រាជធានីភ្នំពេញ ៖ និស្សិតវិទ្យាស្ថានវ៉ាន់ដា
គណនេយ្យម្នាក់បានបាក់ជើងខាងស្តាំក្នុងហេតុការណ៍គ្រោះថ្នាក់ចរា
ចរណ៍រវាងរថយន្តក្រុង និងម៉ូតូនៅចំណុចកែងផ្លូវលេខ៥១ និង២២៨
ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
កាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី១៨ កក្កដា ២០១២ ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា
នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃខាងលើ
គាត់បានឃើញនារីម្នាក់ជិះម៉ូតូម៉ាកគុបជ្រុងពណ៌ទឹកប៊ិច
បើកតាមបណ្តោយផ្លូវលេខ២២៤ ឆ្ពោះទៅទិសខាងលិច
លុះមកដល់កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ
ស្រាប់តែមានរថយន្តក្រុងមួយគ្រឿងបើកក្នុងល្បឿនលឿនពីទិសខាងជើង
ទៅត្បូង ។
ពេលដែលវាក់អើជាមួយនឹងរថយន្តក្រុងនោះនាងបានជាន់ហ្វ្រាំង
ទាំងបង្ខំធ្វើឱ្យម៉ូតូជ្រុលទៅបុកជញ្ជាំងរថយន្ត
បណ្តាលឱ្យដួលហើយជើងខាងស្តាំរបស់នាងក៏ត្រូវកង់រថយន្តកិនពី
លើ បណ្តាលឱ្យបាក់តែម្តង។
ខណៈពេលនោះរថយន្តក្រុងព្យាយាមបើករត់តែត្រូវបានប្រជាពលរដ្ឋ
ឃើញហេតុការណ៍នាំគ្នាដេញតាម
និងឃាត់រថយន្តប្រគល់ឱ្យនគរបាល ។
នារីរងគ្រោះមានឈ្មោះតិប បុប្ផា អាយុ១៩ឆ្នាំ
ជានិស្សិតវិទ្យាស្ថានវ៉ាន់ដាគណនេយ្យមានស្រុកកំណើតភូមិខ្នាច
រមាស ឃុំនរាយ ស្រុកឈូក ខេត្តកំពត
ស្នាក់នៅជាមួយបងប្អូនក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។