សាច់សាលោហិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ត្រូវមជ្ឈដ្ឋានជាច្រើនមើលឃើញថា តែងស្ថិតនៅក្រៅសំណាញ់ច្បាប់
ទោះជាកូនក្មួយទាំងនោះត្រូវគេចោទថាប្រព្រឹត្តអំពើបាញ់បោះ
កាប់ចាក់ និងវាយធ្វើបាបទៅលើជនស្លូតត្រង់ក៏ដោយ។
មិនត្រឹមតែសាច់សាលោហិតរបស់លោក ហ៊ុន សែន នោះទេ សូម្បីតែក្រុមមនុស្សហែហមលោក ដែលភាសាសាមញ្ញហៅថាពួកអាចក់អាចែម ក៏បង្កភាពវឹកវរដល់សង្គម ដោយរួចទោស ឬទទួលទោសតិចជាងកំហុសដែលប្រព្រឹត្តនោះដែរ។
ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ច្បាប់របស់កម្ពុជាមិនដែលអនុគ្រោះដល់ជនល្មើសច្បាប់ណាមួយឡើយ។
ករណីថ្មីបំផុតទាក់ទិននឹងការប្រព្រឹត្តអំពើហិង្សា ហើយរួចខ្លួន ឬមានទោសតិចនៃអ្នកដែលជាប់សែស្រឡាយនិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺរឿងរ៉ាវរបស់លោក ប៊ុន សុខា ដែលជាជំនួយការរបស់លោកនាយករដ្ឋមន្ត្រី និងបក្សពួកចំនួនពីររូបទៀត។ ពួកគេប្រើអំពើហិង្សា វាយធ្វើបាបជនស្លូតត្រង់ក្នុងខេត្តកោះកុង។ ទីបំផុត ជនល្មើសត្រូវតុលាការដោះលែងដោយមានសេរីភាព។
ងាកមកក្រុមសាច់ញាតិលោក ហ៊ុន សែន វិញ គឺកាន់តែមានអំណាចលើសលុបជាងនេះទៅទៀត។
ក្រុមក្មួយប្រុសៗរបស់លោក ហ៊ុន សែន មួយចំនួនត្រូវគេដឹងថា ជាក្រុមមនុស្សដែលមានទាំងលុយ អំណាច ក្រុមអ្នកហែហមដែលអមដោយសព្វាវុធ និងរថយន្តទំនើបៗបំភ័យសង្គមតាមចិត្ត។
គេហទំព័រឈ្មោះ Topix Cambodia មួយបានចងក្រងករណីបទល្មើសព្រហ្មទណ្ឌមួយចំនួន ដែលក្រុមក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងបំភិតបំភ័យ និងអុកឡុកប្រទេស តាមរយៈការបាញ់បោះ ការបង្ករបួសស្នាមដល់ជនស៊ីវិល អ្នកកាសែត ភ្ញៀវទេសចរ និងការសម្លាប់មនុស្សដោយគ្មានខ្លាចរអានឹងច្បាប់ប្រទេសរបស់ខ្លួន។
គេហទំព័រនេះក៏បានឲ្យដឹងផងដែរថា រង្គសាល ក្លឹបខារ៉ាអូខេ និងបនល្បែងស៊ីសងមួយចំនួន ត្រូវបង់ថ្លៃការពារ ឬចែកភាគហ៊ុនខ្លះដល់ក្រុមក្មួយៗរបស់លោក ហ៊ុន សែន។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី ចរិយា មានប្រសាសន៍ថា លោកតែងឭអំពីបញ្ហាបងធំបងតូចអុកឡុកសង្គម ដែលបង្កឡើងដោយសែស្រឡាយរបស់លោក ហ៊ុន សែន ដែរ តែក្រុមរបស់លោកនៅមិនដែលទទួលបានពាក្យបណ្ដឹងអំពីជនរងគ្រោះ ឬទទួលរបាយការណ៍ណាមួយពីស្ថាប័នមានសមត្ថកិច្ចនោះនៅឡើយទេ។
លោកបន្តថា ជនរងគ្រោះដែលរងការធ្វើបាប និងបំពារបំពានរូបរាងកាយដោយក្រុមបងធំទាំងនេះ គួរប្ដឹងទៅស្ថាប័នពាក់ព័ន្ធឲ្យចាត់វិធានការជាបន្ទាន់ ឬមួយអាចផ្តល់ព័ត៌មានបន្ថែមមកក្រុមសង្គមស៊ីវិល៖ «នេះជា សមត្ថកិច្ចរបស់អាជ្ញាធរ ហើយក៏ត្រូវមានភាពក្លាហានដែរក្នុងការបម្រើប្រជាពលរដ្ឋតាម វិជ្ជាជីវៈរបស់ខ្លួន ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជាស្ថាប័នយុត្តិធម៌ហ្នឹង មានភាពក្លាហានក្នុងការការពារនូវអ្វីជាសីលធម៌ វិជ្ជាជីវៈរបស់ខ្លួន បើទោះបីជាអ្នកប្រព្រឹត្តហ្នឹងជាជនប្រភេទណាក៏ដោយ»។
គេហទំព័រឈ្មោះ Topix Cambodia បានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០០៨ សរសេរថា ក្រុមក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាក្រុមបងធំលេខមួយនៅស្រុកខ្មែរ។
គេហទំព័រនេះបានចងក្រងសំណុំរឿងមួយចំនួនដែលប្រព្រឹត្តឡើងដោយ ក្រុមបងធំទាំងនោះ រួមមានករណីលោក ហ៊ុន ជា កូនប្រុសរបស់លោក ហ៊ុន សាន កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០០៨ វេលាម៉ោង ១១ និង៣០នាទីយប់ បានបើករថយន្តម៉ាក Cadillac Escalade SUV ពណ៌ខ្មៅក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយបានបុកបុរសម្នាក់ដែលកំពុងជិះម៉ូតូ ដែលបណ្ដាលឲ្យបុរសរូបនោះដាច់ដៃ និងជើងខាងឆ្វេងរបស់គាត់ នៅលើមហាវិថីសុធារស។
នៅមុនថ្ងៃកើតហេតុ លោក ហ៊ុន ជា ក៏បានបាញ់ចំនួន ៧គ្រាប់ឡើងទៅលើក្នុងក្លឹបខារ៉ាអូខេមួយក្នុងទីក្រុងភ្នំពេញ ហើយបាញ់បីគ្រាប់ទៀត ដើម្បីគំរាមមន្ត្រីប៉ូលិសមិនឲ្យចូលទៅជិតកន្លែងកើតហេតុ។
នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៨ នោះដែរ ក្មួយប្រុសរបស់លោក ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ហ៊ុន តូ ជាកូនប្រុសរបស់លោក ហ៊ុន នេង បានបញ្ជាឲ្យអង្គរក្សរបស់ខ្លួនវាយធ្វើបាបតំណាងរាស្ត្រពីខាងបក្ស ប្រឆាំងម្នាក់ឈ្មោះ នួន វុទ្ធី និងបានគំរាមកំហែងទៅលើលោក យូ សារ៉ាវុទ្ធ អ្នកកាសែតស្រឡាញ់ខ្មែរ ដោយសារបានចុះផ្សាយអត្ថបទថា លោក ហ៊ុន តូ បានបំភិតបំភ័យវាយទាត់ធាក់ពលរដ្ឋសាមញ្ញ ឬតារាសម្ដែងណាដែលហ៊ានមើលមុខរបស់គាត់ ឬមិនធ្វើទៅតាមអ្វីដែលគាត់ចង់បាន។
ផ្លាកយីហោត្រកូល ហ៊ុន ត្រូវបានគេឆ្នៃយកទៅប្រើប្រាស់ ដើម្បីរំលេចអោយកាន់តែច្បាស់នូវទំនាក់ទំនងជាប់សែស្រឡាយជាមួយលោក ហ៊ុន សែន។ ក្មួយទាំងឡាយរបស់លោក ដែលជាកូនរបស់ប្អូនស្រីរបស់លោក គឺលោកស្រី ហ៊ុន ស៊ីណាត បានបន្ថែមពាក្យ ហ៊ុន ទៅលើឈ្មោះកំណើតរបស់ខ្លួន។
គេហទំព័រ Topic Cambodia ក៏បានចុះផ្សាយថា កូនប្រុសរបស់លោកស្រី ហ៊ុន ស៊ីណាត ឈ្មោះលោក នឹម សុភា ហៅ ភា ហ៊ុន កាលពីឆ្នាំ២០០៣ បានបើករថយន្តប្រណាំងគ្នាទាំងស្រវឹង ហើយក៏បានទៅបុកអ្នកលក់ដូងក្បែរស្តាតអូឡាំពិក។ សាក្សីនៅកន្លែងកើតហេតុនិយាយថា នឹម សុភា បានខឹងសម្បាយ៉ាងខ្លាំង ហើយក៏បាញ់រះទៅលើអ្នកធ្វើដំណើរក្បែរនោះ បណ្ដាលឲ្យមនុស្សពីរនាក់ស្លាប់ និងបួននាក់ទៀតរបួស។
ចំណែក នឹម ចាន់ថាណា ហៅ ពៅ ហ៊ុន ជាប្អូនប្រុសពៅរបស់ នឹម សុភា ធ្លាប់បានចាក់ភ្ញៀវទេសចរជប៉ុនពីរនាក់ដោយអំបែងដបទឹកម្ទេស និងដបទឹកស៊ីអ៊ីវ ឲ្យរបួសធ្ងន់ក្នុងទីក្រុងភ្នំពេញ។
រីឯ នឹម ពិសី ហៅ សី ហ៊ុន ដែលជាបងប្រុសច្បងរបស់ នឹម សុភា និងនឹម ចាន់ថាណា ឯណោះវិញធ្លាប់បានបាញ់ជាច្រើនគ្រាប់ក្នុងក្លឹបរាត្រីកណ្ដាល ទីក្រុងភ្នំពេញ បណ្ដាលឲ្យមនុស្សពីរនាក់របួស ហើយមួយសប្ដាហ៍ក្រោយមក នឹម ពិសី ត្រូវបានដោះលែងឲ្យមានសេរីភាព។
មជ្ឈដ្ឋាននានាឲ្យដឹងថា ករណីឧក្រិដ្ឋកម្មដែលបង្កឡើងដោយក្មួយៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកើតឡើងច្រើនជាងអ្វីដែលមានការចងក្រងទុកក្នុងគេហទំព័រ Topix Cambodia នេះទៅទៀត។
កាលពីកំឡុងឆ្នាំ២០០០ ទាំង នឹម ពិសី នឹម សុភា និងនឹម ចាន់ថាណា តែងបញ្ជាឲ្យមនុស្សជំនិតៗរបស់ខ្លួន ចេញយកម៉ូតូពីសិស្សសាលា ដើម្បីយកទៅដាក់បញ្ចាំយកលុយលេងល្បែង ស៊ីផឹក និងប្រើប្រាស់គ្រឿងញៀន ដោយយកលេសថា “ខ្ចីជិះសិន”។ ក្រុមបងធំទាំងបីនាក់នេះ ក៏ត្រូវគេដឹងផងដែរថា តែងប្រើប្រាស់អាវុធខុសច្បាប់ទំនើបៗ បាញ់ពេញទីក្រុងដោយគ្មានញញើត។
រហូតមកទល់ពេលក្មួយៗរបស់លោក ហ៊ុន សែន មាន ហ៊ុន ជា នឹម ពិសី នឹម សុភា និងនឹម ចាន់ថាណា ជាដើមនោះ ត្រូវគេដឹងថាមានភាគហ៊ុននៅតាមរង្គសាល ក្លឹបរាត្រី ក្លឹបខារ៉ាអូខេ ក្លឹបឌីស្កូ ឬកាស៊ីណូ មួយចំនួន ទាំងក្នុងក្រុងភ្នំពេញ និងតាមបណ្ដាខេត្តជាច្រើនទៀត។
រីឯក្មួយច្បងរបស់លោក ហ៊ុន សែន ម្នាក់ទៀតឈ្មោះ ហ៊ុន តូ នោះវិញ កាលពីខែមិថុនា ត្រូវបានកាសែតអូស្ត្រាលីមួយឈ្មោះ The Age រាយការណ៍ថា បានរកស៊ីលាងលុយកខ្វក់ និងជួញដូរគ្រឿងញៀនជាមួយក្រុមម៉ាហ្វីយ៉ា អូស្ត្រាលី។ ប៉ុន្តែលោក ហ៊ុន តូ បានបដិសេធចំពោះការចោទប្រកាន់នេះ ហើយក៏មានគម្រោងប្ដឹងកាសែតនោះផងដែរ។
មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា សមត្ថកិច្ចកម្ពុជាតែងសម្របសម្រួលដល់សែស្រឡាយនៃថ្នាក់ដឹកនាំ រដ្ឋាភិបាល ពីបទបង្ករបួសស្នាម ឬមនុស្សឃាតដោយចេតនា ទៅជាអចេតនា ឬទៅជាករណីរដ្ឋប្បវេណី ដែលធ្វើឲ្យជនដៃដល់រួចខ្លួនរហូតមកទល់សព្វថ្ងៃ៖ «ពាក់ព័ន្ធ នឹងកូនក្មួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាហ្នឹង យើងធ្លាប់បានទទួលករណីហ្នឹងពីរបីករណីដែរ ដូចជាបាញ់បោះ បង្ករបួសស្នាម ក៏ប៉ុន្តែ យើងឃើញភាគច្រើនមានការសម្របសម្រួលជាសំណងខាងផ្នែករដ្ឋប្បវេណី ហើយអ្នកទាំងអស់ហ្នឹងមិនត្រូវបានតុលាការធ្វើការផ្ដន្ទាទោសណាមួយ ទេ»។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីលោក ហ៊ុន តូ និងហ៊ុន ជា ក្នុងចំណោមក្មួយៗទាំងប្រាំនាក់ ដែលបានឈ្មោះក្នុងគេហទំព័រ Topix Cambodia នោះដែរ តែទូរស័ព្ទរបស់អ្នកទាំងពីរនៅក្រៅតំបន់សេវា។
ជុំវិញបញ្ហានេះ មិនមានមន្ត្រីជាន់ខ្ពស់នៃស្ថាប័នមានសមត្ថកិច្ចណាមួយអាចធ្វើការ អត្ថាធិប្បាយបាននៅឡើយទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ បានបង្វែរឲ្យអ្នកនាំពាក្យរបស់រដ្ឋាភិបាលជាអ្នកឆ្លើយអំពីបញ្ហា នេះ៖ «សុំសួរទៅអ្នកនាំពាក្យរបស់រដ្ឋាភិបាលទៅ»។
ចំណែកលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី អះអាងថា កម្ពុជា ជាប្រទេសប្រកាន់ច្បាប់ជាធំ ដូច្នេះគ្មានជនណាដែលប្រព្រឹត្តខុសច្បាប់ ហើយអាចរួចទោសនោះឡើយ សូម្បីកូនមន្ត្រីជាន់ខ្ពស់ក៏ដោយ។ ហើយម្យ៉ាងវិញទៀត បញ្ហាបងតូចបងធំក្នុងសង្គមខ្មែរ កាន់តែសាបរលាបផងដែរ តាមរយៈវិធានការហ្មត់ចត់ដ៏មានប្រសិទ្ធភាពរបស់មន្ត្រីមាន សមត្ថកិច្ច។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ទោះជាកម្ពុជាមានបញ្ហាមួយចំនួនដែលបានដោះស្រាយដោយច្បាប់ហើយក៏ ដោយ ក៏គេសង្កេតឃើញករណីឃាតកម្មនៅកម្ពុជាមានកម្រិតតិចជាង សហរដ្ឋអាមេរិក៖ «ក្រុមណាមួយដែលថា ឲ្យតែសាច់ឈាមរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺធ្វើខុសទាំងអស់ ដូច្នេះគឺវាមិនមែនការពិតទេ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា កម្ពុជា មិនមានអ្នកណាយកកាំភ្លើងទៅបាញ់កូនចៅងាប់អស់បួនដប់នាក់ ដូចនៅសហរដ្ឋអាមេរិកទេ»។
ឆ្លើយតបនឹងប្រសាសន៍របស់លោក ផៃ ស៊ីផាន នេះដែរ លោក គុជ ច័ន្ទលី ពលរដ្ឋខ្មែរអាមេរិកាំងពីរដ្ឋ Maryland ដែលជាអ្នកតាមដានដំណើរការនីតិរដ្ឋនៅកម្ពុជាយ៉ាងយកចិត្តទុកដាក់ នោះ មានប្រសាសន៍ថា សហរដ្ឋអាមេរិកជាប្រទេសជឿនលឿនលើគ្រប់វិស័យ រួមទាំងវិស័យយុត្តិធម៌។ លោកបញ្ជាក់ថា លោកកម្រឃើញជនល្មើសច្បាប់ក្នុងសហរដ្ឋអាមេរិក អាចរួចខ្លួនងាយស្រួលដូចនៅកម្ពុជានោះទេ៖ «មានមន្ត្រីខ្លះនៅ ក្នុងរដ្ឋាភិបាលប្រទេសខ្មែរយើង បានឆ្លើយការពារដោយសេចក្ដីងងឹតងងុង ពីព្រោះនៅសហរដ្ឋអាមេរិក កាលណាបុគ្គលណាម្នាក់ប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ដូចជាការបាញ់សម្លាប់ជាដើមនេះ រត់មិនរួចពីសំណាញ់យុត្តិធម៌ គេនឹងរកឃើញភ្លាម»។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International ធ្លាប់បានរាយការណ៍ថា ការជម្រះក្តីជនប្រព្រឹត្តបទល្មើស ដែលជាក្រុមមន្ត្រីមានអំណាចជិតស្និត ឬជាសាច់ញាតិរបស់ប្រមុខរដ្ឋាភិបាល តែងធ្វើឡើងផ្ទុយពីច្បាប់របស់ប្រទេស និងកាតព្វកិច្ចច្បាប់អន្តរជាតិ។
អង្គការនេះក៏បានទាមទារផងដែរថា ការជំនុំជម្រះដោយចំហ និងជាសាធារណៈចំពោះមុខមហាជនទូទៅ គឺជានីតិវិធីមួយដ៏ចាំបាច់បំផុត និងជាមូលដ្ឋានសម្រាប់សង្គមប្រជាធិបតេយ្យ ដើម្បីធានាថា យុត្តិធម៌ត្រូវបានរកឃើញប្រកបដោយការជឿជាក់។ ហើយកត្តាទាំងនេះ មានសារសំខាន់ណាស់ដើម្បីឲ្យច្បាស់ថា និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃនឹងមិនអាចផ្តល់ឲ្យបានទេចំពោះជនណាដែលរំលោភ សិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។