Sunday, July 8, 2012

អា​មេ​រិ​ក​នឹង​បើក​ការ​វាយប្រហារ​អ៊ី​រ៉​ង់​ក្នុង​ខែតុលា​?

នៅ​ពេល​ដែល​អា​មេ​រិ​ក​បដិសេធ​ដឹក​នាំ ​យុទ្ធនាការ​វាយប្រហារ​ដោយ​កម្លាំង​ យោធា​ទៅ​លើ​ប្រទេស​ស៊ី​រី​នោះ​ ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​សម្រេច​បញ្ជូនទាហាន​ សព្វាវុធ​មួយ​ចំនួន​ធំ​ទៅ​កាន់​ឈូង​សមុទ្រ​ជាប់​ប្រទេស​អ៊ី​រ៉​ង់​ ។​ ចំណែក​មន្ដ្រី​អា​រ៉ាប់​ប៊ី​សា​អ៊ូ​ឌី​ត​ បាន​ប្រកាស​ថា​ ប្រទេស​នេះ​បាន​ត្រៀមលក្ខណៈ​សម្រាប់​យុទ្ធនាការ​យោធា​អា​មេ​រិ​ក​នៅ​ក្នុង​ ខែតុលា​នេះ​ ។​
​សារព័ត៌មាន​ ឌឹ​ ញូ​វ​យ៉​ក​ថែម​ស៍​ បាន​ផ្សព្វផ្សាយ​ថា​ មន្ទីរ​បញ្ច​កោណ​បាន​បញ្ជូន​ទាហាន​ និង​សព្វាវុធ​ទំនើបៗ​ដោយ​ស្ងាត់​ ទៅ​កាន់​ឈូង​សមុទ្រ​ភើ​ស៊ា​ន​ ដើម្បី​ត្រៀម​ទប់ទល់​រារាំង​អ៊ី​រ៉​ង់​បិទ​ច្រក​សមុទ្រ​ហូ​មឺ​ស​។​ ទន្ទឹម​នឹង​នោះ​ អា​មេ​រិ​កបាន​បង្កើន​យន្ដ​ ហោះ​ចម្បាំង​ កាំជ្រួច​មី​ស៊ី​ល​ទំនើបៗ​ ដែល​អាច​វាយលុក​ចូល​ជ្រៅ​នៅ​លើ​ទឹក​ដី​អ៊ី​រ៉​ង់​ពេល​ដែល​មាន​ហេតុការណ៍​ ចាំបាច់​ និង​ភាព​តានតឹង​កាន់តែ​កើនឡើង​នោះ​ ។​
​មន្ដ្រី​យោធា​អា​មេ​រិ​កមួយ​រូប​ដែល​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា​ “​សារលិខិត​របស់​អា​មេ​រិ​ក​សម្រាប់​អ៊ី​រ៉​ង់​ នោះ​គឺ​កុំ​គិតដល់​ការ​បិទ​ច្រក​សមុទ្រ​ ហូ​មឺ​ស​ ឬ​ក៏​គិតដល់​ការ​រំខាន​នាវា​របស់​ អា​មេ​រិ​ក​ និង​នាវា​ដឹក​ជញ្ជូន​ប្រេងកាត​ ផ្សេង​ទៀត​ យើង​នឹង​បោសសំអាត​ជាន់​ ពន្លិច​នាវា​ដែល​រំខាន​នោះ​ទៅ​បាតសមុទ្រ​តែ​ម្ដង​”​ ។​
​សកម្មភាព​ខាងលើ​កើតឡើង​ក្រោយ​ ពេល​ទាហានជើងទឹក​អា​មេ​រិ​ក​បង្កើន​នាវា​ បោសសំអាត​មីន​នៅ​តំបន់​ឈូង​សមុទ្រ​ ឡើង​ដល់​៨​គ្រឿង​ដើម្បី​បោសសំអាត​មីន​ ខ្លាចក្រែង​អ៊ី​រ៉​ង់​លួច​ដាក់​បង្កៃ​នៅ​តំបន់​ នោះ​សម្រាប់​កម្ទេច​នាវា​អា​មេ​រិ​ក​ ។​ ក្រៅពី​នេះ​ អា​មេ​រិ​ក​ក៏​បាន​បង្កើន​បន្ថែម​ កងពល​យន្ដហោះ​ចម្បាំង​ F-22​ ដែល​ ជា​យន្ដហោះ​ចម្បាំង​បំបាំងកាយ​ដ៏​ទំនើប​ បំផុត​របស់​អា​មេ​រិ​ក​ ។​ ក្រៅពី​នេះ​នៅ​ មាន​យន្ដ​ហោ​ F-15​ C​ បាន​ដាក់​ពង្រាយ​ នៅ​លើ​ទីតាំង​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្ដ​ ហោះ​នៅ​តំបន់​ឈូង​សមុទ្រ​នោះ​ ។​
​ក្រោយ​កិច្ច​ពិភាក្សា​ស្ដី​អំពី​ បរមាណូ​ រវាង​អ៊ី​រ៉​ង់​ នឹង​ក្រុម​ប្រទេស​៥​បូក​១​ពីរ​ លើក​មក​ហើយដោយ​មិន​អាច​រក​ច្រក​ ចេញ​បាន​ ធ្វើ​ឱ្យ​អា​មេ​រិ​ក​ អ៊ី​ស្រា​អែ​ល​ និង​សម្ពន្ធមិត្ដ​បាន​ត្រៀមលក្ខណៈ​ប្រើ​ប្រាស់​ផែនការ​ចុង​ក្រោយ​នោះ​គឺ​ កម្លាំ យោធា​បញ្ចប់​កម្មវិធី​បរម​ណូ​របស់​អ៊ី​រ៉​ង់​តែ​ម្ដង​ ៕

Comments system

Disqus Shortname