ក្រសួងធនធានទឹក និងឧតុនិយម
សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា
បន្ទាប់ពីបានធ្វើការសង្កេតតាមដានពីស្ថានភាពអាកាសធាតុរួចមក
ឃើញថា បច្ចុប្បន្ននេះព្រះរាជាណាចក្រកម្ពុជា
កំពុងទទួលរងឥទ្ធិពលពីជ្រលងសម្ពាធខ្ពស់ប្រទេសចិន
និងខ្យល់មូសុងឦសាន។
តាមការព្យាករណ៍ធាតុអាកាសបានបង្ហាញឱ្យឃើញ
ថា ជ្រលងសម្ពាធខ្ពស់ប្រទេសចិន និងខ្យល់មូសុងឦសាន
នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា
ចាប់ពីថ្ងៃទី២៥ ធ្នូ ២០១១ ខាងមុខនេះ ។
លក្ខណៈបែបនេះនឹងធ្វើឱ្យធាតុអាកាសនៅព្រះរាជាណាចក្រ
កម្ពុជា ចុះត្រជាក់ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០
ធ្នូ ២០១១ ពិសេសនៅ ៖
-តំបន់ភ្នំ ៖ តំបន់ខ្នងភ្នំដងរែក សីតុណ្ហភាពអប្បបរមា អាចនឹងចុះដល់១២-១៣°C ។
-តំបន់ ខ្ពង់រាបភាគខាងជើង និងឦសាន ៖ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរមា អាចនឹងចុះដល់១៥°C។
-តំបន់ទំនាបកណ្តាលភាគពាយ័ព្យ ៖ រួមមានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា អាចនឹងចុះដល់១៤°C។
យោងតាមស្ថានភាពធាតុ អាកាសខាងលើក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើង តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ និងខេត្ត ដូចបានជម្រាបជូនខាងលើ ជ្រាបជាព័ត៌មាន និងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពធាតុអាកាស ដែលចុះត្រជាក់នេះ៕