នៅរដ្ឋកាលីហ្វ័រនីញ៉ា
ប្រជាជនជាច្រើននាក់មានស្បែកសម្បុរទង់ដែង
ដោយសារទៅលេងឆ្នេរសមុទ្រ
និងអាកាសធាតុមានពន្លឺព្រះអាទិត្យពេញមួយឆ្នាំ។
ក្នុងសហរដ្ឋអាមេរិក ការផ្សាយពាណិជ្ជកម្មផ្សារភ្ជាប់សម្ផស្ស
និងជោគជ័យជាមួយនឹងសម្បុរស្បែកខ្មៅ មិនមែនសម្បុរសទេ។
អ្នកដែលចង់មានសម្បុរស្បែកទង់ដែង ឬពណ៌ត្នោត
ចំណាយប្រាក់លើផលិតផលដើម្បីឲ្យស្បែកមានសម្បុរសណ្តែកបាយ
និងត្នោត។ ប្រជាជនដែលមានសម្បុរត្នោតត្រូវបានគេកត់សម្គាល់ថា
ពួកគេមានប្រាក់ចាយ
ព្រោះពួកគេមានលទ្ធភាពដើរលំហែកាយនៅឆ្នេរសមុទ្រ
ខណៈពេលកំពុងដេកសំដិលហាលថ្ងៃ ដើម្បីឲ្យស្បែកមានសម្បុរទង់ដែង។
ប៉ុន្តែ ក្នុងប្រទេសដទៃទៀត ដូចជា នៅ ឥណ្ឌា និងហ្វីលីពីន ប្រជាជនជាច្រើននាក់ចង់បានស្បែកស ឬភ្លឺ ព្រោះនេះបង្ហាញពីឋានៈសង្គម។ កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើនដែលមានផលិតផលឡេលាប ស្បែកឲ្យសជាច្រើន។ ក្នុងប្រទេសទាំងនេះ ស្បែកភ្លឺគឺត្រូវបានចាត់ទុកថាស្អាត ជោគជ័យ និងមានឋានៈខ្ពស់ក្នុងសង្គម។ ប្រជាជនកម្ពុជាជាច្រើននាក់ជឿជាក់ថា ប្រសិនបើអ្នកមានស្បែកខ្មៅ អ្នកត្រូវថ្ងៃច្រើនហើយជាកសិករតាមជនបទ។ រីឯអ្នកមានស្បែកសម្បុរសគឺបង្ហាញថា មានប្រាក់ និងមិនធ្វើការនៅទីវាល ឬមិនចាំបាច់ធ្វើការត្រូវកម្តៅថ្ងៃទាល់តែសោះ ដែលសង្គមខ្មែរហៅថា «មនុស្សស្រណុក ឬមានសំណាង»។
ក្មេងស្រីកម្ពុជាទទួលរងឥទិ្ធពល នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ហើយបានផ្លាស់ប្តូរសម្បុរស្បែកធម្មជាតិរបស់ខ្លួនពីស្រអែម ទៅស។ នេះជាការវះកាត់កែសម្ផស្សមួយទៀត ដោយមិនចាំបាច់ប្រើកំាបិតទេ ប៉ុន្តែវានៅតែបង្កឲ្យគ្រោះថ្នាក់ ហើយអាចបណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតឥតប្រយោជន៍។
ផលិតផល ឡេលាបស្បែកជាច្រើនមានសារធាតុគីមីខុសច្បាប់ ដូចជាថ្នាំស្តេរ៉យចំនួនច្រើនដែលអាចធ្វើឲ្យខូចសុខភាព។ ឡេលាបស្បែកខ្លះមានសារធាតុ hydroquinone ជាភ្នាក់ងារធ្វើឲ្យស ដែលត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យប្រើប្រាស់ក្នុងការកែ សម្ផស្សបុរស នារី។ សារធាតុមួយទៀតគឺបារតជាសារធាតុដែលគេយកចាក់ឲ្យសាកសពរក្សាភាព រឹងបានយូរ និងកាត់បន្ថយក្លិនស្អុយ។ បារតអាចធ្វើឲ្យខួចក្រលៀន និងប្រព័ន្ធខួរក្បាល។ អ្នកអាចពុលបារតដោយគ្រាន់តែរស់នៅក្នុងផ្ទះបុគ្គលដែលប្រើឡេ លាបស្បែកដែលមានជាតិបារតច្រើន។ រោគសញ្ញានៃការពុលបារតគឺ ឈឺក្បាល រមាស់ ពិបាកផ្តោតអារម្មណ៍ ភ្លេចភ្លាំង បាត់បង់ការចងចាំ ស្ពឹក គេងមិនលក់ បាក់ទឹកចិត្ត ចុះទម្ងន់ និងស្រពន់ដៃ ជើង និងស្លេកបបូរមាត់។
ឡេលាបស្បែកឲ្យស ដែលបង្កគ្រោះថ្នាក់ទាំងនេះអាចជួយលោកអ្នកឲ្យមានស្បែកសម្បុរស ក្នុងរយៈពេលខ្លី ប៉ុន្តែក្នុងរយៈពេលវែង វាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក។ ស្បែករបស់យើងជាសរីរាង្គសំខាន់ការពារកោសិកាស្បែក ការពារជំងឺផ្សេងៗ ហើយវាមានច្រើនពណ៌ ដែលជាសរីរាង្គសំខាន់បំផុតសម្រាប់មនុស្ស ពិសេសផ្នែកសម្រស់។
វេជ្ជបណ្ឌិត Margaret Wolfe Hungerford បាននិយាយថា សម្ផស្សស្ថិតក្នុងកែវភ្នែកអ្នកមើល។ សម្រង់សម្តីនេះមានន័យថា មនុស្សមានយោបល់ផ្សេងគ្នាស្តីពីថា តើអ្វីទៅជាសម្ផស្ស។ ប្រសិនបើអ្នកគិតថា ស្បែកសស្អាតជាងស្បែកខ្មៅ នេះជាមតិយោបល់របស់អ្នក ហើយអ្នកមានសិទិ្ធមានមតិយោបល់ផ្ទាល់ខ្លួន។
តើវាមានតម្លៃទេ ក្នុងការប្រថុយប្រថានអាយុជីវិត ដោយគ្រាន់តែចង់ស្អាតនោះ? វាជាការយល់ខុស ដែលអ្នកផ្សេងធ្វើឲ្យអ្នកមានអារម្មណ៍ស្អាត ប្រសិនបើអ្នកមិនជឿជាក់ថា ខ្លួនអ្នកស្អាតទេនោះ។ យើងជាប្រជាជនខ្មែរ មានសម្បុរស្រអែម សា្អតខ្លាំងណាស់ ហើយនេះគឺដោយសារដូនតារបស់យើងរស់នៅតំបន់ត្រូពិក។ សម្បុរខ្មៅបែបធម្មជាតិរបស់ខ្មែរយើង ជនបរទេសភាគច្រើនប្រាថ្នាចង់បានខ្លាំងណាស់។ ខ្មែរយើងគួរទទួលស្គាល់ខ្លួនអ្នកនិងសម្បុររបស់អ្នក ហើយចូរកុំផ្លាស់ប្តូររូបរាងដើម្បីឲ្យអ្នកដទៃសប្បាយ ចិត្ត៕