Wednesday, July 18, 2012

ភ្លៀងលាយ ខ្យល់យ៉ាងខ្លាំង បំផ្លាញផ្ទះ ប្រជាពលរដ្ឋ នៅកំពង់ឆ្នាំង និងព្រៃវែង

កំពង់ឆ្នាំង,ព្រៃវែង៖ យ៉ាងហោចណាស់ នៅភូមិប្រភ្នំ ឃុំបឹងព្រះ ស្រុកព្រះស្តេច ខេត្តព្រៃវែង មានផ្ទះប្រជាពលរដ្ឋ ចំនួន២ ខ្នងផ្ទះ បានដួលរលំ រាបដល់ដី ដោយសារតែឥទ្ធិពល ភ្លៀងលាយខ្យល់ ដែលបានកើតមានឡើង នៅរសៀល និងល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នេះ ។ នេះបើយោងតាម សេចក្តីរាយការណ៍ បឋមពីកន្លែងកើតហេតុ។
សេចក្តីរាយការណ៍ បានបន្តថា ម្ចាស់ម្នាក់បានរង របួសធ្ងន់ ដោយសារតែបាតុភូត ធម្មជាតិខាងលើនេះ ។
ជាមួយគ្នានេះ នៅខេត្តកំពង់ឆ្នាំង ឯណោះវិញ មានសេចក្តីរាយការណ៍ថា ភ្លៀងលាយខ្យល់យ៉ាងខ្លាំង ក៏បានកើតមានឡើង នៅស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ដែលបានធ្វើឲ្យផ្ទះ ប្រជាពលរដ្ឋមួយចំនួន បានបាក់រលំដល់ដី និងផ្ទះខ្លះ បានរបូតជើងសសរ។
បើយោងតាមសេចក្តីរាយការណ៍ ពីខេត្តកំពង់ឆ្នាំង បានឲ្យដឹងទៀតថា ផ្ទាំងប៉ាន់ណូ ជាច្រើនកន្លែងត្រូវដួលរលំ និងមានករណី ដើមស្វាយ ដួលរលំ លើមជ្ឈមណ្ឌលសុខភាព ស្រុកជាដើម។ យ៉ាងណាក៏ដោយ មិនទាន់មានប្រភពព័ត៌មាន លំអិតពីអាជ្ញាធរនៅឡើយនោះទេ ប៉ុន្តែអាជ្ញាធរខេត្ត ទាំងពីរបាននឹងកំពុងជួយអន្តរាគមន៍៕

Comments system

Disqus Shortname