ក្រុងប៉ោយប៉ែត ៖
ក្បួនម៉ូតូធំអាសា៊នឆ្នាំ២០១២
ដែលមានចំនួនជាង៣០០គ្រឿង
បានចេញពីទឹកដីថៃចូលមកកម្ពុជា កាលពីព្រឹកថ្ងៃទី៦
កក្កដា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ហើយបានឈប់សំចតនៅខ្លោងទ្វារប្រាសាទកំពូលកំពូលបី
នៃច្រកទ្វារអន្តរជាតិដើម្បីស្វាគមន៍ជាមួយមន្ត្រីថ្នាក់
ដឹកនាំរបស់កម្ពុជា
ដែលបានរៀបចំធ្វើពិធីទទួលបដិសណ្ឋារកិច្ច ។
នៅកន្លែងរៀបចំពិធីក្នុងទឹកដីកម្ពុជា
គេឃើញសិស្សានុសិស្ស
រួមជាមួយបុគ្គលិកកាសីុណូជាច្រើននាក់
រួមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនអង្គភាពបានឈរអម
សងខាងផ្លូវ ក្នុងនោះសិស្សសាលា និងបុគ្គលិកកាសីុណូ
មានការកាន់ទង់ជាតិតូចៗតំណាងប្រទេសក្នុងសមាគមអាស៊ាន
ផងដែរ។ ការទទួលបដិសណ្ឋារកិច្ចនេះ
គេឃើញក្រុមអ្នកបើកម៉ូតូធំបានផ្លាស់ប្តូរគ្នាឡើងថតជា
និមិត្តរូប
និងស្វាគមន៍គ្នាជាមួយមន្ត្រីថ្នាក់ដឹកនាំតំណាងឱ្យ
ភាគីកម្ពុជា ។
ក្រោយពេលផុតពីច្រកទ្វាររអន្តរជាតិប៉ោយប៉ែត
ក្បួនម៉ូតូបានមកឈប់សំចតជាជួរចំនួន៣ជួរលើដងផ្លូវ
ជាតិលេខ៥ ចាប់ពីអតីតមុខស្ថានីយរថភ្លើងចាស់
ភូមិប៉ោយប៉ែត លាតសន្ធឹងរហូតដល់មុខវត្តបាលិលេយ្យ
ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ។
លោក ហោ សារុន
អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍
និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការអន្តរជាតិ
បានប្រាប់កោះសន្តិភាពថា
ក្រុមម៉ូតូទាំងអស់ខាងលើនឹងធ្វើដំណើរទៅរាជធានីភ្នំពេញ
តាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តបាត់ដំបង ពោធិ៍សាត់
កំពង់ឆ្នាំង និងខេត្តកណ្តាល ចូលទៅរាជធានីភ្នំពេញ
ហើយត្រឡប់មកវិញតាមផ្លូវជាតិលេខ៦
ឆ្លងកាត់ខេត្តកំពង់ចាម កំពង់ធំ សៀមរាប
ចូលទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតដដែល
នៅថ្ងៃទី៨ កក្កដា ។
លោកបន្តថា
មុនការវិលត្រឡប់របស់ក្រុមម៉ូតូធំ
នឹងត្រូវបានភាគីកម្ពុជារៀបចំធ្វើពិធីស្វាគមន៍នៅសួន
ច្បារសម្តេចតេជោ ហ៊ុន សែន មុខសណ្ឋាគារណាហ្គាវើល ផងដែរ ៕