ការដាក់តាំងលម្អកូនរុក្ខជាតិនៅក្នុងលំនៅឋាន
ពិតជាមើលទៅស្រស់ស្អាត ត្រជាក់ភ្នែក
និងពោរពេញដោយបរិស្ថានពណ៌បៃតង ។
ជាងនេះទៅទៀតពួកវាអាចផ្តល់នូវខ្សល់ដង្ហើមយ៉ាងស្រស់ស្រាយជា
ប្រចាំសម្រាប់យើងរស់នៅទៀតផង ។
ប៉ុន្តែប្រសិនបើយើងជ្រើសរើសប្រភេទកូនរុក្ខជាតិខុស
វាបែរជាផ្តល់គុណវិបត្តិដល់សុខភាពរបស់យើងទៅវិញ ។
ដូច្នេះយើងត្រូវស្វែងយល់ឱ្យបានច្រើន និងគួរប្រុងប្រយ័ត្នខ្ពស់
ថាតើកូនរុក្ខជាតិប្រភេទណាដែលយើងគួរយកមកតាំងលម្អនៅក្នុងបន្ទប់
គេង ឬបន្ទប់ទទួលភ្ញៀវ ?
យោងតាមប្រភពពីគេហទំព័រ ecns.com បានឱ្យថា
ក្រុមអ្នកវិទ្យាសាស្ត្រនៅប្រទេសចិនបានព្រមានថា
ភាគច្រើននៃកូនរុក្ខជាតិ ថ្វីដ្បិតវាផ្តល់នូវសោភ័ណភាព
និងជួយលម្អលំនៅឋានក៏ពិតមែន
តែបើយើងជ្រើសរើសវាមិនបានត្រឹមត្រូវ
វាផ្តល់គុណវិបត្តិសម្រាប់សុខភាពជាជាងគុណសម្បត្តិ ។
ថ្វីបើកូនរុក្ខជាតិទាំងនោះធ្វើរស្មីសំយោគផលិត
និងបញ្ចេញឧស័្មនអុកស៊ីហ្សែនក្នុងអំឡុងពេលថ្ងៃក៏ពិតមែន
ប៉ុន្តែការធ្វើរស្មីសំយោគនេះ មិនបានកើតឡើងនៅពេលយប់ទេ ។
ជាពិសេសកូនរុក្ខជាតិដែលមានស្លឹកធំៗ
អាចបង្កការប៉ះពាល់ដល់ដំណេកមនុស្សដោយ
ការបញ្ចេញឧស្ម័នកាបូនិកនៅពេលយប់ធ្វើឱ្យបរិយាកាសអួអាប់
និងខ្យល់អុកស៊ីហ្សែននៅក្នុងបន្ទប់ចុះថយ ។
ដូច្នេះតើយើងគួរទុកកូនរុក្ខជាតិទាំងនោះដើម្បីសោភ័ណភាព ឬយកវាចេញដើម្បីសុខ
ភាព ? ខាងក្រោមនេះ អ្នកជំនាញបានណែនាំនូវកូនរុក្ខជាតិមួយចំនួនសម្រាប់តាំងលម្អលំនៅ ឋានឱ្យមានសោភ័ណភាព ថែមទាំងមិនមានផលប៉ះពាល់ដល់សុខភាពផងដែរ ។
១-កូនដូងតាំង (Areca Palm)
ជា រុក្ខជាតិដែលល្អបំផុតសម្រាប់ដាក់តាំងនៅបន្ទប់ទទួលភ្ញៀវ ព្រោះវាផ្តល់នូវសំណើមធម្មជាតិដ៏ស្រស់ស្រាយ ។ កូនរុក្ខជាតិនេះជួយបណ្តេញកាបូន ឌីអុកស៊ីដ(Carbon Dioxide) និងជាតិពុល (Toxins)ពីខ្យល់អាកាស ។
២- ដើមលំពែងព្រះរាម (Snake Plant)
ជា កូនរុក្ខជាតិដ៏វិសេសវិសាល ឧត្តុង្គឧត្តមបំផុតសម្រាប់តាំងនៅបន្ទប់គេង ពីព្រោះវាផ្ទុយពីកូនរុក្ខជាតិដទៃនៅត្រង់ពេលយប់វាបញ្ចេញ ឧស្ម័នអុកស៊ីហ្សែនវិញ រីឯកូនរុក្ខជាតិផ្សេងទៀត វាបញ្ចេញឧស្ម័នកាបូនិក ។
៣-ដើមម្លូ (តាំងលម្អ) (Money Plant )
កូន រុក្ខជាតិនេះមានអត្ថប្រយោជន៍ជួយស្រូបយកជាតិពុល និងសារធាតុគីមីដែលរសាត់សាយភាយក្នុងបរិយាកាសនៅក្នុងលំនៅឋាន ។ យើងអាចដាក់តាំងលម្អវានៅគ្រប់បន្ទប់ទាំងអស់ ហើយប្រសិនបើអាកាសធាតុអំណោយផល យើងអាចបើកបង្អួចនៅពេលយប់ទៀតបាន នោះ កាន់តែប្រសើរថែមទៀត ៕