Sunday, July 22, 2012

កង​ទ័ព​ស៊ីរីប្រយុទ្ធ​ជា​មួយ​ក្រុម​ឧទ្ទាម​នៅ​ក្រុង​ដាម៉ាស់​, អ្នក​ក្រុងភៀស​ខ្លួន​

ក្រុង​បៃរូត/​ក្រុង​អាំម៉ាន់ៈ ​ទាហាន​ ស៊ីរី​ដែល​​គាំទ្រ​ដោយ​ឧទ្ទម្ភាគ​ចក្រនិង​រថ​ក្រោះ​ បាន​វាយ​ បក​វិញ​នៅ​ក្រុង​ដាម៉ាស់​ ប្រឆាំង​នឹង​​​យុទ្ធ​ជន​ឧទ្ទាម​ដែល​មាន​ចិត្ត​ក្លាហាន​ ពី​​​​ការ​វាយ​ប្រហារ​​គ្រាប់​បែក​មួយប្រឆាំង​នឹង​មជ្ឈ​ដ្ឋាន​ផ្ទៃ​ក្នុង​ របស់​​ប្រធានា​ធិបតី​ ​បាសារ អាល់​-​អាសាដ​។
​ទាហាន​ របស់​​លោក អាសាដ ដែល​បានវាយ​លុក​ចូល​ខណ្ឌ​​មួយ​ដែល​​កាន់​​​កាប់​ដោយ​ក្រុម​ឧទ្ទាម​នៅ​ក្នុង​ មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម ​​អាឡិប​ប៉ូ​ភាគ​ខាង​ជើង​កាល​ពី​ថ្ងៃ​សៅរ៍ បានយក​ក្រុម​ឧទ្ទាម​ដែល​មាន​អាវុធ​តិច​​ដែល​បានចល័ត​តាម​ផ្លូវ​​​ដោយ​ថ្មើរ​ ជើង​ និង​បាន​វាយ​ប្រហារ​ស្ថាប័ន​​សន្តិ​​សុខ និងប៉ុស្តិ៍​ឆែក​ឆេរ​ ​ជា​គោល​ដៅ​។
អ្នក​ស្រុក​ បាន​និយាយ​ថា ស្នូរ​​​គ្រាប់​​ផ្លោងនៅ​រដ្ឋ​ធានីនេះ គឺ​ខ្លាំងណាស់​​នៅ​ពេល​ព្រលប់​​ដែល​​ពួក​គេ មិន​អាច​​​ដឹង​​ថា​វា​ជា​ការ​ផ្ទុះ​របស់​កាំ​ភ្លើង​ធំ​បុរាណ​ដែល​គេ​​បាញ់​ ដើម្បី​បញ្ចប់​ពិធី​ការ​តមអាហារ​​រ៉ាម៉ាដនរាល់​ថ្ងៃឬមិន​មែន​។​
ក្រុម ​សកម្ម​ជន​ប្រយុទ្ធ បាន​និយាយ​ថា ឧទ្ទា ម្ភាគ​ចក្រ​​ជា​ច្រើន បាន​​បាញ់​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​​ចូល​ក្នុង​សង្កាត់​មួយ​ក្បែរ​ស្រុក​ សា​យីដា​ហ្សេ​ណាប​ ភាគ​ខាង​ត្បូង​ ដោយ​​ធ្វើ​ឲ្យមនុស្ស​ស្លាប់​ និង​របួស​រាប់​សិប​នាក់​។

Comments system

Disqus Shortname