រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ
ដែលរួមមានកម្លាំងសណ្តាប់ធ្នាប់ នគរបាល កងរាជអាវុធហត្ថ
ដឹកនាំដោយលោក យស់ យុទ្ធី លោក សុខ ពេញវុធ អភិបាលរងខណ្ឌ លោក គឹម
វុត្ថា
ប្រធានសណ្តាប់ធ្នាប់ខណ្ឌបានចុះយុទ្ធនាការប្រមូលជនអនាថា
ក្មេងហិតកាវ និងស្ត្រីរកស៊ីផ្លូវភេទ
កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៦ កក្កដា
ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងកិច្ចប្រជុំអាស៊ាន ។
លោក គឹម វុត្ថា បានឱ្យដឹងថា
តាមការចង្អុលបង្ហាញពីលោកអភិបាលខណ្ឌ
ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសកិច្ចប្រជុំ
អាស៊ាន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ កក្កដា
គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក យស់ យុទ្ធី លោក
សុខ ពេញវុធ អភិបាលរងខណ្ឌ រួមជាមួយកម្លាំងនគរបាល
កងរាជអាវុធហត្ថ និងសណ្តាប់ធ្នាប់ខណ្ឌ ព្រមទាំងសង្កាត់ទាំង១១
បានចុះយុទ្ធនាការប្រមូលជនអនាថា ក្មេងហិតកាវ
និងស្រី្តរកស៊ីផ្លូវភេទ ក្នុងភូមិសាស្រ្តខណ្ឌដូនពេញ
កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៦ កក្កដា ។ ជាលទ្ធផល
ជនអនាថា ក្មេងហិតកាវ ស្ត្រីរកស៊ីផ្លូវភេទ សរុបចំនួន៧៣នាក់
ក្នុនោះស្រ្តីរកស៊ីផ្លូវភេទមានចំនួន១០នាក់
ត្រូវបានឃាត់ខ្លួនហើយប្រគល់ទៅឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ
។
យោងតាមបទបញ្ជាសាលារាជធានីភ្នំពេញ
ក៏ដូចជាអភិបាលខណ្ឌដូនពេញ
កន្លងមកសាលាខណ្ឌបានចុះប្រមូលជនអនាថា ក្មេងហិតកាវ
ស្រ្តីរកស៊ីផ្លូវភេទ នៅម្តុំរមណីយដ្ឋានវត្តភ្នំជាប្រចាំ
ហើយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌក៏បានសហការជាមួយសង្កាត់ទាំង១១
ចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ ជាពិសេស
បាញ់ទឹកលាងសម្អាតច្រាំងទន្លេពីមុខផ្សាររាត្រីរហូតដល់មុខព្រះ
បរមរាជវាំង ។ នៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១២នេះ
ខណ្ឌដូនពេញបានបើកយុទ្ធនាការប្រមូលជនអនាថា អ្នកសុំទាន
ក្មេងហិតកាវ ស្ត្រីរកស៊ីផ្លូវភេទ បានចំនួន១៧លើក
ឃាត់ខ្លួនចំនួន២៨២នាក់ (ស្រី១២១នាក់
ប្រុស១៦១នាក់)ក្នុងនោះស្ត្រីរកស៊ីផ្លូវភេទចំនួន៦៩នាក់
ក្មេងហិតកាវ ៥៤នាក់ ជនអនាថា៥៤នាក់ ។
សូមរំឭកថា
ក្នុុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ
កាលពីព្រឹកថ្ងៃទី៥ កក្កដា នៅសាលប្រជុំសាលាខណ្ឌ
ដោយមានការចូលរួមពីអភិបាលរងខណ្ឌ នគរបាល កងរាជអាវុធហត្ថ
និងចៅសង្កាត់ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោកសុខ
សម្បត្តិ អភិបាលខណ្ឌដូនពេញ
បានធ្វើការព្រមានដល់នគរបាលប៉ុស្តិ៍
និងចៅសង្កាត់ទាំង១១ឱ្យពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ពេល
មានកិច្ចប្រជុំធំៗក្នុងក្របខណ្ឌអាស៊ានចាប់ពីថ្ងៃទី៦ដល់
ថ្ងៃទី១៣ កក្កដានេះ ។
លោកអភិបាលខណ្ឌដូនពេញបានលើកឡើងក្នុង
កិច្ចប្រជុំនោះថា
នៅក្នុងកិច្ចប្រជុំអាស៊ានដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី
៦ដល់ថ្ងៃទី១៣ កក្កដា
កម្លាំងនគរបាលប៉ុស្តិ៍ត្រូវតែសហការជាមួយអាជ្ញាធរសង្កាត់ចុះ
ធ្វើរដ្ឋបាលជាប្រចាំនៅតំបន់ស្មុគស្មាញក្នុងមូលដ្ឋានរបស់
ខ្លួនចាប់ពីម៉ោង៥ល្ងាចដល់ម៉ោង៩យប់
ហើយចាប់ពីម៉ោង១រំលងអធ្រាត្រទៅគណៈបញ្ជាការឯកភាពខណ្ឌជាអ្នក
អនុវត្ត ។ អាជ្ញាធរមូលដ្ឋានត្រូវតែបង្កើនការត្រួតពិនិត្យ
កំណត់ឱ្យបានចំណុចខ្មៅ.ស និងប្រផេះ
ព្រោះការប្រើប្រាស់គ្រឿងញៀននឹងឈានដល់ការប្រព្រឹត្តអំពើ
លួចឆក់ ប្លន់ ។
ចំពោះបញ្ហាស្ត្រីរកស៊ីផ្លូវភេទដែលកើតមាននៅម្តុំ
រមណីយដ្ឋានវត្តភ្នំ
សាលាសង្កាត់និងនគរបាលប៉ុស្តិ៍ត្រូវតែលុបបំបាត់ឱ្យបាន
បើធ្វើមិនកើតត្រូវរាយការណ៍មកសាលាខណ្ឌជាបន្ទាន់មិនអាច
ទុកបែបនេះបានឡើយ ។ សង្កាត់និងនគរបាលប៉ុស្តិ៍ទាំង១១
ត្រូវប្រមូលជនអនាថា អ្នកសុំទាន
និងក្មេងហិតកាវឱ្យអស់ពីក្នុងមូលដ្ឋានរបស់ខ្លួន
មិនត្រូវឱ្យមានមុខនៅតាមផ្សារទេ
ជាពិសេសផ្សារធំថ្មីដែលនៅពេលកិច្ចប្រជុំអាស៊ានខាងមុខនេះនឹង
មានភ្ញៀវបរទេសជាច្រើនចូលទស្សនា ។
លោកសុខ សម្បត្តិ
បានក្រើនរំឭកដល់នគរបាលប៉ុស្តិ៍និងចៅសង្កាត់ដែលទើបជាប់
ឆ្នោតអាណត្តិទី៣នេះថា
ត្រូវតែសហការគ្នាឱ្យបានល្អក្នុងការធ្វើរបាយការណ៍
ហើយបន្តធ្វើវេទិកាសាធារណៈក្នុងមូលដ្ឋានរបស់ខ្លួនយ៉ាងហោច
ណាស់ក្នុងមួយខែឱ្យបានពីរដងដែរ
ឯបញ្ហាក្រុមក្មេងហិតកាវក្នុងវត្តកោះ
សង្កាត់និងនគរបាលប៉ុស្តិ៍ត្រូវតែលុបបំបាត់ឱ្យអស់ជាដាច់ខាត ៕