ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិបានឲ្យដឹង
ថា ជម្លោះនៅទូទាំងពិភពលោកកាលពីឆ្នាំ២០១១
បានបង្ខំឱ្យមនុស្សប្រមាណ៨សែននាក់ ភៀសខ្លួនឆ្លងកាត់ព្រំដែន។
របាយការណ៍ស្តីពីនិន្នាការសកលសម្រាប់ឆ្នាំ២០១១(2011 Global Trends
Report)
របស់ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការ
សហប្រជាជាតិ (UNHCR)
បានតាមដានមើលអំពីកម្រិតនៃជនភៀសខ្លួននិងការបាត់បង់ទីជម្រក
ក្នុងប្រទេស នៅទូទាំងពិភពលោក។ របាយការណ៍នេះបានរកឃើញថា
ប្រជាពលរដ្ឋបានក្លាយទៅជាជនភៀសខ្លួនកាលពីឆ្នាំមុន
ច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីដើមសតវត្សរ៍នេះ។
របាយការណ៍នេះកំពុងត្រូវបានចេញផ្សាយ
មុនការប្រារព្ធទិវាជនភៀសខ្លួនពិភពលោក (World Refugee Day)
នៅថ្ងៃទី២០ ខែមិថុនា។
ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ និយាយថា មានជនភៀសខ្លួន ជនបាត់បង់ទីជម្រកក្នុងប្រទេសនិងក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ចំនួន៤២,៥លាននាក់ នៅចុងឆ្នាំ២០១១នេះ។ នេះជាលើកទីមួយហើយដែលរបាយការណ៍ផ្តល់ភាពលម្អិតស្តីពីកម្រិត នៃការបាត់បង់ទីជម្រកដោយបង្ខំ ដោយសារតែវិបត្តិនយោបាយនិងមនុស្សធម៌ជាបន្តបន្ទាប់ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០១០ នៅប្រទេសកូឌីវ័រ (Ivory Coast)។
របាយការណ៍បញ្ជាក់ដែរថា វិបត្តិនេះអាចកើតឡើងបន្ទាប់ពីការតវ៉ារបស់ប្រជាពលរដ្ឋប្រឆាំងនឹង ក្រុមជនផ្តាច់ការពុករលួយ នៅប្រទេស ទុយនេស៊ី(Tunisia) លីប៊ី(Libya) អេហ្សីប(Egypt) និងស៊ីរី(Syria)។ ភាពចលាចលដែលបណ្តាលមកពីការបះបោរនៅក្នុងពិភពអារ៉ាប់ ឬហៅជាភាសាអង់គ្លេសថា Arab Spring មានលក្ខណៈស្រដៀងគ្នា ហើយនៅក្នុងករណីជាច្រើន មានលក្ខណៈធ្ងន់ធ្ងរជាង ដោយសារតែវិបត្តិនៃគ្រោះរាំងស្ងួតនិងគ្រោះទុរ្ភិក្ស នៅក្នុងតំបន់ស្នែងអាហ្រ្វិក (Horn of Africa) ដែលបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១២លាននាក់។
ឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតតឺរ៉េស៍ (Antonio Guterres) និយាយថា ប្រជាពលរដ្ឋដែលត្រូវបានបង្ខំចិត្តចាកចេញដោយសារតែ ព្រឹត្តិការដ៏មហន្តរាយទាំងនេះ គឺជាការឈឺចាប់របស់មនុស្សជាតិ នៅក្នុងរយៈពេលវែង។ ជាអកុសល លោកនិយាយថា ឆ្នាំ២០១២ ហាក់ដូចជាមិនមានជោគវាសនាល្អជាងឆ្នាំ២០១១នោះទេ។
«នៅក្នុងអំឡុងពេលនៃការកាន់ដំណែងរបស់ខ្ញុំជាឧត្តមស្នងការ ជាន់ខ្ពស់ ខ្ញុំមិនចាំទេថាមានវិបត្តិជនភៀសខ្លួនយ៉ាងធំធេងហើយមានសភាព ធ្ងន់ធ្ងរជាងបីដងនៅក្នុងពេលតែមួយ ដូច ដែលយើងកំពុងជួបប្រទះនាពេលសព្វថ្ងៃនេះនៅប្រទេសស៊ីរី(Syria) ស៊ូដង់-ស៊ូដង់ខាងត្បូង(Sudan-South Sudan) និងម៉ាលី (Mali)។ យើងមានជនភៀសខ្លួនជាង៨ម៉ឺននាក់រួចទៅហើយ ដែលបានចេញមកពីប្រទេសស៊ីរី ជនភៀសខ្លួន១សែន៩ម៉ឺននាក់ដែលបានចេញមកពីស៊ូដង់ ទៅកាន់ស៊ូដង់ខាងត្បូង និងទៅកាន់ប្រទេសអេត្យូពី (Ethiopia) និងជនភៀសខ្លួនចំនួន១សែន៦ម៉ឺននាក់ ដែលបានចេញមកពីប្រទេសម៉ាលី (Mali) ទៅកាន់ប្រទេស ម៉ូរីតានី(Mauritania) នីហ្គឺ(Niger) និងប័រគីណា ហ្វាសូ (Burkina Faso)។ នេះមិនទាន់និយាយអំពីជនភៀសខ្លួនមួយចំនួនតូច ដែលបានភៀសខ្លួនទៅកាន់ប្រទេសអាល់ហ្សឺរី (Algeria) នៅឡើយទេ»។
របាយការណ៍បានតាមដាននិន្នាការមួយចំនួនប្រកបដោយការព្រួយបារម្ភ នៅក្នុងរយៈពេលដប់ឆ្នាំកន្លងទៅនេះ។ និន្នាការមួយគឺថា ការបាត់បង់ទីជម្រកដោយបង្ខំ កំពុងបង្កផលប៉ះពាល់ទៅលើប្រជាពលរដ្ឋកាន់តែច្រើនជាងមុន នៅទូទាំងសកលលោក។ និន្នាការមួយទៀតគឺថាមនុស្សម្នាក់ៗដែលបានក្លាយខ្លួនទៅជា ជនភៀសខ្លួន ទំនងជាបានរស់នៅជាជនភៀសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។
របាយការណ៍នេះកត់សម្គាល់ឃើញថា ជិតបីភាគបួននៃជនភៀសខ្លួនចំនួន១០,៤លាននាក់ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គការ UNHCR បានបន្តស្ថិតនៅនិរទេសយ៉ាងយូរដែលមានរយៈពេលយ៉ាងតិច៥ឆ្នាំដែរ។
ឧត្តមស្នងការជាន់ខ្ពស់ លោក ហ្គូតតឺរ៉េស៍ និយាយថា ផ្ទុយពីទស្សនដែលត្រូវបានប្រកាន់យកយ៉ាងទូលំទូលាយនៅតាមបណ្តាប្រទេស ឧស្សាហកម្មជឿនលឿន ៨០ភាគរយនៃជនភៀសខ្លួននៅលើពិភពលោក កំពុងត្រូវបានទទួលឱ្យស្នាក់នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។
លោកនិយាយថា វត្តមានរបស់ជនភៀសខ្លួនរាប់សែននាក់ នៅក្នុងប្រទេសក្រីក្រទាំងនេះ បានផ្តល់ផលប៉ះពាល់យ៉ាងធំធេងទៅលើសេដ្ឋកិច្ចនិងសង្គមរបស់ ពួកគេផ្ទាល់។
«ខ្ញុំមិនចង់និយាយអំពីបន្ទុករបស់ពិភពលោកទេ ពីព្រោះរឿងនេះគឺជាអ្វីដែលប្រទេសទាំងឡាយកំពុងអនុវត្តក្នុងលក្ខណៈ ជាបងប្អូន ដោយ បើកច្រកព្រំដែនរបស់ពួកគេ បើកទ្វារទីក្រុងរបស់ពួកគេ ហើយជួនកាលបើកចំហរទឹកចិត្តរបស់ពួកគេ ដើម្បីគាំទ្រប្រជាពលរដ្ឋដែលកំពុងត្រូវការជំនួយ។ ប៉ុន្តែ យើងត្រូវតែទទួលស្គាល់ថា សម្រាប់ប្រទេស ដែលប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចយ៉ាងលំបាកដោយមាន កាអភិវឌ្ឍន៍ក្នុងកម្រិតទាប វត្តមានជនភៀសខ្លួននេះ បង្កផលប៉ះពាល់ ធំធេងណាស់។ ហើយ ផលប៉ះពាល់នេះតម្រូវឱ្យមានការសាមគ្គីជាអន្តរជាតិដែលមិនមែន ត្រឹមតែជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្តល់ជូននូវឱកាសក្នុងការតាំងទីលំនៅជាថ្មីបន្ថែម ទៀត នៅតាមបណ្តាប្រទេសអភិវឌ្ឍន៍ទៀតផង»។
លោក ហ្គូតតឺរ៉េស៍ ថ្លែងថា កាលពីឆ្នាំមុន មានតែជនភៀសខ្លួនចំនួន៦ម៉ឺននាក់តែប៉ុណ្ណោះ បានតាំងទីលំនៅថ្មីពីប្រទេសដែលខ្លួនបានសុំសិទ្ធិជ្រកកោននយោបាយ ទៅកាន់ប្រទេសឧស្សាហកម្មជឿនលឿន។ ជនភៀសខ្លួនភាគច្រើនបានតាំងទីលំនៅជាថ្មីនៅសហរដ្ឋអាមេរិក ហើយបន្ទាប់មកប្រទេសកាណាដា (Canada) និងអូស្រ្តាលី (Australia)។
របាយការណ៍បញ្ជាក់ថា ប្រទេសអាហ្វហ្គានីស្ថាន (Afghanistan) នៅតែជាប្រទេសដែលបង្កើតឲ្យមានជនភៀសខ្លួនច្រើនជាងគេបំផុត ដោយមានជនភៀសខ្លួនប្រមាណ២,៧លាននាក់ ដែលកំពុងរស់នៅនិរទេសខ្លួន ហើយបន្ទាប់មក គឺប្រទេសអ៊ីរ៉ាក់(Iraq) សូម៉ាលី(Somali) ស៊ូដង់(Sudan) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Democratic Republic of Congo)។
របាយការណ៍នេះកត់សម្គាល់ដែរថា តាមការប៉ាន់ស្មាន ប្រជាពលរដ្ឋដែលគ្មានប្រទេសស្នាក់នៅ នៅទូទាំងពិភពលោក បន្តត្រូវបានដកហូតផលប្រយោជន៍និងសិទ្ធិជាមូលដ្ឋានភាគច្រើន បំផុត ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសនីមួយៗ៕
ប្រែសម្រួលដោយ ឌី ខាំបូលី