យោងតាមគេហទំព័រអេស៊ីវ័ន ចេញផ្សាយថ្ងៃទី៦
កក្កដា ឆ្នាំ២០១២ ឱ្យដឹងថា ក្មេងស្រីសិស្សសាលា
អាយុ១៦ឆ្នាំម្នាក់បានរក្សាទុកកាបូបស្ពាយរបស់មិត្តរួមថ្នាក់រយៈ
ពេល១៧ម៉ោងដោយមិនដឹងថាក្នុងកាបូបនោះមានទុកសពទារិកានៅខាង
ក្នុង។
ហេតុការណ៍នេះកើតឡើងនៅកន្លែងស្នាក់អាស្រ័យរបស់យុវជនក្នុងសាលា
មួយ កាលពីវេលាម៉ោង១រសៀលថ្ងៃទី៣ កក្កដា កន្លងមក នៅរដ្ឋ Kuala
Terengganu ប្រទេសម៉ាឡេស៊ី ។
ប្រភពព័ត៌មានបន្តថា
លោកវេជ្ជបណ្ឌិតបានដឹងរឿងនេះនៅពេលនាងទៅរកទិញថ្នាំពេទ្យនៅ
មន្ទីរពេទ្យ Sultanah Nur Zahirah ក្បែរសាលារៀននោះ
ដោយនាងបានរៀបរាប់ពីអាការៈឈឺចាប់នៅក្នុងពោះប្រាប់គ្រូពេទ្យ ។
លោក K.Manoharan ប្រធានផ្នែកស៊ើបអង្កេតនៃនាយកដ្ឋានឧក្រិដ្ឋកម្មបានឱ្យដឹងថា ឆ្លងកាត់ការពិនិត្យបានបញ្ជាក់ថា នាងទើបតែប្រសូតបុត្រថ្មីៗ។
លោក K.Manoharan ប្រធានផ្នែកស៊ើបអង្កេតនៃនាយកដ្ឋានឧក្រិដ្ឋកម្មបានឱ្យដឹងថា ឆ្លងកាត់ការពិនិត្យបានបញ្ជាក់ថា នាងទើបតែប្រសូតបុត្រថ្មីៗ។
ដោយឡែកក្មេងស្រីរូបនោះបានសារភាពថា
នាងបានដាក់ទារិកាទៅក្នុងកាបូបស្ពាយរបស់នាង ។ ភ្លាមនោះ
លោកវេជ្ជបណ្ឌិតបានឱ្យនាងទូរស័ព្ទទៅមិត្តរួមថ្នាក់រូបនោះ
ហើយឱ្យនាងយកកាបូបមកមន្ទីរពេទ្យជាបន្ទាន់ ។
ពេលនោះពួកគេបានឃើញសពទារិកានៅក្នុងកាបូប ។
រីឯមិត្តភក្តិរបស់នាងភិតភ័យស្ទើរសន្លប់បាត់ស្មារតី
ពេលដឹងថាខ្លួនបានស្ពាយកាបូបដែលមានសពទារិកានៅខាងក្នុងជាប់ខ្លួន
រហូតដល់១៧ម៉ោង
។ក្រោយមកប៉ូលិសបានប្រទះឃើញកន្ត្រៃមួយដែលប្រើសម្រាប់កាត់ទង
ផ្ចិតរបស់ទារិកាផងដែរ ។
ប្រភពព័ត៌មានឱ្យដឹងទៀតថា
ក្រោយពេលធ្វើកោសល្យវិច័យលើសពទារិកាបង្ហាញថា
តាមពិតទារិកានោះបានប្រសូតមកធម្មតា
ប៉ុន្តែត្រូវរងការឈឺចាប់ដោយស្នាមជាំនៅផ្នែកក្បាល
និងមានទឹកនៅក្នុងសួត ។
ប៉ូលិសនិយាយថា «ពួកយើងកំពុងធ្វើការស៊ើបអង្កេតលើករណីឃាតកម្មនេះ ហើយយើងបាននិងកំពុងស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យស្លាប់ទារក នេះផងដែរ »។ ជាងនេះទៅទៀត ប៉ូលិសកំពុងស្វែងរកឪពុករបស់ទារិកានោះមកផ្តន្ទាទោសពីបទប្រព្រឹត្ត សេពសន្ថវៈលើក្មេងស្រីជាអនីតិជន ៕