Saturday, July 14, 2012

វេជ្ជបណ្ឌិត​បន្ទោស​គ្លីនិក​ឯកជន​ពី​ការ​ស្លាប់​កុមារ​៦២​នាក់

ភ្នំពេញៈ វេជ្ជបណ្ឌិត ដែល​ជា​ស្ថាបនិក​នៃ​មន្ទីរ​ពេទ្យ​គន្ធ​បប្ជា ដែល​ធ្វើ​ការ​ព្យាបាល​ជំងឺ​កូន​ក្មេង​ដ៏​ល្បីល្បាញ បាន​ប្រាប់​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា«ជំងឺ​អាថ៌​កំបាំង​នៅ តែ​ជា​បញ្ហា​ចោទ​ថា​ការ ធ្វេស​ប្រហែស​ក្នុង​ការ​ព្យាបាល​នៅ​តាម​គ្លីនិក​ឯកជន ជា​កត្តា​សំខាន់​ ដែល​បណ្តាល​ឲ្យ​កុមារ ៦២ នាក់​ស្លាប់»។​
លោក Beat Richner ដែល​ជា​ស្ថានិក​មន្ទីរ​ពេទ្យ​គន្ធ​បុបា្ផ បាន​មាន​ប្រសាសន៍​ថា​៖​«អ្វី​ដែល​បាន​សម្លាប់​កុមារ​នោះ​ គឺ​ក្នុង​រយៈ​ពេល​៤ ម៉ោង​ចុង​ក្រោយ នៃ​ជីវិត​របស់​គេ។ សួត​របស់​កុមារ​ទាំង​អស់​បាន​ខូច​ទាំង​ស្រុង​។
អង្គការ​សុខភាព ពិភពលោក និង​ក្រសួង​សុខាភិបាល​ខ្មែរ បាន​កំណត់​ត្រឹម​តែ ៥៩ ករណី មាន​កុមារ​ស្លាប់ ៥២ នាក់​។​ Richner​ បាន​និយាយ​ទៀត​ថា​ កុមារ​មាន​ជំងឺ ៦៤ ករណី​ បាន​ស្លាប់​ចំនួន​ ៦២​នាក់ គ្រាន់​តែ​ក្នុង​មន្ទីរពេទ្យ​លោក​មួយ​ប៉ុណ្ណោះ​។ លោក បាន​ប្រាប់​ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃទី​ ២០​ ខែ​មិថុនា​ អំពី​ចំនួន​ស្លាប់​ដ៏​ច្រើន​នេះ ​ក្នុង​មន្ទីរ​ពេទ្យ​របស់​លោក ចាប់​តាំង​ពី​ខែ​មេសា ដែល​កុមារ​ភាគ​ច្រើន​អាយុ​ក្រោម ៣ ឆ្នាំ​បាន​ស្លាប់​ក្នុង​រយៈ​ពេល​ ២៤ ម៉ោង ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​។
ការ​ធ្វើ​តេស្ត ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ បាន​កំណត់​មេរោគ​ EV71 ​ជា​មេរោគ​ដែល​អាច​ងាយ​ឆ្លង​តាម ដៃ ជើង​ និង​មាត់​បណ្តាល​ឲ្យ​កុមារ​ឈឺ​រហូត​ដល់​ស្លាប់​។
Dr.Nima Asgri ជា​វេជ្ជបណ្ឌិត​ប្រចាំ​អង្គការ​សុខភាព​ពិភពលោក​ដែល​បាន​កំពុង​ធ្វើ​ ការងារ​ជា​មួយ​រដ្ឋាភិបាល ក្នុង​ការ​តាម​ដាន​ការ​ស្លាប់​នេះ បាន​ថ្លែងថា​៖ «ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ បាន​រក​ឃើញ​ធាតុ​បង្ក​ឲ្យ​កុមារ​ស្លាប់​ជាច្រើន​រួម​មាន​គ្រុន​ឈាម ក៏​អាច​បណ្តាល​ឲ្យ​ស្លាប់ និង​ការ​ប្រើប្រាស់​សារ​ធាតុ​បង្កើត​អ័រម៉ូន​ក្នុង​ខ្លួន​មនុស្ស​ក្នុង ការ​ព្យាបាល​អ្នកជំងឺ​ដែល​មាន​ផ្ទុក​មេរោគ​ EV 71។​
Asgri​ បាន​ថ្លែង​ថា៖ «ការ​តាមដាន​របស់​យើង​បាន​រក​ឃើញ​ថា​ សារ​ធាតុ​បង្កើត​អ័រម៉ូន ​ក្នុង​ខ្លួន​មនុស្ស ត្រូវ​បាន​ប្រើ​...និង​មាន​ការ​សិក្សា​ជា​ច្រើន​ទៀត​ទៅ​លើ​ការ​ព្យាបាល អ្នក​ជំងឺ​ដែល​មាន​មេរោគ EV 71»។​ លោក​បង្ហាញ​ថា​៖​«កុមារ​ចំនួន​៦២​ នាក់​ ដែល​ស្លាប់​នោះ ដំបូង​ត្រូវ​គេ​យក​ទៅ​ព្យាបាល​នៅ​តាម​គ្លីនិក​ឯកជន​»។​ លោក​គិត​ថា ​មាន​ការ​បញ្ជូល​ឈាម​ខុស​ឬ​ការ​ព្យាបាល​មិន​ត្រឹមត្រូវ​អាច​បណ្តាល ឲ្យ​ពុល​ក៏​មាន»​។
លោក Richner​ បន្ត​ថា​៖«ឪសថ​ជា​ច្រើន​នៅ​កម្ពុជា​ក្លែងក្លាយ​ឬ ខូច​គុណភាព​មិន​មាន​ការ​គ្រប់គ្រង​លើ​គ្លីនិក​ទាំង​នោះ។​យើង​មិន​ ទាន់​ដឹង​ច្បាស់​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​កុមារ​ស្លាប់​នេះ​ទេ»៕ SP

Comments system

Disqus Shortname