មន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអះអាងកាលពីថ្ងៃអាទិត្យ ទី៨
ខែកក្កដា ថា
គេបានរកឃើញអាថ៌កំបាំងនៃជំងឺចម្លែកម្យ៉ាងដែលសម្លាប់កុមារខ្មែរ
ជាង ៦០នាក់ នៅប្រទេសកម្ពុជា ចាប់ពីពាក់កណ្ដាលខែមេសា មកនោះហើយ។
ប្រភពព័ត៌មាន ស៊ី.អ៊ិន.អ៊ិន (CNN) បានឲ្យដឹងថា ក្រោយពីវិទ្យាស្ថានប៉ាសស្ព័របានធ្វើពិសោធន៍ឈាមរបស់កុមារចំនួន ២៤នាក់ ដែលមានរោគសញ្ញានៃជំងឺនេះ លទ្ធផលបង្ហាញថា កុមារ ១៦នាក់មានមេរោគ អេនថឺរ៉ូវ៉ាយរឺស ប្រភេទ ៧១ (Enterovirus Type 71) ឬហៅកាត់ថា EV71។
លោកវេជ្ជបណ្ឌិត ហ្វីលីព ប៊ុសជី (Phillippe Buchy) ប្រធាននាយកដ្ឋានស្រាវជ្រាវមេរោគ វ៉ាយរឺស (Virology Unit) នៃវិទ្យាស្ថានប៉ាសស្ទ័រ មានប្រសាសន៍ថា លទ្ធផលនៃការរកឃើញនេះជាជំហានដ៏សំខាន់មួយ ហើយថា លទ្ធផលបន្ថែមនៃការវិភាគរកមេរោគនេះ នឹងអាចដឹងច្បាស់ថែមទៀតនៅថ្ងៃអង្គារ ឬថ្ងៃពុធ សប្ដាហ៍នេះ។
ប្រភពព័ត៌មាន ស៊ី.អ៊ិន.អ៊ិន ដដែលបន្តថា ការរកឃើញមេរោគ អេនថឺរ៉ូវ៉ាយរឺស ប្រភេទ៧១ ឬហៅកាត់ថា EV71 នេះ គឺពុំអាចជួយព្យាបាលអ្នកជំងឺបានឡើយ ជាពិសេសគឺក្នុងករណីធ្ងន់ធ្ងរនោះ ពីព្រោះគេពុំទាន់មានវ៉ាក់សាំងការពារ និងព្យាបាលនៅឡើយ។ ប៉ុន្តែចំពោះករណីអ្នកកើតមានជំងឺ EV71 មធ្យម ឬស្រាលនោះ គឺអ្នកជំងឺមានរោគសញ្ញា ដូចជាជំងឺផ្ដាសាយ រាក និងឈឺដៃ ជើង និងមាត់។ ទោះជាយ៉ាងនេះក៏ដោយ ករណីអ្នកដែលឈឺធ្ងន់ធ្ងរវិញ គឺអាចបណ្ដាលឲ្យមានការកកើតទឹកក្នុងខួរក្បាល នាំឲ្យកម្រើកខ្លួនមិនរួច និងស្លាប់។
ចំណែកលោកវេជ្ជបណ្ឌិត ប៊ិទ រិចនឺរ (Beat Richner) ជនជាតិស្វីស ដែលជាស្ថាបនិកនៃមន្ទីរពេទ្យកុមារ គន្ធបុប្ផា នៅទីក្រុងភ្នំពេញ មានប្រសាសន៍ថា វិធីសាស្ត្រការពារប្រភេទជំងឺ EV71 មានសារសំខាន់ណាស់ ក៏ប៉ុន្តែនៅមានកត្តាជាច្រើនទៀត ដែលបណ្ដាលឲ្យកុមារស្លាប់ចំនួន ៦៤នាក់ អាយុចន្លោះ ២ ទៅ ៣ឆ្នាំ ក្នុងអំឡុងពេលជាង ៣ខែនេះ។
លោកវេជ្ជបណ្ឌិត ប៊ិទ រិចនឺរ បន្តថា ជំងឺចម្លែកនេះគឺបានកើតឡើងចំពោះកុមារ ហើយអ្នកជំងឺមានសភាពគ្រុនក្ដៅខ្លាំង និងមានបញ្ហាផ្លូវដកដង្ហើម។ ករណីខ្លះកុមារដែលឈឺនោះ មានរោគសញ្ញាសរសៃប្រសាទ ដូចជារលាកហើមខួរក្បាល និងប្រកាច់ជាដើម។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មិនបានមានប្រសាសន៍បញ្ជាក់ប្រាប់លោក ឡេង ម៉ាលី អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី តាមទូរស័ព្ទអោយបានច្បាស់លាស់ទេ អំពីវិធីត្រូវទប់ទល់ និងការពារមិនអោយឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
លោកគ្រាន់តែណែនាំឲ្យរង់ចាំអានសេចក្ដីប្រកាសដែលនឹងចេញផ្សាយក្នុងវ៉ឹបសៃថ៍ របស់ក្រសួងឆាប់ៗនេះ៖ «គេ ចេញវ៉ឹបសៃថ៍ឥឡូវ អូនចាំមើលទៅ តាមរយៈក្រសួងមើលទៅឃើញហើយ។ ...មិនមែនថ្មីទេជំងឺនេះវាមានហើយក្នុងតំបន់យើងនេះ គេទើបសង្ស័យ។ បន្តិចទៀតចេញហើយ អូនចាំមើលទៅ! សំណួរ៖ ខ្ញុំឃើញ ស៊ី.អ៊ិន.អ៊ិន ចេញហើយ ប្រភេទមេរោគដែលខាងប៉ាសស្ទ័ររកឃើញនោះ គឺប្រភេទ អ៊ីវ៉ី ៧១? ចម្លើយ៖ ត្រូវហើយគេរកឃើញអ៊ីចឹងដែរ។ ជំងឺហៅថា រលាកស្បែក មាត់ ដៃ ជើង។ ...វិធានការទប់ស្កាត់ចាំមើលនៅក្នុងវ៉ឹបសៃថ៍ទៅ»។
លោកវេជ្ជបណ្ឌិត ប៊ិទ រិចនឺរ បានបញ្ជាក់ផងដែរថា លទ្ធផលរកឃើញដំបូងនេះគឺកុមារចាប់ផ្ដើមគ្រុនក្ដៅខ្លាំង និងពិបាកដកដង្ហើម អាចបណ្ដាលអោយស្លាប់ ដែលគេអោយឈ្មោះថា ជំងឺជើង និងមាត់។ ប៉ុន្តែលោកថា គេត្រូវការធ្វើពិសោធន៍បន្ថែមទៀត។
លោកវេជ្ជបណ្ឌិត ប៊ិទ រិចនឺរ បន្តថា កុមារដែលស្លាប់ទាំង ៦៤នាក់នោះ ត្រូវបានគេយកទៅព្យាបាលនៅគ្លីនិកឯកជន ហើយគ្រូពេទ្យបានចាក់ថ្នាំ និងព្យួរសេរ៉ូម មុនពេលដែលបញ្ជូនមកមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅទីក្រុងភ្នំពេញ និងមន្ទីរពេទ្យកុមារនៅខេត្តសៀមរាប។ លើកលែងកុមារ ២នាក់ដែលបានសង្គ្រោះជីវិតទាន់ពេលវេលានៅមន្ទីរពេទ្យគន្ធបុប្ផា។
អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល បានអំពាវនាវសុំឲ្យមាតាបិតា និងអាណាព្យាបាល យកកុមារមកព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើឃើញរោគសញ្ញាណាមួយមិនប្រក្រតី។ វិធីការពារងាយៗ ដែលគប្បីត្រូវអនុវត្ត គឺលាងដៃនឹងសាប៊ូអោយបានញឹកញាប់។
ក្នុងអំឡុងខែមិថុនា ឆ្នាំ២០១២ នេះ មានកុមារជាង ៥ពាន់នាក់ ត្រូវបានសំរាកព្យាបាលនៅមន្ទីរពេទ្យកុមារគន្ធបុប្ផា នៅទីក្រុងភ្នំពេញ ដោយសារជំងឺគ្រុនឈាម ហើយក្នុងនោះមាន ៣៤ករណីកើតជំងឺចម្លែកដ៏ធ្ងន់ធ្ងរនេះ ដែលបណ្ដាលមកពីរលាកសរសៃប្រសាទ និងផ្លូវដកដង្ហើម។ នៅទន្ទឹមនេះ អង្គការសុខភាពពិភពលោកក៏បានព្រមានដល់ប្រទេសជិតខាងកម្ពុជា ឲ្យមានការប្រុងប្រយ័ត្ន។
គេមិនទាន់ដឹងច្បាស់ថា តើជំងឺចម្លែកនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាននៅឡើយទេ៕