ភ្នំពេញៈ នៅពេលនិយាយភ្លាមដល់តារាចម្រៀង ស៊ឹម ថៃណា
ចូលពេទ្យវះកាត់នោះ ទស្សនិកជនគ្រប់មជ្ឈដ្ឋានប្រាកដណាស់ថា
នឹងនឹកភ្នកដល់បញ្ហាដើមទ្រូងរបស់នាង
ដែលអ្នកកែច្នៃចង់បានដើមទ្រូងធំមូលក្បំមួយចំនួននៅពេល
បច្ចុប្បន្ននេះកំពុងមានបញ្ហា និងបង្កជាក្តីបារម្ភ
ហើយការធ្លាយរឿង ស៊ឹម ថៃណា ចូលពេទ្យនោះ ម្នាក់ៗក៏និយាយភ្លាមថា
ថៃណា ច្បាស់ជាចូលវះកាត់ដើមទ្រូងមិនខាន។ ប៉ុន្តែនៅពេលបញ្ហានេះ
ឮដល់ ស៊ឹម ថៃណា ភ្លាម នាងបានប្រកែកវិញភ្លែតថា
នាងគ្មានបញ្ហាដើមទ្រូងដ៏សិចស៊ីរបស់នាងទេ
ព្រោះអ្វីនៅជាប់នឹងខ្លួននាងជារបស់ធម្មជាតិទាំងអស់។
តាម រយៈអ្នកជិតដិតនៅក្នុងសិល្បៈបានឲ្យដឹងថា ស៊ឹម ថៃណា ទើបតែចេញពីពេទ្យកាលពីពេលថ្មីៗនេះ ព្រោះនាងត្រូវទទួលការវះកាត់បន្ទាន់មួយ។ ជាមួយនឹងការលើកឡើងនោះ ស៊ឹម ថៃណា ក៏បានទទួលស្គាល់ ហើយថែមទាំងបង្ហាញស្លាកស្នាមវះកាត់របស់នាងប្រាប់មិត្តភក្តិទៀត ផង ដែលធ្វើឲ្យមិត្តភក្តិម្នាក់ៗភ័យប្រហោងពោះធ្លុងស្ទើរគ្រប់គ្នា។ មិត្តភក្តិម្នាក់ៗគិតភ្លាមថា នាងប្រហែលជាវះកាត់បញ្ហាដើមទ្រូងជាក់ជាមិនខាន តែ ថៃណា បានបញ្ជាក់ថា នាងគ្មានបញ្ហាអ្វីត្រូវវះកាត់ដើមទ្រូងនោះឡើយ។
តារា ចម្រៀងដែលស្ថិតក្នុងចង្កោមតារាមានដើមទ្រូងធំសិចស៊ីនាង ស៊ឹម ថៃណា បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា នាងវះកាត់នៅដើមដៃ មិនមែនដើមទ្រូងនោះទេ ហើយនាងក៏មិនធ្លាប់មានបញ្ហារឿងដើមទ្រូងនោះឡើយ។ នាងបានបន្តថា បញ្ហាដែលនាំឲ្យនាងត្រូវចូលពេទ្យនោះ ព្រោះនាងមានបញ្ហាដុះដុំសាច់ខ្មៅដូចប្រជ្រុយនៅនឹងដៃតាំងពី តូចមកម្ល៉េះ ប៉ុន្តែដុំសាច់នោះមិនដែលធ្វើទុក្ខឡើយ ទើបតែពេលនេះវាចាប់ផ្តើមរីកធំ ហើយគ្រូពេទ្យបានប្រាប់ថា ត្រូវតែធ្វើការវះកាត់មិនអាចទុកបន្តទៀតបាននោះទេ បើនៅតែបន្តទុកវានឹងមានបញ្ហាធំជាងនេះមិនខាន។
ស៊ឹម ថៃណា បាននិយាយថា៖«ខ្ញុំដុះដុំសាច់ខ្មៅហ្នឹងតាំងពីតូចមកម្ល៉េះវា ដូចជាប្រជ្រុយដុំខ្មៅអ៊ីចឹងឯង កាលពីពេលថ្មីៗនេះ វាចាប់ផ្តើមរីកធំ អ៊ីចឹងខ្ញុំបានទៅពិភាក្សាជាមួយនឹងគ្រូពេទ្យជាច្រើនដងថាតើ ត្រូវធ្វើយ៉ាងណា។ ចុងក្រោយនេះ គ្រូពេទ្យបានឲ្យខ្ញុំហ្នឹងត្រូវតែកាត់ចេញ មិនអាចទុកវាបានទៀតទេ បើមិនដូច្នេះទេ ដុំសាច់ហ្នឹងនឹងដុះកាន់តែរីកធំជាងមុន »។
តារាស្រីរូប នេះបានបន្តថា៖«ក្រោយពេលវះកាត់ដុំប្រជ្រុយឥឡូវ ហ្នឹង ខ្ញុំបានធូរហើយ ព្រោះសាច់ដុំនោះ ពេទ្យបានប្រាប់ថា វាមិនមែនដុំសាច់កាច ដូច្នេះវាមិនរីកសាយទៅកន្លែងផ្សេងទេ ដូច្នេះខ្ញុំគ្មានបញ្ហាទៀតទេ ណាមួយខ្ញុំក៏បានវះកាត់បានមួយខែមកហើយដែរ»។
នៅពេលឮថា ស៊ឹម ថៃណា វះកាត់នោះ ម្នាក់ៗព្រួយបារម្ភពីនាង ព្រោះពួកគេគិតថា ស៊ឹម ថៃណា នឹងមានបញ្ហាដើមទ្រូងដែលធ្លាប់តែពើងធំគួរឲ្យគយគន់នោះ តែតារារូបនេះបានបញ្ជាក់ជាថ្មីថា នាងគ្មានបញ្ហានេះឡើយ ព្រោះដើមទ្រូងរបស់នាងធំដោយធម្មជាតិ»។
នាងបានបញ្ជាក់ថា៖«ដើមទ្រូងខ្ញុំនៅស្រស់ស្អាតតាមធម្មជាតិ ព្រោះខ្ញុំអត់ធ្លាប់វះកាត់ពង្រីកដើមទ្រូងនោះឡើយ»។
នៅ ពេលមានការនិយាយព្រោងព្រាតថា នាងបានទទួលការវះកាត់ដើមទ្រូង ឬក៏អ្នកខ្លះថា នាងវះកាត់ដុំសាច់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ តារារូបនេះបានដាក់បន្ទុកថា នោះបណ្តាលមកពីបណ្តាញសារព័ត៌មានមួយចំនួនបំប៉ោងហួសពីការពិត។
តារាល្បីបង្គួររូបនេះនិយាយថា៖«សារព័ត៌មានមួយចំនួននិយាយហួសការពិត»៕