Thursday, July 19, 2012

បុរស​ម្នាក់​ជាប់គុក ៥​ឆ្នាំ ព្រោះ​ទប់​មិនបាន​ដាច់ចិត្ត ចាប់រំលោភ​សេពសន្ថវៈ​លើ​នារី​ម្នាក់​

លោក ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១២ បានប្រកាស​សាលក្រម​ជា​សាធារណៈ សម្រេច​ផ្តន្ទាទោស​ឈ្មោះ ឈុន សង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ដាក់ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ពីបទ រំលោភ​សេពសន្ថវៈ ដែលមាន​ចែង​និង​ផ្តន្ទាទោស​តាម​មាត្រា​២៣៩ នៃ​ក្រមព្រហ្មទណ្ឌ​។​

​សវនាការ​នេះ បាន​ជំនុំជម្រះ​ជា​អសាធារណៈ​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១២ ដូច្នេះ​ពុំមាន​ប្រភព​ណា​បញ្ជាក់​ឱ្យដឹង​ជា​ផ្លូវការ​នោះទេ គឺ​គ្រាន់តែ​បង្ហើប​ឱ្យដឹងថា បុរស​រូបនេះ​បាន​ត្រូវ​សមត្ថកិច្ច​ប៉ូលិស​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១១ បន្ទាប់ពី​បុរស​រូបនេះ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ ទៅលើ​នារី​ម្នាក់​រហូត​បានសម្រេច ហើយ​ក្រោយមក​នារី​រងគ្រោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង​មក​សមត្ថកិច្ច​ប៉ូលិស ដើម្បីឱ្យ​ចាត់ការ​តាមច្បាប់​៕

Comments system

Disqus Shortname