យុវជនម្នាក់ មានអាយុប្រហែល ២៥ឆ្នាំ និងមិនមាននរណាស្គាល់អត្តសញ្ញាណ
បានលោតចូលរថយន្ត Hyundai កំពុងតែបើកបរ តាមផ្លូវ២០០៤
ហើយត្រូវរថយន្តនោះ កិនស្លាប់ភ្លាម កាលពីវេលាម៉ោង ១៧ និង ១០ នាទី
យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ស្ថិតក្នុងភូមិទឹកថ្លា
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប៉ូលិសមូលដ្ឋាន
បាននិយាយថា រថយន្តដែលបានបើកកិនស្លាប់នោះ ម៉ាក Hyundai ពណ៌សលាយខៀវ
ស្លាកលេខភ្នំពេញ 3A 0119 បើកដោយឈ្មោះ ឌី សារឿន ភេទប្រុស អាយុ ៣២ឆ្នាំ
បើកបររថយន្តរបស់ក្រុមហ៊ុន ធីថុច។
លោក ឌី សារឿន បាននិយាយថា
រថយន្តរបស់លោក បានបើកពីលិចទៅកើត តាមផ្លូវ២០០៤
លុះមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញយុវជនម្នាក់
កំពុងអង្គុយនៅលើរបាំងថ្មពុះចែកទ្រូងផ្លូវ
ហើយបានលោតចូលទៅក្នុងកង់រថយន្ត
ក៏ត្រូវរថយន្តកិនបែកក្បាលស្លាប់ភ្លាមៗ៕