Sunday, July 8, 2012

ក្រសែភ្នែក អន្តរជាតិសម្លឹង មើលកម្ពុជា ជាប្រធាន អាស៊ាន

www.dap-news.comភ្នំពេញៈ ភាពចាស់ទុំ ខាងនយោបាយ និងភាពប៉ិនប្រសព្វ ប្រកបដោយការច្នៃ ប្រឌិតខ្ពស់ របស់ប្រមុខ ដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យរាជាណាចក្រ ដ៏តូចច្រឡឹងប្រកបដោយ សក្តានុពល បានទទួលការចាប់ អារម្មណ៍កាន់តែខ្លាំងៗ ពីមជ្ឈដ្ឋានអន្តរជាតិ ក៏ដូចជាប្រទេសក្នុងតំបន់នានាដែលមើល ឃើញដំណើរឆ្ពោះ ទៅមុខ ប្រកបដោយការយកចិត្ត ទុកដាក់និងស្មារតីខ្ពស់។
កម្ពុជា កាលពី១០ឆ្នាំមុន ដែលកាលនោះ ក៏ជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ាន និងអាស៊ានបូកនឹងប្រទេសជាដៃគូធំៗ នៅមានកំណើនសេដ្ឋកិច្ចនិងទេសចរណ៍តិចតួចនៅឡើយ វិស័យគមនាគមន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏មិនទាន់ល្អ។ ក៏ប៉ុន្តែនៅពេលនេះ  ក្នុងឋានៈជាប្រធានសមាគមន៍ប្រជាជាតិអាស៊ីប៉ែកអាគ្នយ៍ ដែលតៀ្រមក្លាយខ្លួនជា សហគមន៍ អាស៊ាន តំបន់តែមួយជោគវាសនាតែមួយ “ASEAN: One Community One Destiny” ថ្នាក់ដឹកនាំ កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាមានភាពឆ្លាតវៃ និងភាពប៉ិនប្រសព្វគ្រប់ គ្រាន់ ក្នុងការអភិវឌ្ឍ ប្រទេសខ្លួន ឯងផងដែរ និងរួមចំណែកជាមួយសហគមន៍អន្តរជាតិផងដែរ។
ក្នុងរយៈពេល១០ឆ្នាំមកនេះ កម្ពុជា បានធ្វើសមាហរណកម្មខ្លួនឯងទៅក្នុងអង្គការតំបន់និងអន្តរជាតិជាច្រើន ក្នុងរាប់ទាំងជាសមាជិកពេញសិទ្ធិអង្គការពាណិជ្ជកម្មពិភពលោក ការរក្សាបានកំណើនសេដ្ឋកិច្ច២ខ្ទង់ជាប់ៗ គ្នាក្នុងរយៈពេល៤ឆ្នាំ (២០០៤, ២០០៥, ២០០៦ និង២០០៧) ការកាត់បន្ថយភាពក្រីក្របាន ជាប្រក្រតីក្នុងកម្រិត មួយភាគរយជារៀងរាល់ឆ្នាំ កំណើនចំណូលប្រចាំឆ្នាំសម្រាប់ប្រជាពលរដ្ឋម្នាក់រហូតដល់៩០០ដុល្លារ និងអាច កាត់បន្ថយនូវផលប៉ះពាល់វិបត្តិសេដ្ឋកិច្ចសាកល ទាក់ទាញវិនិយោគក្នុងរាប់ពាន់លាន ដុល្លារក្នុងមួយ ឆ្នាំៗ បង្កើតការងារថ្មីៗ កំណើនសិស្សនិសិ្សតចូលរៀនតាមសាលារដ្ឋនិងសាកលវិទ្យាល័យឯកជន ....និង ការទប់ទប់ ប្រឆាំងនឹងការឈ្លានពានមេដឹកនាំថៃនៃរដ្ឋការអាប់ភីស៊ីត ទាំងសមរភូមិប្រដាប់អាវុធ ការទូតនិងនយោបាយ ព្រមទាំងតុលាការអន្តរជាតិ កំណើនភ្ញៀវទេសចរជាង៣លាននាក់ក្នុង១ឆ្នាំៗ។ល។
ទាំងនេះសុទ្ធសឹងតែកើតចេញពីការខិតខំប្រែងព្យាយាមរបស់មេដឹកនាំកម្ពុជា គ្រប់និន្នាការនយោបាយ និងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏កំពុងប្រែក្លាយខ្លួនជាសមាជិកនៃអង្គការសហប្រជាជាតិ ទៅជាសមាជិកដ៏សំខាន់មួយទៀត នៅក្នុងអសនៈក្រុមប្រឹក្សាសន្តិសុខមិន អចិន្រ្តៃយ៍របស់ស្ថាប័ន ពិភព លោកមួយនេះថែមទៀតផង។ យ៉ាងណាក៏ដោយ នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលកម្ពុជា ត្រូវយកជំនះ ឱ្យបាននោះ គឺសត្រូវនៃភាពក្រីក្រ សត្រូវនៃភាពអនក្ខរកម្ម សត្រូវនៃអំពើពុករលួយ...។ល។
កិច្ចប្រជុំជាច្រើនថ្នាក់តំបន់និងកម្រិតអន្តរជាតិ ដែលមានការចូលរូមពីរដ្ឋមន្រ្តីការបរទេសអាស៊ាននិងប្រទេស ជាដៃគូ ពីថ្ងៃ៦ដល់១៣ ខែកក្កដា ឆ្នាំ២០១២ កម្ពុជា បានត្រៀមរួចរាល់នូវរាល់កិច្ចប្រជុំនានា ទោះប្រធាន បទតំបន់និងអន្តរជាតិអ្វីក៏ដោយ។ និងមិនតែប៉ុណ្ណោះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ នាមុនពេល អំឡុងពេល និងក្រោយពេលប្រជុំត្រូវបានធានាដោយកងកម្លាំងសន្តិសុខជាតិគ្រប់ប្រភេទ។
អ្វីដែលជាបញ្ហាសំខាន់និងក្តៅគគុកនៅក្នុងកិច្ចប្រជុំនេះ ត្រូវបានគេមើលឃើញថា គ្មានអ្វីក្រៅជម្លោះដែន សមុទ្រចិនខាងត្បូង ជាមួយនឹងប្រទេសបួនជាសមាជិកអាស៊ាន គឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ រួមទាំងការសាកល្បងអាវុធនុយក្លេអ៊ែរសាជាថ្មី របស់របបឯកោកូរ៉េខាងជើង និងកំណែទម្រង់ដោយ ប្រយ័ត្ន ប្រយែងនៃរបបយោធាភូមាបន្ទាប់ពីជ័យជំនះភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុង សានស៊ូជី នោះឡើយ។
បញ្ហាទាំងនេះ កម្ពុជា បានត្រៀមរួចរាល់អស់ហើយ នូវយន្តការដែលមានស្រាប់ក្នុងក្របខណ្ឌតំបន់ ដោយកម្ពុជា មិនឱ្យប្រទេសណាមួយជាមិត្តកម្ពុជា អាក់អន់ស្រពន់ចិត្តក្នុងការធ្វើជាអ្នកសម្រួលសម្រួល ក្នុងឋានៈខ្លួនជា ប្រធាន ប្តូរវេននោះឡើយ ជាពិសេសការរិះរកមធ្យោបាយប្រកបដោយ ភាពប៉ិនប្រសព្វមិន ឱ្យប្រទេសពាក់ព័ន្ធ ធ្លាក់ក្នុងស្ថានភាពនៃការប្រឈមមុខគ្នាដោយអាវុធនោះទេ។ យ៉ាងណាក៏ដោយសម្រាប់បញ្ហាផ្សេងៗ ដែល ជាបញ្ហា រួមរបស់តំបន់និងពិភពលោក ក៏កម្ពុជា បានរូមចំណែកសកម្មភាពផងដែរ រាប់ទាំងសន្តិ សុខស្បៀង រហូតដល់សន្តិសុខអន្តរជាតិ និងបញ្ហាបរិស្ថាន។ល។
បន្ថែមលើសពីនេះ គេកត់សម្គាល់ថា តាមរយៈមន្រ្តីការទូតរបស់ប្រទេសជាមិត្តកម្ពុជា សុទ្ធតែបង្ហាញនូវការ គាំទ្រចំពោះប្រទេសកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន តាមរយៈការផ្តល់ជំនួយផ្សេងទាំងថវិកា បច្ចេកទេស និងស្មារតី ដែលកម្ពុជា មានភ័ព្វសំណាងមេដឹកនាំដ៏ខ្លាំងក្លាប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃ ក្នុងការដោះស្រាយបញ្ហាជាតិនិងអន្តរជាតិ នោះគឺសម្តេចតេជោ សែន ក្នុងរជ្ជកាលព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃកម្ពុជា៕
www.dap-news.com

Comments system

Disqus Shortname