Monday, July 23, 2012

ប្រទេស​ចិន មាន​ផែនការ​បង្ក្រាប នៅ​មុន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​កំពូល​ខ្លួន

ក្រុង​ប៉េកាំងៈ ​ប្រទេស​ចិន កំពុង​តែ​បង្កើន​សន្តិសុខ​ផ្ទៃ​ក្នុង នៅ​មុន​ការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹក​នាំ​​មួយ​ទសវត្សរ៍​ម្តង និង​បាន​ព្រមាន​ថា ខ្លួន នឹង​ធ្វើ​ការ​បង្ក្រាប​ភ្លាមៗ​លើ​ភាព​ចលាចល​អសន្តិ​សុខសង្គម។
ប្រធានាធិបតី ​ចិន​លោក ហ៊ូ ជីន តាវ នាយក​រដ្ឋ​មន្រ្តី​ចិន លោក វេន ជាប៉ាវ និង​មេ​ដឹក​នាំ​ផ្សេងៗ​ទៀត នឹង​លាលែង​ពី​តំណែង​បក្ស​កុម្មុយនីស្ត​របស់​ពួក​គេ​នៅ​ឯ​សមាជ​មួយ​នៅ​រដូវ​ ស្លឹក​ឈើ​ជ្រុះ​នេះ ​ដោយ​បើក​ទំព័រ​សករាជ​ថ្មី​នៃ​ថ្នាក់​ដឹក​នាំ​សម្រាប់​ប្រទេស​ដែល​មាន ពលរដ្ឋ​ច្រើន​បំផុត​ក្នុង​ពិភពលោក​នេះ។
ក្នុង​របាយការណ៍​ទំព័រ​មុខ​ កាល​ពី​ថ្ងៃ​ពុធ កាសែតPeoples'Daily  បាន​សរសេរ​ថា ក្នុង​ជំនួប​មួយ​ជាមួយ​ក្រុម​មន្រ្តី​កំពូល​រដ្ឋាភិបាល និង​ប៉ូលិស លោកជូ យ៉ុងកាង ប្រមុខ​សន្តិសុខ បាន​បញ្ជា​ឲ្យ​មាន​ការ​បង្ក្រាប​ទូទៅ​លើ​ភាពវឹកវរ។
លោក ​ជូរ​បាន​និយាយ​ថា​៖ «​ការ​ការពារ​ភាព​សុខដុមរមនា និង​ស្ថិរភាព​ក្នុង​សង្គម គឺជា​លក្ខខណ្ឌ​ជា​មុន​ដ៏​មាន​សារៈ​សំខាន់​សម្រាប់​ការ​បើក​សមាជបក្ស​លើក ទី​១៨ ​និង​ជា​ភារកិច្ច​អាទិភាព​ និង​ការ​ទទួល​ខុស​ត្រូវ​ខាង​នយោបាយ​នៃ​រដ្ឋាភិបាល​គ្រប់​ជាន់​ថ្នាក់»។
លោក ​បាន​បញ្ជាក់​ថា​៖ «យើង ត្រូវ​តែ​ពង្រឹង និង​ពង្រីក​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បំបែក​ខ្លួន និង​ភេរវកម្ម បង្កើត​ការ​បង្ការ​ជា​មុន​ឲ្យ​បាន​តឹងរ៉ឹង​ ចាត់​វិធានការ​លើស​កម្មភាព​រំខាន​របស់​កម្លាំង​អរិភាព​ទាំង​ក្នុង និង​ក្រៅ​ប្រទេស...និង​ពង្រឹង​ការ​រក្សា​ស្ថិរភាព»។
របាយការណ៍​នោះ បាន​បញ្ជាក់​ថា លោក ជូ បាន​និយាយ​ដៀម​ដាម​ការ​តវ៉ា​រាប់​ម៉ឺន​លើក​ដែល​បាន ផ្ទុះ​ឡើង​នៅ​ចិន​រាល់​ឆ្នាំ ដោយ​បញ្ជា​រដ្ឋការ​មូលដ្ឋាន​ដោះស្រាយ​ជម្លោះ​លើ​វិស័យ​មួយ​ចំនួន​ធំ ដែល​រួម​មាន​ជម្លោះ​ដី​ធ្លី ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ទំនាក់​ទំនង​ការងារ សន្តិសុខ​សង្គម និង​ការ ​ការពារ​បរិស្ថាន។
លោក​ជូ គឺជា​ប្រធាន​គណៈកម្មការ​នយោបាយ និង​ច្បាប់​ដ៏មាន​ឥទ្ធិពល​របស់​បក្ស​ ដែល​មើល​ខុស​ត្រូវ​តុលាការ​ចិន ការ​ផ្តន្ទាទោស និង​ប៉ូលិស​។
ប្រភព​ជា ​ច្រើន បាន​ឲ្យ​ដឹង​ថា មេ​ បក្ស​កុម្មុយនីស្ត​ដែល​គិត​តែ​កំណែ​ទម្រង់​របស់​ខេត្ត​គូយ​ជូ​ ក្រី​ក្រ​បំផុត​មួយ​ក្នុង​ចំណោម​ខេត្ត​ជា​ច្រើន លោក​លី ចាន់​ស៊ូ វ័យ​៦១​ឆ្នាំ ទំនង​ជា​នឹង​ទទួល​បាន​តំណែង​នៅ​ក្រុង​ប៉េកាំង​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​ ឆ្នាំ​នេះ ​ជា​ផ្នែក​មួយ​នៃ​ការ​រុះរើ​នៅ​មុន​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ជាតិ​មួយ ដែល​គួរ​តែ​ធានា​ថា ចិន​នៅ​តែ​បន្ត​ការ​បើក​ចំហ​របស់​ខ្លួន​៕ NR

Comments system

Disqus Shortname