះបើកការស្រាវជ្រាវ ទើបឃើញគូស្នេហ៍ទាំងពីរ គូនៅ ចំណុចខាងលើ ក៏ហៅមកសួរនាំតែម្តង។ នៅពេលសួរនាំ ទើបដឹងថា គូស្នេហ៍វ័យក្មេងទាំងពីរគូនេះ ស្រឡាញ់គ្នា ហើយនាំគ្នារត់ មករស់នៅជាយដែន ប៉ោយប៉ែត ដើម្បីគេចពីឪពុកម្តាយ ពុំមែនជាករណីចាប់ជំរិតឡើយ។ ក្រោយសួរនាំ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនគូស្នេហ៍វ័យក្មេងទាំងពីរគូ ទៅបញ្ជាការដ្ឋាន អ.ហ ខេត្តបន្ទាយមានជ័យចាត់ការបន្ត និង ហៅឪពុកម្តាយ ឬ អាណាព្យាបាល របស់ពួកគេ មកទទួល យកទៅផ្ទះសម្បែងវិញ៕