Tuesday, July 24, 2012

"សំណាងម៉្លេះ!" ជ្រុលចង្កូត ធ្លាក់ពីលើស្ពានកម្ពស់ ១០​ម៉ែត្រមិនអី!


















ចិន៖​ តាមសេចក្កីរាយការណ៍របស់ពត៌មានជាតិចិន បានអោយដឹងថា កាលពីថ្ងៃទី ២០​ ខែ
កក្ដដា ថ្វីៗនេះ មានរថមួយគ្រឿងដែលផ្ទុកទំនិញរហូតដល់ ៣០ តោន បានជ្រុលចង្កូតទៅ
បុកនឹងបង្កាន់ដៃស្ពាន ក្រឡាប់ ផ្អើលអស់អ្នកធ្វើដំណើរ។



តាមប្រភពពត៌មានដដែល បានអោយដឹងថា គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ ត្រួវបានកើតឡើង
ទាំងព្រឹកព្រលឹមតែម្ដង គឺនៅលើកំណាត់ស្ពានមួយ ក្នុងខេត្ដ Gansu ប៉ែកខាងលិចនៃប្រទេស
ចិន។ ប៉ុន្ដែជាសំណាងល្អ ក្នុងគ្រោះថា្នក់ដ៏អាក្រក់មួយនេះ មិនបណ្ដាលអោយមនុស្សបាត់បង់
ជីវិតនោះទេ។



បើតាមការអោយដឹងពី មន្ដ្រីជំនាញចរាចរណ៍ផ្លូវគោក បានអោយដឹងថា ក្រោយពេលជួយ
សង្គ្រោះជនរងគ្រោះ ចេញពីក្នុងទឹក អ្នកបើកបរម្នាក់ហាក់ដូចជាមានអាការៈធ្ងន់ធ្ងរ ដូចនេះ
ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យខេត្ដជាបន្ទាន់ ដើម្បីធ្វើការសង្គ្រោះ។

 

ការបង្ហាញរបស់ប៉ូលីសបានអោយដឹងថា  គ្រោះថ្នាក់ដ៏អាក្រក់មួយនេះ ប្រហែលកើតឡើង
ដោយសារការធ្វើប្រហែស របស់អ្នកបើកបរ ពោលគឺគេមានការងងុយដេកមួយភាំង ពេល
ដឹងខ្លួនបន្ដិចវិញ គឺមានរថយន្ដមកពីមុខ ដែលបណ្ដាលអោយគេសម្រេចចិត្ដទាញចង្កូចគេច
រថយន្ដដែលនៅពីមុខគេ រួចហើយក៏ទៅបុកបង្កាន់ដៃស្ពានតែម្ដង។

ចងចាំ៖ សុវត្ថិភាពជាចម្បង ដូច្នេះពេលលោកអ្នកបើកបរ​ ត្រូវមានការប្រុងប្រយ័ត្ន
និងចេះ
អាធ្យាស្រ័យ អត់អោនអោយគ្នា ដើម្បីទទួលបានសេចក្ដីសុខទាំងអស់គ្នា។
ជាពលដូចគ្នា រស់
ក្នុងសង្គមតែមួយ បេះដូង និងសសៃឈាមតែមូយ​ ស្រឡាញ់គ្នា
និងជួយគ្នា ជាមាគ៌ានៃសេច
ក្ដីសុខ។

Comments system

Disqus Shortname