បន្ទាប់ពីបានបណ្ដេញប្រជាពលរដ្ឋរាប់រយគ្រួសារនៅចំណុចស្រែយក្ស
ភូមិកំពង់ក្ដី ឃុំក្រពើ២
ឥឡូវអាជ្ញាធរខេត្តមានគម្រោងបណ្ដេញប្រជាពលរដ្ឋ៣៦គ្រួសារ
នៅភូមិស្រែក្ដី ទៀត។
ភូមិនេះក៏ស្ថិតក្នុងឃុំក្រពើ២ ស្រុកវាលវែង ដែរ។ អាជ្ញាធរខេត្តពន្យល់ថា ប្រជាពលរដ្ឋទាំងនេះមកតាំងទីលំនៅខុសច្បាប់លើដីគម្របព្រៃរបស់ រដ្ឋ។
ប្រជាពលរដ្ឋភូមិស្រែក្ដី ៣៦គ្រួសារកំពុងប្រឈមមុខនឹងការបណ្ដេញចេញពីដីលំនៅឋាន និងដីបង្កបង្កើនផលរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋភូមិស្រែក្ដី គឺលោក អ៊ិន យ៉ង់ អាយុ ៦២ឆ្នាំ គាត់បានឲ្យដឹងនៅរសៀលថ្ងៃទី២៦ កក្កដា ថា គាត់មានស្រុកកំណើតនៅឯខេត្តព្រៃវែង។ នៅឯស្រុកកំណើត គាត់អត់មានដីស្រែទេ គាត់បានមករុករានព្រៃតាំងទីលំនៅនៅភូមិស្រែក្ដី តាំងពីឆ្នាំ២០០៦ តាមរយៈការណែនាំរបស់ប្អូនគាត់ ដែលជាអតីតទាហានខ្មែរក្រហមធ្វើសមាហរណកម្ម៖ «ពេលដែលខ្ញុំទៅជួប ប្អូននៅជាយដែននោះ ប្អូនខ្ញុំក៏ថាមិនបាច់ទៅនៅស្រុកវិញទេព្រោះស្រុកយើងក្រីក្រ ចង្អៀត អស់ដីធ្លីអីហើយ។ ប្អូនខ្ញុំនោះគេថា នៅទីនេះមានដីច្រើន ខ្ញុំក៏នៅតាមប្អូនមករហូតដល់ថ្ងៃនេះទៅ»។
លោកតា ឡាញ់ ឆន អាយុ ៦៩ឆ្នាំ ជាប្រជាពលរដ្ឋនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង លោកតាអះអាងថា គាត់បានមកតាំងទីលំនៅ នៅភូមិស្រែក្ដី នេះកាលពីចុងឆ្នាំ២០០៦។ លោកតាសម្ដែងការព្រួយបារម្ភចំពោះគម្រោងការបណ្ដេញចេញនេះ ដោយគាត់យល់ថា គ្រួសារគាត់ច្បាស់ជាជួបការលំបាកក្នុងជីវភាព ប្រសិនបើការបណ្ដេញនេះក្លាយជាការពិត៖ «ខ្ញុំចង់តែនៅទីនេះ ព្រោះខ្ញុំបានត្រួសត្រាយ និងដាំដំណាំបានផលទៅហើយ បើផ្លាស់ទៅនៅកន្លែងផ្សេង ទម្រាំតែបានដូចនៅទីនេះនោះ វាជួបការលំបាកច្រើនណាស់»។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់មកពីខេត្តនានាដូចជាខេត្តព្រៃវែង ពោធិ៍សាត់ បាត់ដំបង កំពង់ចាម តាកែវ កំពត ជាដើម។ តាមការសាកសួរបញ្ជាក់ថា ប្រជាពលរដ្ឋទាំងនោះភាគច្រើនគ្មានដីស្រែនៅឯស្រុកកំណើត និងខ្លះទៀតមានដីស្រែបន្តិចបន្តួច។ ចំណែកការមករស់នៅទីនេះ ពួកគាត់ក៏ត្រូវចំណាយប្រាក់ទៅឲ្យមេខ្យល់ និងអាជ្ញាធរដែនដីផងដែរ។
លោក អ៊ិន យ៉ង់៖ «កន្លងទៅពួកខ្ញុំមកនៅក៏ត្រូវបង់ប្លង់ឲ្យគេ ចាប់ពី៥ម៉ឺន ១០ម៉ឺន រហូតដល់ ១៥០ម៉ឺន។ ខ្ញុំត្រូវទៅលក់កេរអាករពីស្រុក យកមកបង់ឲ្យគេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរឃុំក្រពើ២ និងអាជ្ញាធរស្រុកវាលវែង បានទេ នៅល្ងាចថ្ងៃទី២៧ កក្កដា នេះ។
យ៉ាងនេះក្ដី អភិបាលខេត្តពោធិ៍សាត់ គឺលោក ខូយ សុខា លោកពន្យល់ចំពោះគម្រោងការបណ្ដេញនេះថា ដើម្បីរៀបចំប្រជាពលរដ្ឋឲ្យមានការតាំងទីលំនៅឲ្យត្រឹមត្រូវទៅតាម គោលការណ៍របស់រាជរដ្ឋាភិបាល។ លោកថា ប្រជាពលរដ្ឋភូមិស្រែក្ដី បានមកតាំងទីលំនៅដោយខុសច្បាប់នៅលើដីគម្របព្រៃរបស់រដ្ឋ ព្រមទាំងបានបំផ្លាញព្រៃស្រល់អស់រាប់ហិកតារទៀតផង៖ «បើសិនជា គាត់មានអត្តសញ្ញាណច្បាស់លាស់ យើងនឹងឲ្យគាត់ទៅភូមិឃុំគាត់វិញ ហើយយើងនឹងឲ្យអាជ្ញាធរឃុំពិនិត្យថា តើគាត់ជាជនក្រីក្រគ្មានដីធ្លីពិតប្រាកដមែននោះ យើងនឹងផ្ដល់ដីសម្បទានសង្គមកិច្ចជូនគាត់»។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្តមានប្រសាសន៍ថា អាជ្ញាធរខេត្តកំពុងស្រាវជ្រាវរកការពិត។ លោកថា ប្រសិនបើប្រជាពលរដ្ឋទាំងនោះពិតជាជនក្រីក្រ និងគ្មានដីបង្កបង្កើនផលមែននោះ អាជ្ញាធរនឹងរៀបចំផ្ដល់ដីសម្បទានសង្គមកិច្ចដល់ពួកគាត់។ តែប្រសិនបើរកឃើញថា នៅឯលំនៅឋានដើមរបស់ពួកគាត់មានដីស្រែរួចហើយនោះ អាជ្ញាធរនឹងបញ្ជូនពួកគាត់ត្រឡប់ទៅលំនៅឋានដើមវិញ៕