រាជធានីភ្នំពេញ ៖
អ្នកប្រើប្រាស់កុំព្យូទ័រនៅកម្ពុជាពិតជាបានដឹង
និងបានប្រើប្រាស់ហ្វុនអក្សរយូនីកូដ
ប៉ុន្តែមិនទាន់ដឹងថាតើនរណាជាអ្នកបង្កើតហ្វុននេះទេ?
ខាងក្រោមនេះជាបទសម្ភាសន៍ជាមួយនឹងអ្នកបង្កើតហ្វុនអក្សរយូនីកូដ
អ្នក បង្កើតហ្វុនអក្សរយូនីកូដគឺជាកូនខ្មែរកម្ពុជាក្រោម ឈ្មោះដាញ់ ហុង មានស្រុកកំណើតនៅខេត្តបាក់លីវ (ខ្មែរហៅពលលាវ) ។ លោកមានឪពុកឈ្មោះដាញ់ ពៀ ជាកសិករ ហើយបច្ចុប្បន្នឪពុករបស់លោកមានវ័យ៨២ឆ្នាំហើយ តែនៅបន្តរបរស្រែចម្ការដដែល ។ ចំណែកម្តាយបានស្លាប់ចោលតាំងពីលោកដាញ់ ហុង មានអាយុ៨ខែម៉្លេះក្នុងអំឡុងសម័យសង្គ្រាមវៀតណាម ។ លោកដាញ់ ហុង មានសមាជិកគ្រួសារចំនួន៩នាក់ ចំណែកលោកជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន៧នាក់ ក្នុងនោះមានប្រុស៤នាក់ ។
អ្នក បង្កើតហ្វុនអក្សរយូនីកូដគឺជាកូនខ្មែរកម្ពុជាក្រោម ឈ្មោះដាញ់ ហុង មានស្រុកកំណើតនៅខេត្តបាក់លីវ (ខ្មែរហៅពលលាវ) ។ លោកមានឪពុកឈ្មោះដាញ់ ពៀ ជាកសិករ ហើយបច្ចុប្បន្នឪពុករបស់លោកមានវ័យ៨២ឆ្នាំហើយ តែនៅបន្តរបរស្រែចម្ការដដែល ។ ចំណែកម្តាយបានស្លាប់ចោលតាំងពីលោកដាញ់ ហុង មានអាយុ៨ខែម៉្លេះក្នុងអំឡុងសម័យសង្គ្រាមវៀតណាម ។ លោកដាញ់ ហុង មានសមាជិកគ្រួសារចំនួន៩នាក់ ចំណែកលោកជាកូនទី៥ ក្នុងចំណោមបងប្អូនចំនួន៧នាក់ ក្នុងនោះមានប្រុស៤នាក់ ។
កាលនៅកុមារលោកដាញ់ ហុង
សិក្សានៅសាលាបឋមសិក្សាបាហៀង ។
ជារៀងរាល់ថ្ងៃលោកត្រូវចំណាយពេលវេលាដើរទៅសាលាប្រមាណជាពីរ
គីឡូម៉ែត្រពីផ្ទះ ។ លោកដាញ់ ហុង
ជាក្មេងឧស្សាហ៍ព្យាយាមនៅក្នុងការសិក្សាខ្លាំងណាស់
ហើយលោកក៏ជាក្មេងដែលរៀនពូកែប្រចាំថ្នាក់ផងដែរ ។ រៀនចប់បឋមសិក្សា
លោកបន្តចូលសិក្សានៅអនុវិទ្យាល័យបាហៀង
និងបន្ទាប់មកទៀតលោកបន្តការសិក្សានៅវិទ្យាល័យឡាំងយឿ ។
នៅឆ្នាំ១៩៩២
លោកបានប្រឡងបញ្ចប់មធ្យមសិក្សាទុតិយភូមិ
ហើយលោកបានប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលវៀតណាម
ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រនៅសាកលវិទ្យាល័យច្បាប់ស្ថិតនៅ
ទីក្រុងព្រៃនគរ ដែលបច្ចុប្បន្នមានឈ្មោះថាទីក្រុងហូជីមិញ។
តាមពិតទៅលោកជាសិស្សពូកែផ្នែកគណិតវិទ្យា
ប៉ុន្តែដោយសារតែលោកស្រឡាញ់ខាងច្បាប់ក៏សិក្សាផ្នែកនេះ។
លោកដាញ់ ហុងបានបញ្ចប់បរិញ្ញាបត្រច្បាប់នៅឆ្នាំ១៩៩៧
និងប្រលងជាប់ចូលបម្រើការងារជំនាញច្បាប់ក្នុងស្ថាប័នរដ្ឋវៀតណាម
មួយដែលមានឈ្មោះថាគណៈកម្មការជនជាតិ
និងតំបន់ភ្នំរបស់រដ្ឋាភិបាល(ស្មើនឹងក្រសួងស្រុកខ្មែរ)
នៅទីក្រុងព្រែកប្ញស្សី(ឈ្មោះពីមុន)
ដែលបច្ចុប្បន្នមានឈ្មោះថាទីក្រុងកឹងធើ ។
ធ្វើជាមន្ត្រីរដ្ឋការនៅប្រទេសវៀតណាមបាន
៣ឆ្នាំ
លោកបានដាក់ពាក្យចូលធ្វើការនៅប្រទេសកម្ពុជាខាងផ្នែករចនា
និងបង្កើតពុម្ពអក្សរនៅមជ្ឈមណ្ឌលខេមរៈសិក្សារបស់អា
មេរិកប្រចាំខេត្តសៀមរាប រយៈពេល៣ឆ្នាំ
ចាប់ពីឆ្នាំ២០០០ដល់ឆ្នាំ២០០៣ ។
បម្រើការនៅទីនោះលោកស្នាក់់នៅផ្ទះជួល ។
រយៈពេលធ្វើការនៅខេត្តសៀមរាប
លោកបានស្គាល់ជាមួយបុរសជនជាតិអេស្ប៉ាញកម្រិតអនុបណ្ឌិត
ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រម្នាក់
ហើយលោកក៏មូលមតិគ្នាបង្កើតគម្រោងKhmer OS ស្នើទៅអង្គការ
Open Forum នៅឆ្នាំ២០០៣
តែរហូតដល់ឆ្នាំ២០០៤ទើបខាងអង្គការសម្រេចទទួល ។
ក្នុងឆ្នាំ២០០៥ដល់២០១០ លោកដាញ់ ហុង
បានចូលបម្រើការជាអ្នកយកព័ត៌មានភាសាវៀតណាមឱ្យវិទ្យុ
អាស៊ីសេរី លុះដល់ខែមេសា ឆ្នាំ២០១០
លោកបានផ្លាស់ប្តូរទៅធ្វើជាបុគ្គលិកផ្នែករចនាគេហទំព័រវិញ
។លោកដាញ់ ហុង បានរំឭកថា
ពេលសិក្សានៅមហាវិទ្យាល័យលោកបានទៅធ្វើជាកម្មករនៅកន្លែង
ជួសជុលកប៉ាល់ដើម្បីរកប្រាក់បន្ថែមពីលើប្រាក់ដែលគ្រួសារ
ផ្ញើមកឱ្យ ។
ក្រៅពីនេះលោកត្រូវសាកលវិទ្យាល័យទាក់ទងឱ្យធ្វើវចនានុ
ក្រមវៀតណាម-ខ្មែរ
ព្រោះនិស្សិតខ្មែរយើងទៅសិក្សានៅប្រទេសវៀតណាមមានចំនួន
ច្រើន
ទើបនាំឱ្យក្រសួងអប់រំវៀតណាមគិតគូរក្នុងការរៀបចំឱ្យមាន
វចនានុក្រមពហុជាតិសាសន៍នេះឡើង ។
លោកដាញ់ ហុង ឱ្យដឹងទៀតថា
កាលពីនៅជានិស្សិតឆ្នាំទី១ផ្នែកច្បាប់នាឆ្នាំ១៩៩២
លោកស្គាល់ក្រុមហ៊ុនវៀតណាមមួយឈ្មោះថា CINOTEC
ដែលជាក្រុមហ៊ុនធ្វើ Font ខ្មែរយកមកលក់នៅស្រុកខ្មែរ ។
ពេលនោះ លោកក៏ចាប់អារម្មណ៍ក្នុងការរចនា Font ដែរ
ប៉ុន្តែអត់ទាន់ធ្វើអ្វីចេញជារូបរាងទេ ។
លោកដាញ់ ហុង មិនដែលគិតថា
បង្កើតហ្វុនអក្សរនេះឡើងសម្រាប់ស្តង់ដារបស់ប្រទេសជាតិទេ
គឺលោកបង្កើតហ្វុនអក្សរយូនីកូដដោយសារតែលោកចង់ដោះស្រាយ
រាល់បញ្ហាពិបាកស្មុគស្មាញឱ្យមកស្រួលវិញ ។
លោកបានចំណាយពេលជាច្រើនឆ្នាំនៅក្នុងការធ្វើពុម្ពអក្សរ
យូនីកូដនេះ
ដោយលោកបានទៅស្រាវជ្រាវនៅតាមបណ្តាញប្រព័ន្ធអីុនធើរណេត ។
ការធ្វើពុម្ពអក្សរមួយបែបៗគឺលោកត្រូវចំណាយពេលអស់ជិត
កន្លះឆ្នាំ
រហូតមកដល់ឆ្នាំ២០០២ក៏ទទួលបានផ្លែផ្កាដូចប្រាថ្នា ។
នៅពេលធ្វើហ្វុនអក្សរបានហើយមិនមានប្រព័ន្ធផ្សព្វផ្សាយណា
ជួយផ្សាយឱ្យលោកទេ គឺលោកបានដាក់នៅក្នុងអីុនធើរណេត
ដើម្បីឱ្យគេដោនឡូតយកទៅប្រើប្រាស់ ។
សម្រាប់ពេលនេះលោកចង់ឱ្យកូនខ្មែរចេះប្រើ
ប្រាស់ហ្វុនយូនីកូដឱ្យបានច្រើន
ដើម្បីងាយស្រួលនៅក្នុងការងារផ្សេងៗ ។ លោកដាញ់ ហុង
មាន៤២ឆ្នាំ មានភរិយាឈ្មោះភេង លីដា អាយុ២៥ឆ្នាំ
និងកូនស្រីម្នាក់ដោយលោកបានរៀបការជាង២ឆ្នាំហើយ ៕