ខណៈដែលប្រទេសកម្ពុជាប្រកាសបិទសាលាមត្តេយ្យនិងសាលាបឋមសិក្សា២
សប្តាហ៍មុនការកំណត់វិសមកាល
ដោយសារមានការភ័យខ្លាចអំពីការឆ្លងរាលដាលនៃជំងឺពងបែកនៅដៃជើង
និងក្នុងមាត់នោះដែលបង្កដោយមេរោគ EV-71 លោកវេជ្ជបណ្ឌិត តាំង តេកហុង
នៃទីក្រុង Jacksonville រដ្ឋ Florida
រំឭកពលរដ្ឋខ្មែរអំពីសារៈសំខាន់នៃការលាងដៃឲ្យបានញឹកញាប់។
ថ្លែងនៅក្នុងកម្មវិធីហេឡូវីអូអេ
កាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែកក្កដានេះ
លោកវេជ្ជបណ្ឌិតថែមទាំងរំឭកមាតាបីតាថា កុំឲ្យប្រើប្រាស់ថ្នាំ
Aspirin ដើម្បីបន្ថយកម្តៅរបស់កូន
ព្រោះថ្នាំនេះអាចនាំឲ្យក្មេងមានគ្រោះថ្នាក់ដល់សុខភាព។
ប្រិយមិត្តអាចសាកសួរលោកវេជ្ជបណ្ឌិត តាំង តេកហុង ជាបន្តទៀតដោយចូលទៅកាន់ទំព័រ Facebook របស់លោកដែលមានអាស័យដ្ឋាន http://www.facebook.com/Dr.TaingTekHong។
ប្រិយមិត្តអាចសាកសួរលោកវេជ្ជបណ្ឌិត តាំង តេកហុង ជាបន្តទៀតដោយចូលទៅកាន់ទំព័រ Facebook របស់លោកដែលមានអាស័យដ្ឋាន http://www.facebook.com/Dr.TaingTekHong។