មេធាវីលោក ម៉ម សូណង់ដូ ដាក់លិខិតទៅតុលាការដើម្បីសុំធានាលោក ម៉ម
សូណង់ដូ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅថ្ងៃទី៣០ កក្កដា នេះ។
រីឯក្រុមកម្មករក៏ធានាប្រមូលស្នាមមេដៃនៅតាមរោងចក្រ
ដើម្បីដាក់ទៅរដ្ឋាភិបាលកម្ពុជា ឲ្យជួយដោះលែងលោក ម៉ម សូណង់ដូ
ចេញពីពន្ធនាគារដែរ។
លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីការពារក្តីឲ្យលោក ម៉ម សូណង់ដូ ឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី៣០ ខែកក្កដា លោកនឹងដាក់លិខិតស្នើសុំជាផ្លូវការទៅតុលាការក្រុងភ្នំពេញ ដើម្បីធានាកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំបណ្ដោះអាសន្នទៅតាម នីតិវិធីច្បាប់។
លោកបន្តថា ករណីចោទប្រកាន់លោក ម៉ម សូណង់ដូ កំពុងស្ថិតនៅក្នុងដៃចៅក្រមស៊ើបសួរធ្វើការស៊ើបអង្កេត៖ «ថ្ងៃ ច័ន្ទ (៣០ កក្កដា) នេះ ខ្ញុំដាក់ (លិខិត) សុំគាត់នៅក្រៅឃុំម្ដងទៀត។ ច្បាប់អត់មានចែងថា បើគេចោទពីបទឧក្រិដ្ឋមិនអាចឃុំខ្លួនបានទេ មិនអ៊ីចឹងណា។ យើងគិតប៉ុណ្ណេះ បើសិនជាការឃុំខ្លួន ឧទាហរណ៍រឿង ឈូក បណ្ឌិត បាញ់មនុស្សរបួសផង ហើយលោក ម៉ម សូណង់ដូ គ្រាន់មនុស្សឆ្លើយដាក់គ្មានអីធំដុំផង»។
លោក ម៉ម សូណង់ដូ ជាប្រធានវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យចាប់ខ្លួន ក្រោមបទចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធនៅពីក្រោយខ្នងក្រុមលោក ប៊ុន រដ្ឋា ដែលអាជ្ញាធរចោទប្រកាន់ថា ប៉ុនប៉ងបង្កើតតំបន់អបគមន៍ នៅភូមិប្រម៉ា ឃុំកំពង់ដំរី ក្នុងស្រុកឆ្លូង ខេត្តក្រចេះ។
សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លោក ម៉ម សូណង់ដូ ចំនួន ៤បទចោទ ដោយផ្អែកលើដីការបស់តុលាការខេត្តក្រចេះ។ ក្នុងនោះរួមមាន អ្នកផ្ដើមគំនិតប្រឆាំងរាជការសាធារណៈ ធ្វើកុបកម្ម ជ្រៀតជ្រែកដោយខុសច្បាប់ក្នុងការបំពេញការងារសាធារណៈ និងញុះញង់ឲ្យប្រជាពលរដ្ឋប្រឆាំងអាជ្ញាធរស្របច្បាប់។
ស្របពេលនឹងមេធាវីប្រុងស្នើសុំឲ្យលោក ម៉ម សូណង់ដូ ស្ថិតនៅក្រៅមន្ទីរឃុំឃាំងនេះ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកៀរគរឲ្យក្រុមកម្មករប្រមូលស្នាមមេដៃនៅតាមរោងចក្រ ដើម្បីគាំទ្រជួយលោក ម៉ម សូណង់ដូ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
ការថ្លែងរបស់លោក ជា មុនី ធ្វើឡើងក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំសហជីពចំនួន ៧១នាក់ មកពីបណ្តារោងចក្រចំនួន ៣៥ នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៩ ខែកក្កដា។
លោក ជា មុនី ឲ្យដឹងថា លោកមានបំណងបង្កើតយុទ្ធនាការប្រមូលស្នាមមេដៃពីកម្មករ កម្មការិនីរោងចក្រ ដើម្បីដាក់ជូនទៅរដ្ឋាភិបាល ឬសមាគមអ្នកប្រជាធិបតេយ្យ ក្នុងការជំរុញសុំឲ្យតុលាការអនុញ្ញាតឲ្យលោក ម៉ម សូណង់ដូ នៅក្រៅឃុំបណ្ដោះអាសន្ន។
លោក ជា មុនី៖ «យើងមានគោលបំណងនឹងធ្វើយុទ្ធនាការដើម្បីឲ្យមាន ការចូលរួមពីបងប្អូនកម្មករ កម្មការិនី ពីស្នាមមេដៃឲ្យមានការដោះលែងពីលោក ម៉ម សូណង់ដូ ព្រោះលោក ម៉ម សូណង់ដូ គាត់មិនខុសស្អីទេ។ មើលទៅខ្ញុំនិយាយពីហេតុផលគាត់ជាអ្នកសារព័ត៌មាន គាត់ជានាយកវិទ្យុសំបុកឃ្មុំ ហើយយើងអត់ចង់ឲ្យអ្នកសារព័ត៌មានណាត្រូវបានគេចាប់ឃុំ ឬក៏បាញ់សម្លាប់ដូចមេដឹកនាំសហជីពទៀតទេសម័យនេះហើយ ហើយទី២ គ្រាន់ជាប្រធានសមាគម វាអត់ខុសច្បាប់ទេ»។
ទោះជាយ៉ាងណា លោក ជា មុនី នៅមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់នៃថ្ងៃធ្វើយុទ្ធនាការ ប្រមូលស្នាមមេដៃនៅតាមរោងចក្រនៅឡើយទេ។
ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រត្រាយ ប៉ុស្តិ៍ (Try Pose) ក្នុងខេត្តកំពង់ឆ្នាំង អ្នកស្រី លី ស៊ីន ឲ្យដឹងក្រោយពីកិច្ចប្រជុំដែលដឹកនាំដោយលោក ជា មុនី ថា អ្នកស្រីនឹងចាប់ផ្ដើមប្រមូលស្នាមមេដៃពីក្រុមកម្មករក្នុងរោងចក្រ នៅខែសីហា ខាងមុខ។
អ្នកស្រីសង្ឃឹមថា នឹងប្រមូលស្នាមមេដៃបានច្រើន ដើម្បីជួយលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាពឡើងវិញ៖ «យើង ដឹងតើ! នៅក្នុងស្រុកខ្មែររបស់យើង អ្នកយកសារព័ត៌មានទាំងអស់មិនថា អ្នកសារព័ត៌មាន មិនថាអ្នកទាមទារដើម្បីផលប្រយោជន៍ប្រជាជន មិនថាអ្នកទាមទារដើម្បីផលប្រយោជន៍កម្មករទេ គឺសុទ្ធតែមានសិទ្ធិឯករាជ្យមួយដែលរដ្ឋាភិបាល ត្រូវតែគាំទ្រមិនមែនរដ្ឋាភិបាលដាក់គាត់ដាក់ទោសទេ»។
កាលពីពេលថ្មីៗនេះ មេដឹកនាំសមាគមអ្នកប្រជាធិបតេយ្យក្នុងស្រុកអង្គរបុរី ខេត្តតាកែវ ក៏បានចុះប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋជាង ២ពាន់ស្នាមមេដៃដើម្បីជួយសុំឲ្យស្ថាប័នតុលាការ និងរដ្ឋាភិបាលដោះលែងលោក ម៉ម សូណង់ដូ។ ទោះបីមានការហាមប្រាមពីអាជ្ញាធរពីអាជ្ញាធរមូលដ្ឋានក៏ដោយ។
ក្នុងយុទ្ធនាការប្រមូលស្នាមមេដៃជួយលោក ម៉ម សូណង់ដូ ដូចគ្នានេះ កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ សមត្ថកិច្ចខណ្ឌដូនពេញ បានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ ជ័យ ឡាយ រស់នៅក្នុងតំបន់បឹងកក់ នៅគ្រាដែលគាត់បានចុះប្រមូលជាង ២០០ស្នាមមេដៃពីប្រជាពលរដ្ឋ។
លោក ជ័យ ឡាយ ត្រូវបានសមត្ថកិច្ចដោះលែងវិញ នៅបន្ទាប់ពីលោកបានចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប្រមូលស្នាមមេដៃ នៅក្នុងតំបន់ដើម្បីគាំទ្រឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ៖ «ចាប់ ខ្ញុំម៉ោង ៥ ទល់គ្នាម៉ោង ៨កន្លះ គេអោយមកផ្ទះវិញ។ អត់ធ្វើបានអីខ្ញុំដែរអត់អីទេគេគ្រាន់តែអោយខ្ញុំធ្វើកិច្ច សន្យា ជាមួយគេថា កុំអោយជួយផ្ដិតមេដៃតទៅទៀត។ គេថា លោក ម៉ម សូណង់ដូ ធ្វើអបគមន៍ទេ»។
តែសម្រាប់អ្នកស្រី លី ស៊ីន កម្មការិនីរោងចក្របញ្ជាក់ថា មិនខ្លាចពីការចាប់ខ្លួនរបស់សមត្ថកិច្ចនោះឡើយ នឹងនៅតែប្រកាន់ជំហរប្រមូលស្នាមមេដៃជួយលោក ម៉ម សូណង់ដូ ដដែល ដរាបណាលោកមិនទាន់ចេញពីក្រៅមន្ទីរឃុំឃាំង៖ «ការលះបង់ជីវិតរបស់ ខ្ញុំ គឺដើម្បីផលប្រយោជន៍រួម មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឯងទេ ហើយក៏មិនមែនតែផលប្រយោជន៍តែខ្លួនម្នាក់ឯង និងរង្វង់ក្រុមគ្រួសារដែរ គឺធ្វើទាំងអស់ដើម្បីប្រជាជននៅក្នុងប្រទេសរបស់យើង ដើម្បីផលប្រយោជន៍រួម»។
ក្នុងនាមជាមេធាវីការពារក្តីឲ្យលោក ម៉ម សូណង់ដូ និងជាមន្ត្រីច្បាប់មួយរូបផងនោះ លោក សុក សំអឿន ឲ្យដឹងថា នៅក្នុងច្បាប់មិនមានចែងថា ស្នាមមេដៃទាំងនោះអាចជួយសម្រាលទោសទណ្ឌ ឬជួយមនុស្សជាប់ចោទឲ្យរួចខ្លួននោះទេ។ លោកពន្យល់ថា ស្នាមមេដៃដែលប្រជាពលរដ្ឋកំពុងដើរប្រមូលនៅតាមបណ្ដាខេត្តមួយចំនួន និងនៅតាមរោងចក្រ មិនមានឥទ្ធិពលអ្វីផ្នែកច្បាប់សម្រាប់ជួយលោក ម៉ម សូណង់ដូ ឲ្យរួចចេញពីពន្ធនាគារនោះឡើយ។ តែស្នាមមេដៃគាំទ្រទាំងនោះ គ្រាន់ជាសារមួយសម្រាប់រដ្ឋាភិបាល ឬតុលាការ ពិចារណា ឬគិតគូរធ្វើយ៉ាងណាឲ្យដំណើរការកាត់ក្តីប្រកបដោយយុត្តិធម៌ និងត្រឹមត្រូវតែប៉ុណ្ណោះ។
រដ្ឋាភិបាលកម្ពុជា បានចាប់ខ្លួនលោក ម៉ម សូណង់ដូ ដាក់គុកជាលើកទី៣ហើយ បន្ទាប់ពីរដ្ឋាភិបាលបានចាប់ខ្លួនលោកលើកទី១ កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០០៣ នៅមុនពេលបោះឆ្នោតជាតិលើកទី៣។ ការចាប់ខ្លួនលោកលើកទី២ កាលពីថ្ងៃទី១១ តុលា ឆ្នាំ២០០៥ ហើយរដ្ឋាភិបាលបានដោះលែងលោកវិញនៅក្នុងឆ្នាំ២០០៦។
ក្រុមអ្នកវិភាគបានលើកឡើងថា ការសម្រេចឃុំខ្លួនលោក ម៉ម សូណង់ដូ ក្នុងពន្ធនាគារវាជារូបភាពអាក្រក់ និងជាការឆ្លុះបញ្ចាំងអំពីរដ្ឋាភិបាល ដែលព្យាយាមបង្ក្រាបអ្នកហ៊ានតស៊ូមតិ ជាទង្វើផ្ទុយពីសង្គមប្រជាធិបតេយ្យ និងជាប្រទេសនីតិរដ្ឋ៕(RFA)