ភ្នំពេញ៖ ស្របពេលដែលអសន្ដិសុខ បានកើតមានជាញឹកញាប់
ក្នុងភូមិសង្កាត់ឃ្មួញ ដូចជាចោរឆក់ គាស់ផ្ទះ បំពុលឆ្កែ ចោរប្លន់ជាដើមនោះ
បានធ្វើប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្ដែងការ ព្រួយបារម្ភចំពោះ
សន្ដិសុខសុវត្ថិភាពការរស់នៅពួកគាត់។
ស្ថិតក្នុងការព្រួយបារម្ភនេះ កាលពីវេលាម៉ោង ប្រមាណ១១យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ មានបុរសម្នាក់ស្លៀកខោលីអូ ដើរលើដងផ្លូវ ក្នុងភូមិសំរោង ហើយមានអាការៈ ប្លែក នាំឱ្យមានការសង្ស័យពីអ្នកភូមិ ព្រោះគាត់ជាមនុស្សប្លែក ទើបធ្វើឱ្យមានការបង្ខំចិត្ដ ឃាត់ខ្លួនបុរសនោះ ឱ្យទៅនគរបាលប៉ុស្ដិ៍ឃ្មួញ ដើម្បីសួរនាំ ។
ដោយមានការ សាកសួរពីកម្លាំងនគរបាលប៉ុស្ដិ៍ឃ្មួញ ទើបដឹងថាបុរសស្លៀកខោលីអូ ខាងលើមានឈ្មោះ យស់ យាន់ អាយុ២១ឆ្នាំ មុខរបរធ្វើជាកម្មករសំណង់ នៅវត្ដ មួយក្នុងសង្កាត់ឃ្មួញ ហើយបានផឹកស្រាស្រវឹង រួចក៍ដើរវង្វេងត្រូវអ្នកភូមិសង្ស័យ ខ្លាមមាន អំពើរចោរកម្ម កើតឡើងទៀត ទើបនាំគ្នាឃាត់តែម្ដងទៅ។
ហើយពេលនោះ មានវត្ដមានបុរសម្នាក់ឈ្មោះ រស់ ប៊ុន ដែលអះអាងជាមេការសំណង់ ដែល គ្រប់គ្រងជនប្រមឹកមកធានា ទើបសមត្ថកិច្ចគ្រាន់ធ្វើការអប់រំប៉ុណ្ណោះ ហើយឱ្យត្រឡប់ទៅ កន្លែងធ្វើការវិញ។