Thursday, July 19, 2012

គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​វិនិយោគ​ជិត​២លាន​ដុល្លារ​ ​លើ​បច្ចេកវិទ្យា ATM

គ្រិះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​វិនិយោគជិត​២លាន​ដុល្លារ​ ​លើ​​ប្រព័ន្ធ​បច្ចេកវិទ្យា ​និង​តម្លើង​ម៉ាស៊ីន​ ATM នៅ​តាម​ទីតាំង​មួយ​ចំនួន​នៅ​ទីក្រុង​ភ្នំពេញ​ និង ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដែល​មាន​អា​ជីវកម្ម​​រីក​ចម្រើន​។
លោក ​ហួត​ អៀងតុង ប្រធាន​អគ្គនាយក​ហត្ថា​កសិករ បាន​និយាយ​ថា ហត្ថា​កសិករ​ជា​គ្រិស្ថាន​ដំបូង​គេ​នៅ​កម្ពុជា ដែល​ប្រើ​ប្រព័ន្ធ​បច្ចេក​វិទ្យា SmartVista ក្នុង​វិស័យ​ធនាគារ​ ដែល​គេ​ប្រើ​នៅ​ក្នុង​ពិភព​លោក។​
លោក និយាយ​ថា៖​«ម៉ាស៊ីន​ATM ដែល​យើង​ជ្រើស​រើស​នេះ​ជា​ម៉ាស៊ីន​ដែល​ចេញ​ចុង​ក្រោយ​បំផុត នាំ​មក​ពី​ប្រទេស​អាឡឺម៉ង់។ ខ្ញុំ​ហាន​និយាយ​ថា នៅ​ក្នុង​ស្រុក​ខ្មែរ ធនាគារ​ពាណិជ្ជទាំង​មិនទាន់​មាន​ម៉ាស៊ីន​នេះ​ប្រើ​នៅ​ឡើយ​ទេ​»​។
លោក ប៉ាល់ ប៊ុយ​បុណ្ណាង ​អគ្គនាយក​ត្រួត​ពិនិត្យ​នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​និយាយ​ថា ប្រទេស​កម្ពុជា​មាន​ ធនាគារ​ពាណិជ្ជ​ចំនួន​៣២ ធនាគារ​ឯកទេស​ចំនួន​៧ និង គ្រិះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៣២ តែ​មាន​តែ​គ្រិស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​៧ ​ដែល​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់​បញ្ញើរ​ពី​អតិថិជន។
សូមបញ្ជាក់ថា ប្រព័ន្ធ​បច្ចេក​វិទ្យា ​និង​តម្លើង​ម៉ាស៊ីន​ ATM ត្រូវ​គេ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​នេះ។

Comments system

Disqus Shortname