Thursday, July 19, 2012

ឈើ​គ្រញូង​ជិត ២០០០​គីឡូ​ក្រាម និង​ឡាន​មួយ​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​រឹប​អូស

ឧត្តរមានជ័យៈមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ស្រុក​អន្លង់​ វែង​បាន​ឲ្យ​ដឹង​ថា ឈើ​គ្រញូង​ប្រហែល​ជាង ២០០០​គីឡូ​ក្រាម និង​ឡាន​ម៉ាក​កាម៉ារី​មួយ​គ្រឿង ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​រឹប​អូស កាល​ពី​ថ្ងៃ​ពុធ​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ។
មេ​ បញ្ជារ​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​អន្លង់​វែង លោក​ងួន ទ្ធីរិទ្ធ​បាន​មាន​ប្រសាសន៍​ថា ឈើ​គ្រញូង​ប្រហែល​ជាង ២០០០​គីឡូ​ក្រាម​ត្រូវ​បាន​កង​កម្លាំង​ចំរុះ​រួម​មាន កង​រាជ​អាវុធហត្ថ នគ​របាល មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​តំណាង​ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត ខណៈ​ពេល​ពួក​គេ​ឆ្មក់​ចូល​ទៅ​ក្នុង​ផ្ទះ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ ស្លែង​ពរ ឃុំ​ត្រពាំង​ទាវ ខេត្ត​ឧត្តរ​មាន​ជ័យ​កាល​ពី​ថ្ងៃ​ទី១៨ កក្កដា ឆ្នាំ​២០១២​ប្រហែល​ជា​ម៉ោង ៣:៣០នាទី​រសៀល។
លោក​បន្ថែម​ថា ម្ចាស់​ផ្ទះ​បាន​រត់​គេច​ខ្លួន ខណៈ​ពេល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​ឆ្មក់​ចូល​ទៅ​ក្នុង​ផ្ទះ។ បច្ចុប្បន្ន​ប៉ូលីស​កំពុង​ស្វែង​រក​ចាប់​ខ្លួន។

Comments system

Disqus Shortname