រាជធានីភ្នំពេញ ៖
បុរសម្នាក់តូចចិត្តនឹងប្រពន្ធសុំលែង
ព្រោះមួយថ្ងៃៗគិតតែពីដើរស៊ីផឹកស្រវឹង ទើបចូលផ្ទះ
ពេលចូលដល់ផ្ទះតែងតែរករឿងប្រពន្ធកូន
លុះប្រពន្ធសុំលែងចិត្តខ្លាំងក៏ទៅផឹកបន្តទៀត
ខណៈត្រឡប់មកផ្ទះវិញក៏ដើរដួលបោកទៅនឹងខឿនចិញ្ចើមផ្លូវរង
របួសបែកមុខមាត់ហូរឈាមកក្លាក់កាលពីវេលាម៉ោង៤និង៤៥នាទីរសៀល
ថ្ងៃទី៩ កក្កដា ២០១២ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បុរសដែលប្រពន្ធសុំលែងឈ្មោះវិត អាយុ៤០ឆ្នាំ
ស្នាក់នៅក្នុងសង្កាត់ខាងលើ
ត្រូវបានស្ត្រីជាប្រពន្ធប្រាប់ឱ្យដឹងថា
ដោយសារតែគាត់គិតតែផឹកស៊ីមិនរកប្រាក់ទំនុកបម្រុងក្នុង
គ្រួសារមួយខែទល់មួយខែមិនដែលស្វាង
ទើបគាត់សម្រេចចិត្តសុំលែងតែម្តង ។ ស្ត្រីបន្តទៀតថា
គ្រាន់តែឮគាត់សុំលែងប្តីក៏ចេញពីផ្ទះទៅផឹកបន្តទៀត
រហូតដល់ស្រវឹងដួលច្រងាប់ច្រងិលបែកមុខបែកមាត់ហូរឈាមតែម្នាក់
ឯង។