ខេត្តកណ្តាល៖
យុវជនពីរនាក់ជាមិត្តភក្តិនឹងគ្នាបានបបួលគ្នាផឹកស្រា.សជជែក
គ្នាលេងយ៉ាងល្អូកល្អិនរហូតអស់ស្រា៤លីត្រ ស្រវឹងរៀងៗខ្លួន
ស្រាប់តែទាស់ពាក្យសម្តីគ្នារហូតផ្ទុះហិង្សាទាញកាំបិតកាប់
គ្នាដាច់.កស្លាប់ភ្លាមៗនៅនឹងកន្លែងស្ថិតនៅភូមិកំពុងស្វាយ
ឃុំកំពុងស្វាយ ស្រុកកៀនស្វាយ កាលពីល្ងាចថ្ងៃទី១៨ កក្កដា ២០១២ ។
ជុំវិញហេតុការណ៍អំពើហិង្សានេះលោកព្រុំ
សំណាងនាយប៉ុស្តិ៍រដ្ឋបាលកំពុងស្វាយបានចុះអន្តរាគមន៍ឃាត់
ខ្លួនយុវជនដៃដល់បានភ្លាមៗ ។ ជនដៃដល់រូបនោះឈ្មោះម៉ុន ដារ៉ូ
ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។
ចំណែកឯអ្នកស្លាប់បាត់បង់ជីវិតឈ្មោះសន សល់ អាយុ២១ឆ្នាំ
រស់នៅភូមិ-ឃុំជាមួយគ្នា ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះម៉ុន
ដារ៉ូ បានសារភាពថា ខ្លួនពិតជាបានយកកាំបិតកាប់ទៅលើឈ្មោះសន
សល់ ប្រាកដមែនដោយសារខឹងនឹងឈ្មោះសន សល់
ឈប់ផឹកស្រាមុនរូបគេដែលផឹកមិនទាន់ឆ្អែត
ព្រោះទើបតែផឹកអស់៤លីត្រ ហើយរូបគេត្រូវការផឹកមួយលីត្រទៀត ។