Wednesday, July 18, 2012

គ្រូ​ពេទ្យ​បង្អែរ​ខេត្ត​ស្ទឹង​ត្រែង ព្យាយាម​លាក់​បាំង​ពី​ការ​សាយ​ភាយ​ជំងឺ EV-71


EV2
រោគសញ្ញានៃជំងឺ EV-71។

ស្ទឹងត្រែងៈមន្ត្រី ​សុខភាព​នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ស្ទឹង​ត្រែង កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​ព្យាយាម​និយាយ​លាក់​បំាង​ចំពោះ​ការ​សាយ​ភាយ​នូវ​ប្រភេទ​ជំងឺ​ឆ្លង​ថ្មី EV-71 ដែល​កំពុង​កើត​មាន​ចំពោះ​កុមារ​ក្រោម​អាយុ​៥​ឆ្នាំ ក្នុង​ពេល​បច្ចុប្បន្ន​ ខណៈ​ដែល​អ្នក​ភូមិ​ជា​ច្រើន​នាក់ កំពុង​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ស្ថានភាព​ជំងឺ​នេះ ហើយ​បាន​នាំ​កូន​របស់​ពួក​គេ​មក​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​ជា​ បន្ត​បន្ទាប់។
ចំពោះ​ការ​លាក់​បាំង​ខាង​លើ​នេះ ត្រូវ​បាន​ក្រុម​មន្ត្រី​អង្គ​ការ​សិទ្ធ​មនុស្ស​ធ្វើ​ការ​រិះគន់​ថា វាគឺជា​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​របស់​គ្រូពេទ្យ ប៉ុន្តែ​ករណី​នេះ​អាច​និង​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​ ថែម​ទៀត​ ប្រសិន​បើ​ជំងឺ​EV-71 ពិត​ជា​បាន​ឆ្លង​និង​កំពុង​រាល​ត្បាត​មក​លើ​កូន​អ្នក​ភូមិ​រស់​នៅ​ស្រុក​ ថាឡា​បរិវ៉ាត់​ពិត​ប្រាកដ​នោះ។​
អ្នក​ស្រី​ធី ចិន្តា អាយុ​២១​ឆ្នាំ រស់​នៅ​ភូមិ​អូរ​ត្រែល​ ឃុំ-ស្រុក​ថា​ឡា​បរិវ៉ាត់ ខេត្ត​ស្ទឺង​ត្រែង​ បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញ​ប៉ុស្តិ៍​ថា កូន​អ្នក​ស្រី​ឈ្មោះ​សុខ ស្រី​មួយ អាយុ​១​ខែ​កន្លះ បាន​ផ្តើម​មាន​អាការៈ​ក្តៅ​ខ្លួន ពង​បែក​លើ​បាទ​ដៃ និង​ជើង អស់​រយៈ​ពេល​៣​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ទី១៥ ខែ​កក្តដា​មក។
អ្នក​ស្រី​ ថា​៖​«ខ្ញុំ​គិត​ថា អាការៈ​នេះ​គឺ​អាច​ជា​ប្រភេទ​ជំងឺ​ឆ្លង​ថ្មី ព្រោះ​បើ​តាម​ព័ត៌មាន​ដែល​ខ្ញុំ​បាន​លឺ​ក្នុង​វិទ្យុ​ប្រាប់​ថា ឥឡូវ​មាន​កុមារ​ជា​ច្រើន​នាក់​ត្រូវ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​ដែល​មាន​ អាការៈ​ក្តៅ​ខ្លួន និង​មាន​ពង​នៅ​លើ​បាទ​ដៃ​និង​ជើង​ ដូច្នេះ​ខ្ញុំក៏​ប្រញាប់​នាំ​កូន​ទៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​បាន​ឃើញ​អាការៈ​កូន​កើត​មាន​យ៉ាង​ដូច្នេះ​ដែរ »។

Comments system

Disqus Shortname