Monday, July 9, 2012

រថយន្ត​បើក​ជែង មិន​មើល​ឧបសគ្គ នៅពេល​ភ្លៀង បុក​រះ​រថយន្ត​ពីរ​គ្រឿង របួសធ្ងន់​ខ្លួនឯង​

បន្ទាយមានជ័យ: ​​ឧ​ប​ទ្ទ​ហេតុ​រថយន្ត​តូច ៣ គ្រឿង បុក​គ្នា​លើផ្លូវ​ជាតិ​លេខ​៥ ភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរីសោភ័ណ បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត និង​របួសធ្ងន់​ម្នាក់​។​
​    ​
​សាក្សី និង​មន្ត្រី​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ ឲ្យ​ដឹងថា ហេតុការណ៍​កើតឡើង​ម៉ោង​៥​ល្ងាច ថ្ងៃទី​៩ កក្កដា ២០១២ ចំពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ផង​។​
​    ​
​ដំបូង គេ​ឃើញ​រថយន្ត​តូច​តូយ៉ូតា​កាមរី​មួយគ្រឿង ពណ៌​ទឹកប្រាក់ ចង្កូត​ឆ្វេង ស្លាក​លេខ ភ្នំពេញ ២Q ៨១៩៦ អ្នកបើកបរ​ឈ្មោះ រ័ត្ន កុសល ជា​មន្ត្រី​ពន្ធនាគារ​នុ​រក្ស​នៃ​គុក​ខេត្តបន្ទាយមានជ័យ បើកបរ​ពី​កើ​តទៅ​លិច ហើយ​ឡើង​ជែង​រថយន្ត​មួយគ្រឿង ម៉ាក តូយ៉ូតា កាមរី ចង្កូត​ឆ្វេង ពណ៌​ស្លែ ស្លាក​លេខ ប៉ៃលិន ២A 0628 អ្នកបើកបរ​ឈ្មោះ វ៉ន ដុំ ភេទ​ប្រុស លំនៅ​ភូមិ​-​ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​។​
​    ​
​ រថយន្ត​ពន្ធនាគារ​មន្ត្រី​នេះ ក៏​ទៅបុក​ក្នុង​ទិស​បញ្ច្រាស នៃ​រថយន្ត​តូច​ម៉ាក តូយ៉ូតា កាមរី ចង្កូត​ស្ដាំ​ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ស ស្លាក​លេខ កំពង់ស្ពឺ 2A 0718 បើកបរ​ដោយ​ឈ្មោះ ខ្លឹម សាវុធ ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ជា​មន្ត្រីនគរបាល​ស្រុក​អូរជ្រៅ​។ រថយន្ត​នោះ កំពិត​មួយ​ចំហៀង និង​ដាច់​កង់​ក្រោយ​ខាងឆ្វេង​។​
​    ​
​រថយន្ត​តូច​ពណ៌​ទឹកប្រាក់ របស់​មន្ត្រី​ក៏​បុក​រថយន្ត​តូច​ពណ៌​ស្លែ ដែលជា​របស់​អ្នកស្រុក ហើយ​ជំរុញ​ទៅ​ធ្លា​ក់នៅ​ខាងត្បូង​ផ្លូវ​។​
​    ​
​ មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្ត ឲ្យ​ដឹងថា មន្ត្រី​ពន្ធនាគារ ឈ្មោះ រ័ត្ន កុសល រងរបួស​ជា​ទម្ងន់ ហើយ​ត្រូវគេ​នាំទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ រថយន្ត​តូច​ទាំងបី​គ្រឿង ដែល​ប៉ះទង្គិច​គ្នា ព្រោះ​ជែង​មិន​មើល​ឧបសគ្គ និង​ពេល​ភ្លៀង​ធ្លាក់ ត្រូវ​ប៉ូលិស​នាំទៅ​កន្លែង​ខ្លួន​៕

Comments system

Disqus Shortname