ភ្នំពេញៈបន្ទាប់ពី អនុញ្ញាត ឱ្យអតិថិជន ក៏ដូចជាយុវវ័យ
ថតរូប តាមរយៈទូរស័ព្ទ HTC One X ជាមួយ នឹងការបច្ចេញ Style ផ្ទាល់ខ្លួន
ដោយកាន់ផ្ទាំង Poster (Recommended by Us/Me) ហើយដាក់ នៅក្នុងទំព័រ
facebook របស់ខ្លួន ដើម្បីឱ្យប្រិយមិត្ត បោះឆ្នោត រយៈពេល៥ថ្ងៃរួចមក
រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១២ នេះ កម្មវិធី“ Take To Win”
របស់ក្រុមហ៊ុន ចែកចាយ ទូរស័ព្ទ HTC នេះ ឈានដល់ថ្ងៃ ប្រកាសលទ្ធផលហើយ ។
កម្មវិធីនេះ មានអ្នកចូលរួមថតរូបប្រកួតប្រជែង ប្រមាណជាង 200 នាក់ ដែលមាន
រយៈពេលមិនដល់ មួយខែផង។ ក្នុងនោះអ្នកដែល ឈ្នះរង្វាន់ទីមួយ
បានធ្វើការបង្ហោះរូប បន្តទៅកាន់មិត្ត រហូតដល់ នាទីចុងក្រោយ
ហើយទទួលបានការគាំទ្រ ប្រមាណជាង 5000 Likes នៅក្នុងFacebook ចំណែកឯ
អ្នកជាប់ចំណាត់លេខ 2. លេខ 3. លេខ4 និង លេខ.5
ក៏មមាញឹកមិនចាញ់គ្នាប៉ុន្មានដែរ ដែលពួកគេ បានធ្វើការបង្ហោះ រូបបន្តទៅកាន់
មិត្តភក្តិរាប់ពាន់នាក់ ហើយទទួលបាន Comment & Like រាប់ពាន់ដូចគ្នា
ដែលធ្វើឱ្យPage Facebook HTC Cambodia មានអ្នកគាំទ្រកើនឡើង ដល់ប្រមាណ 13000
នាក់ ហើយការជជែក បានឡើងទៅដល់ជិត 30000 នាក់។គួរបញ្ជាក់ថា កម្មវិធីនេះ បានរៀបចំដោយក្រុមហ៊ុន Qoolsជាក្រុមហ៊ុន ដែលជាក្រុមហ៊ុន នាំចូលនិងចែកចាយ ទូរស័ព្ទដៃ HTC នៅក្នុងប្រទេស កម្ពុជាផងដែរ ដែលបានដំណើរការ ចាប់ថ្ងៃទី ១៤ ខែមិថុនា រហូតដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១២ ដើម្បីឱ្យអតិថិជន ប្រកួតប្រជែង ថតរូបប្រកួត ប្រជែងតាម Facebook ដើម្បីឈ្នះយករង្វាន់ HTC OneX, One V និង Explorer ចំនួន៥គ្រឿង ។
ខាងក្រោមនេះ ជាអ្នកឈ្នះជាបន្តបន្ទាប់ពីលេខ១ ដល់លេខ៥៖