Wednesday, July 11, 2012

បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ជា​បញ្ហា​របស់​ភាគី​១១

ភ្នំពេញៈ រដ្ឋ​សមាជិក​អាស៊ាន​នឹង​កើន​ពី១០ ទៅ១១ នៅ​លើ​គ្រប់​បញ្ហា​ទាក់​ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ​ដែល​កំពុង​បន្ត​អូស​បន្លាយ​។ នេះ​បើ​យោង​តាម​ក្រុម​មន្ត្រី​ក្រសួង​ការ​បរទេស​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ ចន្ទ​ម្សិល​មិញ។
លោក កៅ គឹមហួន រដ្ឋ​លេខាធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​មក​ពី​រដ្ឋ​សមាជិក​ទាំង​១០ ក្នុង​អាស៊ាន​ កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​អនុម័ត​ទទួល​យក​ចំណុច​សំខាន់ៗ​ នៃ​សេចក្តី​ព្រាង​នៃ​ក្រម​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង។
យ៉ាង​ ណា​ក្តី ក្រៅ​តែ​ពី​ជំរុញ​សេចក្តី​ព្រាង​នេះ​ឲ្យ​ទទួល​បាន​ការ​អនុម័ត​យក​ដោយ​ ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ សេចក្តី​ព្រាង​នេះ​ប្រើ​សម្រាប់​តែ​ជា​មូល​ដ្ឋាន​ក្នុង​កិច្ច​ពិភាក្សា​ ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ដែល​នឹង​ពិនិត្យ​មើល​សម្រេច​លើ​ពាក្យ​ពេចន៍ ​នៃ​ក្រម​នេះ​ប៉ុណ្ណោះ ជា​ក្រុម​ដែល​នឹង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​ប្រទេស​ចិន​នៅ គ្រប់​ដំណាក់​កាល។
លោក កៅ គឹមហួន ​បាន​បញ្ជាក់​ថា៖​«ក្រៅ​ជំនួប​ប្រជុំ​លើក​ដំបូង​[កាល​ពី​ថ្ងៃ​អាទិត្យ]ពួក​ គេ​(មន្ត្រី​ជាន់​ខ្ពស់)​បាន​ឯកភាព​គ្នា​ថា ដើម្បី​ធ្វើ​ការ​លើ​ក្រម​នៃ​ការ​ប្រព្រឹត្ត​នោះ...អាស៊ាន​នឹង​ជួប​ជាមួយ​ ប្រទេស​ចិន​ដើម្បី​ពិភាក្សា​លើ​ក្រម​នៃ​ការ​ប្រព្រឹត្ត​ចាប់​ពី​ពេល​នេះ​ត​ ទៅ»។
លោក​បញ្ជាក់​ច្បាស់​ថា៖​ «ឯកសារ​នេះ​គឺ​សម្រាប់​១១​ភាគី មិន​មែន​តែ​អាស៊ាន​ទេ។ វា​សម្រាប់​អាស៊ាន និង​ចិន»។
ជម្លោះ ​ទឹក​ដី​ជា​ផ្លូវ​នាវា​ចរ​ដ៏​សំខាន់​មួយ​ដែល​គេ​ជឿ​ថា​ មាន​ផ្ទុក​ធនធាន​ធម្មជាតិ​ប្រេងនិង​ឧស្ម័ន​ដ៏​ក្រាស់​ក្រែល​នេះ​កំពុង​ ក្លាយ​ជា​ធុង​រំសេវ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​កម្ពុជា ​ជា​ប្រធាន​អាស៊ាន​ដែល​ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​ជិត​ស្និទ្ធ​នៃ​ប្រទេស​ចិន។
ភាព ​រសាប់​រសល់​អំពី​ក្រម​នៃ​ការ​ប្រព្រឹត្ត​ដែល​នឹង​ត្រូវ​ពិនិត្យ​ សម្រេច​ក្នុង​ឆ្នាំ​នេះ ខណៈ​​ខួប​១០​ឆ្នាំ នៃ​ការ​ប្រកាស​ពី​ក្រម​នេះ​បាន​ផុត​កំណត់​ពោរ​ពេញ​ទៅ​ដោយ​ការ​លាក់​បាំង​ ជុំវិញ​សេចក្តី​ព្រាង​នៃ​ក្រម​ថ្មី​នេះ។ លោក​បន្ត​ថា៖​«ជា​រៀង​រាល់​ឆ្នាំ ពួក​គេ​(រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន)​បាន​ចេញ​សេចក្តី​ប្រកាស​រួម​មួយ ហើយ​វា​មាន​បញ្ហា​ជា​ច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ និង​ពិភាក្សា​លើ​បញ្ហា​ទាំង​នោះ រួម​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ផង​ដែរ»។
លោក​បាន​ធានា​ចំពោះ​មុខ ​អ្នក​កាសែត​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​វិមាន​ សន្តិភាព​កាល​ពី​ថ្ងៃ​ម្សិល​មិញ ប៉ុន្តែ​ពុំ​បាន​បញ្ជាក់​ពី​អ្វី​ដែល​ជា​ចំណុច​សំខាន់​ត្រូវ​​អនុម័ត​យក ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាស៊ាន​ថា៖​ «ពិត​ណាស់ យើង​ត្រូវ​រក​ភាសា​និយាយ​ឲ្យ​បាន​ត្រឹម​ត្រូវ​សម្រាប់​បញ្ហា​ផ្សេង​នៅ​ក្នុង សេចក្តី​ប្រកាស​រួម​គ្នា​នោះ ដូច្នេះ​យើង​នឹង​ពិនិត្យ​សម្រេច​បាន​អ្វី​មួយ​នៅ​ថ្ងៃ​អង្គារ ឬ​ពុធ​នេះ»។
ការ ​ខិត​ជិត​របស់​អាស៊ាន​ចំពោះ​ក្រម​នៃ​ការ​ប្រព្រឹត្ត​ក្រោម​ប្រធាន​អាស៊ាន របស់​កម្ពុជា​ មើល​ទៅ​ដូច​ជា​វិវត្ត​ហួស​ពី​ការ​ពិភាក្សា​គ្នា​នៅ​កោះ​បាលី​ កាល​ពី​ឆ្នាំ​ទៅ​កាល​ពី​ឥណ្ឌូនេស៊ី​ធ្វើ​ជា​ប្រធាន​អាស៊ាន បើ​និយាយ​អំពី​ការ​ចូល​រួម​របស់​ចិន​នៅ​ក្នុង​ដំណើរ​ការ​ព្រាង​ឯកសារ​នោះ។
ប៉ុន្តែ​សារៈ​សំខាន់​នៃ​ការ​អនុម័ត​យក​ដោយ​ជោគជ័យ​នៃ​ក្រម​ថ្មី​នេះ​ពុំ​មែន​ជា​បរាជ័យ​របស់​ភាគី​កម្ពុជា​ទេ។
លោក ​ កៅ គឹមហួន​ បាន​បញ្ជាក់​ថា៖​«នេះ​ជា​ខួប ១០ឆ្នាំ​[នៃ​សេចក្តី​ប្រកាស​នៃ​ក្រម] ​ហេតុ​នេះ​ហើយ ទើប​វា​សំខាន់​ខ្លាំង​ណាស់​ដែល​ភាគី​ទាំង ២ គឺ​អាស៊ាន និង​ចិន ត្រូវ​អនុវត្ត​កាតព្វ​កិច្ច​របស់​ពួក​គេ​ទៅ​លើ​ក្រម​នេះ»៕ CR

Comments system

Disqus Shortname