ក្រុងកាប៊ុល: មនុស្សយ៉ាងតិច៣៥នាក់
ក្នុងនោះមានទាហានណាតូ៧នាក់ដែរបានស្លាប់នៅក្នុងការផ្ទុះ
គ្រាប់បែកតាមផ្លូវជាច្រើននិងការប៉ះទង្គិចគ្នាកាលពីថ្ងៃអា ទិត្យ
ជាថ្ងៃដែលមានអំពើហិង្សាបំផុតនៅក្នុងប្រទេសនេះ
ជាច្រើនខែមកនេះ។
ដោយមិនបានរៀបរាប់ច្បាស់លាស់
ក្រុមចម្រុះបាននិយាយថា ការផ្ទុះគ្រាប់បែកមួយ
បានសម្លាប់ទាហានណាតូ៦នាក់នៅភាគខាងកើត
បន្ទាប់ពីការវាយប្រហារបះបោរមួយនៅភាគខាងត្បូង
បានសម្លាប់ទាហានបរទេសម្នាក់។
ក្រុមមន្ត្រីបាន
និយាយថា ជនស៊ីវិលអាហ្វហ្គានីស្ថាន និងប៉ូលិស ចំនួន២៨នាក់
ត្រូវបានសម្លាប់នៅខេត្តកាន់ដាហារ និងហេលម៉ាន។