បើយោងតាមប្រភពសារព័ត៌មានបរទេស Reuters ក៏ដូចជាសម្តីរបស់ក្រុមមន្រ្តីប៉ូលីស
បានអោយដឹងថា មានឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅភាគខាងអាគ្នេយ៏របស់ប្រទេស
បារាំងដែលបានបណ្តាលអោយមនុស្ស 6 នាក់បានស្លាប់បាត់បង់ជីវិត។
លើសពីនេះទៅទៀត បើយោងតាមភ្នាក់ងារប៉ូលីសក្នុងស្រុកបានបញ្ជាក់ផងដែរថា ឧបទ្ទេវហេតុ
នេះបានកើតឡើងនៅជិតនឹងព្រំដែនរបស់ប្រទេសបារាំង-អ៊ីតាលី អំឡុងម៉ោងប្រមាណជាង 1:30
នាទីរសៀល ម៉ោងក្នុងស្រុកប្រទេសបារាំង ។ ក្រោយពីមានការស៊ីបអង្កេតជាលើកដំបូង បាន
បង្ហាញជាបណ្តោះអាសន្នអោយដឹងថា មូលហេតុដែលនាំអាចឧទ្ធម្ភាគចក្រនេះធ្លាក់ អាចបណ្តាល
មកពីការបើកប៉ះនឹងខ្សែកាបអគ្គីសនី។
គូរបញ្ជាក់ផងដែរថា ឧទ្ធម្ភាគចក្រដែលបានធ្លាក់នោះមានឈ្មោះថា Cougar AS532 AL ដែលមាន
មនុស្សចំនួន 6 នាក់នៅលើនោះ ស្របពេលដែលវា ទើបតែចេញដំណើរ ដើម្បីធ្វើការហោះហើរ
សាកល្បងនៅជិតកំពង់ផែ Mediterranean ស្ថិតនៅក្នងទីក្រុង Marseille ។
ក្រុមភា្នក់ងារប៉ូលីស ក៏បានបញ្ជូនក្រុមជួយសង្គ្រោះទៅកន្ថែងកើតហេតុភ្លាមៗ ដើម្បីចុះធ្វើអន្តរាគម
ក៏ដូចជារកមូលហេតុ ដែលបណ្តាយអោយឧទ្ធម្ភាគចក្រមួយនេះធ្លាក់ផងដែរ តែជាអកុសលមនុស្ស
6 នាក់ដែលនៅលើនោះបានស្លាប់បាត់បង់ជីវិតទាំងអស់ ហើយបើនិយាយពីមូលហេតុនៃការដែល
ធ្វើអោយវាធ្លាក់វិញ បើតាមការស៊ើបអង្កេតជាលើកដំបូង បានបង្ហាញថា អាចបណ្តាលមកពីការ
បើកទៅប៉ះនឹងខ្សែកាបអគ្គីសនី៕