Monday, July 23, 2012

វិបត្តិនៅស៊ីរី ៖ ពលទាហាន 21​ នាក់ ត្រូវបានស្លាប់ជាបន្តបន្ទាប់

បើតាមប្រភពសារព័ត៌មានបានអោយដឹងថា​ មានការប៉ះទង្គិចមួយនៅតាមបណ្តោយ
ព្រំដែន
ប្រទេសអ៊ីរ៉ាក   ក្នុងខណៈពេលដែលពួកឧទ្ទាមបានបើកការវាយប្រហារទៅ
កងកម្លាំងរបស់
ប្រទេស ស៊ីរី ដែលក្រោយមកបានបណ្តាលអោយទាហានចំនួន ២១
នាក់បានស្លាប់។

លើសពីនេះទៅទៀត បើនិយាយពីស្ថានភាពនៅតាមបណ្តោយព្រំដែន ពោលគឺចាប់តាំងពីថ្ងៃ
ព្រហស្បត្ត៏មក ជនស៊ីវិលត្រូវបានសម្លាប់ដល់ទៅ  250 នាក់ ឯណោះ ស្របពេលដែលវាគឺជា
តួរលេខមួយខ្ពស់បំផុត  ចាប់តាំងពីមានការបះបោរប្រឆាំងលោក Bashar al Assad មកម្ល៉េះ ។

គួរបញ្ជាក់ផងដែរថា បើយោងទៅតាមសម្តីរបស់ពលទាហានបានអោយដឹងថា ព្រំប្រទល់រវាង
ប្រទេសទាំងពីរ  ស្ថិតនៅក្នុងសភាពតានតឹងនៅឡើយ  ហើយក៏មានការយកចិត្តទុកដាក់ខ្ពស់
មែនទែនទាក់ទិននឹងតំបន់មួយនេះ ស្របពេលដែលមិនស្តិតនៅក្រោយការគ្រប់គ្រងរបស់រដ្ឋា
ភិបាលប្រទេស ស៊ីរី ហើយក៏គ្មានអ្នកណាដឹងថា នឹងមានរឿងអ្វីកើតឡើងទៀតនោះទេ។

ទន្ទឹមនឹងបញ្ហាវិបត្តិនៅស៊ីរីនេះ  រដ្ឋមន្រី្តការបរទេស របស់ចក្រភពអង់គ្លេស គឺលោក  William
Hague បានមានប្រតិកម្មទាក់ទងនឹង ប្រទេសរុស្សី និងប្រទេសចិន ខណៈពេលដែលប្រទេស
ទាំងពីរនេះ បាន​​ប្រើ​សិទ្ធិ​​​ជំទាស់​​​វេតូ​​​ ប្រឆាំង​នឹង​គម្រោង​ដំណោះ​ស្រាយរ បស់អង្កការសហប្រ
ជាជាតិ ស្តីពីវិបត្តិនៅស៊ីរី ៕

Comments system

Disqus Shortname