ខេត្តកំពត ៖
សំឡេងភ្លេងការបានបន្លឺឡើងយ៉ាងគ្រលួចលាយឡំនឹងសំឡេងតា
អាចារ្យឱ្យពរជ័យនោះ
ត្រូវបានអ្នកស្រុកនាំគ្នាលាន់មាត់គ្រប់គ្នា
ដែលកូនកំលោះជាជនពិការមានសំណាងបាននារីរូបស្រស់សោភា
មកធ្វើជាប្រពន្ធ ដែលមង្គលការនេះ
បានរៀបចំឡើងនៅម្តុំផ្សារទូកមាស ស្រុកបន្ទាយមាស កាលពីថ្ងៃទី១៣
កក្កដា ២០១២ ។
កូនកំលោះដែលជាជនពិការជើងទាំងពីរនេះ
ឈ្មោះឈុន ឡុង អាយុ២៤ឆ្នាំ រស់នៅស្រុកបន្ទាយមាស ។
ចំណែកនារីជាប្រពន្ធ
ដែលមានរូបសម្ផស្សស្រស់ស្អាតមិនមានពិការអ្វីទាំងអស់នោះឈ្មោះ
ព្រហ្ម ស្រីធា អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិថាឡា បរិ វ៉ាត់
ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។