អ្នកភូមិជិត ៤០០ គ្រួសារ ស្វែងរកអន្តរាគមន៍
ចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញក្នុងការដកហូតពី
ប្រជាពលរដ្ឋដោយគ្មានសំណង
ដើម្បីពង្រីកព្រះលានយន្តហោះអន្តរជាតិភ្នំពេញ។
អ្នកភូមិទាំងនោះ មកពីភូមិចំនួន ៣ គឺ ភូមិថ្មគោល ភូមិចំបក់ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយប្រមូលគ្នាផ្ដិតមេដៃ ដាក់ជូនស្ថាប័នរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលនានា សុំឲ្យជួយធ្វើអន្តរាគមន៍ ចំពោះចំណាត់ការរបស់សាលារាជធានីភ្នំពេញនេះ។
អ្នកភូមិឲ្យដឹងថា ការទិញដូរដីរបស់គាត់ មានការទទួលស្គាល់ពីសំណាក់អាជ្ញាធរ។ ហេតុនេះពួកគាត់គួរបានសំណងត្រឡប់វិញ ជាថ្នូរទៅនឹងការដកហូតដីរបស់ពួកគាត់។
ក្រោយពីសាលារាជធានីភ្នំពេញ ប្រកាសឲ្យប្រជាពលរដ្ឋប្រមាណជិត ៤០០ គ្រួសារ រុះរើផ្ទះឲ្យបានមុនថ្ងៃទី ២ សីហា ដើម្បីរដ្ឋយកដីពង្រីកលានយន្តហោះមក ប្រជាពលរដ្ឋបានប្រមូលគ្នាផ្ដិតមេដៃ ដើម្បីធ្វើសំណើ ដាក់ជូនសាលារាជធានីភ្នំពេញ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអង្គការសិទ្ធិមនុស្សនានា សុំឲ្យជួយដោះស្រាយ និងផ្ដល់ជាសំណងឲ្យបានត្រឹមត្រូវ ចំពោះការដកហូតដីរបស់ពួកគាត់។
ពលរដ្ឋម្នាក់ឈ្មោះ ភួង សុភាព ជាពលរដ្ឋទើបត្រូវគេបណ្ដេញចេញមកពីតំបន់បុរីកីឡា ដែលបានទៅទិញដី នៅភូមិថ្មគោល អះអាងថា អ្នកស្រីទើបមកទិញដីនៅទីនេះ ជិតបានមួយឆ្នាំ និងទើបខ្ចីលុយធនាគារយកមកសាងសង់ផ្ទះ។ អ្នកស្រីនៅសងធនាគារមិនទាន់រួចផង ឥឡូវអាជ្ញាធរបញ្ជាឲ្យរុះរើ ដោយឥតផ្ដល់សំណង។
អ្នកស្រីឲ្យដឹងបន្តថា កាលគាត់មកទិញដីនេះ គឺទិញពីក្រុមហ៊ុនស្របច្បាប់មួយ ឈ្មោះ គឹម សុខ ហើយអាជ្ញាធរមូលដ្ឋានបានបោះត្រាទទួលស្គាល់ការទិញដូរនោះថែមទៀត ផង។ អ្នកស្រី ភួង សុភាព ថ្លែងបន្តថា បើសិនជាដីនេះ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍របស់រដ្ឋ ហេតុអ្វីអាជ្ញាធរមិនហាមឃាត់ពលរដ្ឋពីដំបូង លុះឥឡូវ ទើបអាជ្ញាធរមកចោទពលរដ្ឋថា មករស់នៅដោយអនាធិបតេយ្យទៅវិញ។
ពលរដ្ឋម្នាក់ទៀត ដែលសុំមិនឲ្យបញ្ចេញឈ្មោះ រិះគន់ថា អាជ្ញាធរគ្មានការទទួលខុសត្រូវចំពោះភារកិច្ចរបស់ខ្លួន ដែលបានអនុវត្តរួចហើយ។ បន្ថែមលើនេះទៀត នៅពេលពលរដ្ឋជួបបញ្ហា គេចវេះមិនហ៊ានជួបមុខពលរដ្ឋ និងព្យាយាមទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក។
ទាក់ទងនឹងការលើកឡើងរបស់ពលរដ្ឋនេះ ចៅសង្កាត់ចោមចៅ លោក សុទ្ធ សាធ មានប្រសាសន៍ថា ចំពោះបញ្ហានេះ មិនមែនជាតួនាទីរបស់លោកក្នុងការចាត់ចែងឡើយ គឺជាសមត្ថកិច្ចរបស់សាលាខណ្ឌ។
ប្រតិកម្មនឹងចំណាត់ការរបស់អាជ្ញាធរ ពលរដ្ឋទាំងនោះឲ្យដឹងបន្ថែមថា ពួកគាត់កំពុងប្រមូលគ្នាផ្ដិតមេដៃ ដាក់ទៅអង្គការ និងស្ថាប័នរដ្ឋាភិបាលសុំឲ្យជួយធ្វើយ៉ាងណា ដោះស្រាយ និងផ្ដល់សំណងឲ្យសមរម្យ។
ពលរដ្ឋថ្លែងបន្តថា ពួកគាត់មិនមានចេតនាធ្វើកូដកម្មណាមួយប្រឆាំងការអភិវឌ្ឍរបស់រដ្ឋ នោះឡើយ។ សកម្មភាព ដែលពួកគាត់កំពុងធ្វើ គឺដើម្បីសុំឲ្យមានសំណងសមរម្យ កុំឲ្យពួកគាត់ខាតបង់ច្រើនពេក។ ពលរដ្ឋបន្ថែមថា បើសិនជាសកម្មភាពទាំងប៉ុន្មាន ដែលពួកគេធ្វើហើយ មិនបានទទួលជោគជ័យ គាត់នឹងប្រមូលគ្នាដង្ហែជាក្បួន ទៅផ្ទះលោកនាយករដ្ឋមន្ត្រី សុំឲ្យជួយធ្វើអន្តរាគមន៍។
ភ្ជាប់ទៅនឹងករណីនេះដែរ អនុប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា រដ្ឋាភិបាលគួររកដំណោះស្រាយសមរម្យណាមួយ ជាជាងបញ្ជាកងកម្លាំងសមត្ថកិច្ច ទៅបណ្ដេញពលរដ្ឋដោយបំពាន។
លោកបន្ថែមថា ដំណោះស្រាយរបស់រដ្ឋាភិបាលនៅពេលកន្លងមក ត្រូវក្រុមសង្គមស៊ីវិលជាតិ អង្គការអន្តរជាតិ និងមជ្ឈដ្ឋានអន្តរជាតិរិះគន់យ៉ាងខ្លាំង។ ដូច្នេះរដ្ឋាភិបាល គួរដូរវិធីសាស្ត្រដោះស្រាយជម្លោះ រវាងប្រជាពលរដ្ឋ និងអាជ្ញាធរនោះចោល។
ម្យ៉ាងទៀត លោកបញ្ជាក់ថា បើតាមការអះអាងរបស់ពលរដ្ឋទាំងនោះ មុននឹងពួកគាត់ទិញដីតំបន់នោះ ពួកគាត់សុទ្ធតែបានឆ្លងកាត់ការទទួលស្គាល់ពីសំណាក់អាជ្ញាធរ មូលដ្ឋាន។ ហេតុនេះការបណ្ដេញពលរដ្ឋ ឬដកហូតកម្មសិទ្ធិពលរដ្ឋ រដ្ឋាភិបាលគួរណាស់ផ្ដល់សំណងជូនពួកគាត់ឲ្យបានសមរម្យ។
សេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១២ ដែលចុះហត្ថលេខា ដោយអភិបាលខណ្ឌពោធិ៍សែនជ័យ បានជូនដំណឹងដល់ពលរដ្ឋទាំង ៣ ភូមិ គឺភូមិថ្មគោល ភូមិចំបក់ និងភូមិជីសាក់ ដែលនៅជាប់របងព្រះលានយន្តហោះអន្តរជាតិភ្នំពេញ ឲ្យរុះរើផ្ទះទាំងអស់នោះចេញ ដោយចាប់អនុវត្តពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២ សីហាជាកំហិត។
សេចក្ដីជូនដំណឹងបន្តថា ក្នុងករណីពលរដ្ឋរឹងទទឹង មិនអនុវត្តតាមសេចក្ដីជូនដំណឹងនេះ អាជ្ញាធរនឹងប្រើកម្លាំងចុះរុះរើដោយផ្ទាល់។ ចំណែកការបាត់បង់ទ្រព្យរបស់ម្ចាស់នីមួយៗ ដែលរឹងទទឹងមិនព្រមរុះរើនោះ អាជ្ញាធរមិនទទួលខុសត្រូវឡើយ៕(RFA)