Tuesday, July 24, 2012

ថៃ​បិទ​សាលារៀន​បន្ថែម​បន្ទាប់​ពី​មេរោគ​ ប្រអប់​ដៃ-ជើង​និង​មាត់​បាន​វាយ​ប្រហារ

ក្រុង​បាងកកៈ សាលា​រៀន​ជា ច្រើន​កន្លែង​ទៀត នឹង​ត្រូវ​បញ្ជា ឲ្យ​បិទ​ជា​បណ្តោះ​អាសន្ន ខណៈ ​ក្រសួង​សុខាភិបាល​ថៃ​ធ្វើ​ការ​ប្រយុទ្ធ ដើម្បី​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ ប្រអប់​ដៃ ប្រអប់​ជើង និង​មាត់ (HMFD)​នេះ។
ក្រសួង​នេះ ក៏​កំពុង​តែ​ធ្វើ​ការ​ប្រជែង​នឹង​ពេលវេលា​ដើម្បី​ទប់ស្កាត់​មេរោគ​សម្លាប់​ មនុស្ស​ជា​សក្តានុពល និង​កាន់​តែ​គ្រោះថ្នាក់​ ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ឲ្យ​កើត​មាន​​ដែរ។
ក្រសួង​សុខាភិបាល​ថៃ បាន​ព្រមាន​កាល​ពី​ថ្ងៃ​អង្គារ៍​ថា ការ​រាលដាល​នៃ​ជំងឺ HMFD ប្រហែល​ជា​នឹង​បន្ត​ដល់​មួយ-ពីរ​ខែ​ទៀត។
សាលារៀន ​វ៉ាតាណា វិទ្យាល័យ នៅ​ក្នុង​ខណ្ឌ​វ៉ាតាណា គឺជា​សាលា រៀន​ចុង​ក្រោយ​បំផុត ដែល​បាន​បិទទ្វារ បន្ទាប់​ពី​សិស្ស​មត្តេយ្យ​សា លា​ចំនួន​៤​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជំងឺ HMFD។
រដ្ឋ​មន្ត្រី​សុខាភិបាល​ សាធារណៈ លោកវីទ្យា ប៊ូរ៉ាណាស៊ីរី បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ការ​ឆ្លង​នៃ​ជំងឺ HMFD នឹង​បន្ត​រាលដាល​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន​ ព្រោះ​សាលារៀន​ទាំង​ឡាយ​ នៅ​តែ​បើក​ទ្វារ​ ហើយ​រដូវ​វស្សា កំពុង​បន្ត​។ កាល​ពី​ថ្ងៃ​អង្គារ សាលារៀន​ជិត​៣០​កន្លែង​នៅក្នុង​ក្រុង​បាង​កក បន្ទាប់​ពី​សិស្សា​នុសិស្ស ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​នេះ។
លោក​បាន​ បន្ត​ថា អាជ្ញាធរ​សុខាភិបាល ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ឃ្លាំ មើល​ស្ថានការណ៍​នេះ​ឲ្យ​បាន​ដិត​ដល់ និង​បង្កើត​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ថ្នាក់​ខេត្ត​មួយ​ នៅ​ពេល​ចំនួន​នៃ​ករណី HMFD នេះ ឡើង​ដល់​ជាង​១០​ក្នុង​មួយ​ថ្ងៃ។
នេះ​ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​ឃ្លាំ​មើល​៦​ចំណុច​របស់​ក្រសួង​សុខាភិបាល បំណង បង្ការ​ជំងឺ​ EV-71​ដែល​សម្លាប់​មនុស្ស​ជា​សក្តានុពល ដែល​ជំងឺ​នេះ​បាន​សម្លាប់​កុមារ​រាប់​សិប​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា កុំ​ឲ្យ​វាយ​ប្រហារ​នៅ​ប្រទេស​ថៃ។
លោក​វីទ្យា​បាន​ថ្លែង​ថា ការ​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​នេះ​គឺជា​ការ​ចាំបាច់​ដើម្បី​ទប់​ស្កាត់​ ការ​រីករាល​ដាល​នៃ​ជំងឺ HFMD, ជា​មេរោគ​ឆ្លង​ ដែល​ប៉ះពាល់​ដល់​កុមារ​ជា ពិសេស។ លោក​ថ្លែង​ថា៖«ការ​បិទ ​សាលារៀន​គឺជា​ផ្នែក​នៃ​វិធានការ​ជាច្រើន​ដើម្បី​ទប់ស្កាត់​និង​ការពារ ​កុមារ​។ ការ​បិទ​ទ្វារ​នេះ​គេ​ត្រូវ​តែ​ធ្វើ និង​ពុំ​ចាំបាច់​ភ័យ​ខ្លាច​នោះ​ទេ»។
អគ្គ​លេខាការិយាល័យ​គណកម្មាធិការ ​អប់រំ​ឯកជន បាន​ថ្លែង​ថា សាលារៀន​ប្រហែល​ជា​ប្រកាស ផ្អាក​ការ​សិក្សា​ថ្នាក់​មត្តេយ្យ កម្រិត​មួយ និង​កម្រិត​ពីរ៕ IN

Comments system

Disqus Shortname