ភ្នំពេញ:
នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន
យុវវ័យងាយនឹងជាប់ទាក់ទិននឹងរឿងផ្លូវភេទ
ដោយហេតុថាមានការប្រែប្រួលនៃសរីរាង្គកាយផង
ដែលនាំឲ្យផ្នែកស្មារតីមានការចាប់អារម្មណ៍ខ្លាំងចំពោះអ្វីៗដែល
ថ្មី ដូចជាការផ្សងព្រេង ភាពសប្បាយរីករាយ មនោសញ្ចេតនាស្នេហា
ជាពិសេសទៅលើភាពស្រើបស្រាលនៃសារពាង្គកាយ ឬភាពរំជើបរំជួលជាដើម។
ការរីកសាយភាយនៃវប្បធម៌បរទេសកាន់តែមានភាពទូលំទូលាយ ម្ល៉ោះហើយបានធ្វើឲ្យយុវវ័យមួយចំនួនបានភ្លក់ និងស្គាល់រសជាតិនៃអ្វីដែលហៅថា ស្នេហា ព្រមទាំងឈានទៅរកភាពស៊ីជម្រៅទៀតផង។ពួកគេនឹងសួរសំណួរជាច្រើនទៅកាន់ ខ្លួនឯង នូវអ្វីដែលគេចង់ដឹងឮ ចង់មើល ចង់ស្វែងយល់។ពួកគេមានចម្ងល់ចំពោះអ្វីដែលគេបានឃើញ ហើយព្យាយាមនឹងទាញយកវាមកទុកជាបទពិសោធន៍។ នោះហើយជាអ្វីដែលយុវវ័យទាំងនោះឆាប់ប្រឡូកក្នុងរឿងភេទនេះ។
ម្យ៉ាងអាចបណ្តាលមកពីការអូសទាញរបស់មិត្តភក្តិ។ ពួកគេអាចយល់ព្រមជាមួយនឹងបាបមិត្តដើម្បីព្យាយាមចង់ដឹងអ្វីដែល ប្លែកៗ ឬមួយយុវវ័យទាំងនោះ ត្រូវបានគេបង្ខិតបង្ខំពីសំណាក់បាបមិត្ត ហើយម្យ៉ាងវិញទៀត គេខ្លាចមិត្តរបស់គេសើចចំអកដាក់ និងបានស្រែកហៅទៅកាន់គ្នាគេថា “ អាកំសាក ”ទាំងនេះដែលជាគ្រឿងមួយជំរុញឲ្យគេទៅរករឿងមិនគប្បី។
កញ្ញា សុធា រី អាយុ២៤ឆ្នាំ បាននិយាយឲ្យដឹងថា “ គឺជាការធ្វេសប្រហែសរបស់ម្តាយឪពុក ដែលបានទម្រើសកូនៗ ព្រោះយុវវ័យទាំងនេះ ចាប់ផ្តើមនូវការគិត ការយល់ឃើញថ្មីៗ របស់គេ នៅពេលដែលគេមានការផ្លាស់ប្តូរសារធាតុអ័រម៉ូន នៃរាងកាយរបស់គេ”។
កញ្ញាដដែលបានបន្តថា “ចំពោះអ្វីដែលម្តាយឪពុកគួរយកចិត្តទុកដាក់នោះ គឺការពន្យល់ណែនាំអប់រំទៅលើកូនៗ ជាមួយនឹងអ្វីដែលគេមានការផ្លាស់ប្តូរថ្មី។ ម្យ៉ាងទៀតសោត ការរីកសាយភាយនៃរូបភាពអាសអាភាស និងភាពកង្វះខាតនៃការត្រួតពិនិត្យពីសំណាក់អាជ្ញាធរ”។
“ នេះអាចជាអ្វីដែលយុវវ័យទទួលយកនូវអ្វីដែលជាការមួយមិនល្អយ៉ាងងាយ ជាទីបំផុត និងបានឃើញអ្វីដែលគេមិនគួរឃើញមិនគួរដឹង។ អ្វីដែលសំខាន់ជាងនេះ គឺគេអាចធ្លាក់ចូលទៅកាន់សកម្មភាពផ្លូវភេទយ៉ាងឆាប់ៗ និងអ្វីដែលគេគិតថាអាចទៅរួច។ ” ។
វេបសាយសុខភាព www.health.com.kh បានឲ្យដឹងថា នេះគឺជារឿងរ៉ាវមួយចំនួនដើម្បីអាចគិតអំពីការសម្រេចចិត្តថាអ្នក ត្រៀមខ្លួន ឬក៏អត់។
តើអ្នកមានអារម្មណ៍ថាខ្លួនឯងត្រៀមខ្លួនហើយឬនៅ?
- ប្រសិនបើអ្នកមិនប្រាកដទេ មិនត្រូវប្រញាប់ប្រញាល់ពេកឡើយ
- ចូររង់ចាំរហូតដល់អ្នកប្រាកដសិន
- វានឹងកើតឡើងបានប្រសិនបើពេលវេលាត្រឹមត្រូវឲ្យអ្នក
ចូរគិតអំពីមូលហេតុដែលអ្នកចង់រួមភេទ
- តើវាគឺជាការយកចិត្តទុកដាក់ និងគោរពគ្នាដ៏យូរអង្វែងទេ?
- តើវានឹងផ្តល់នូវទិដ្ឋភាពណាផ្សេងមួយទៀតទេសម្រាប់ទំនាក់ទំនងដ៏អស្ចារ្យ?
- តើវាមើលទៅអស្ចារ្យដែរទេសម្រាប់មិត្តភក្តិរបស់អ្នក?
- តើវាគឺជាការលុបបំបាត់នូវការឈឺចាប់ ឬភាពឯកោដែរទេ?
ការរួមភេទអាចជាបទពិសោធន៍ផ្លូវចិត្តដ៏ខ្លាំងក្លាមួយ។ នេះមានន័យថា វាអាចជាថាមពលវិជ្ជមាន ឬអវិជ្ជមានដែរ ដូច្នេះចូរគិតឲ្យបានច្បាស់អំពីមូលហេតុរបស់អ្នក និងមូលហេតុដៃគូរបស់អ្នកក្នុងការរួមភេទ ហើយចូរនិយាយរឿងនេះប្រាប់ដៃគូអ្នកទៅ។
តើដៃគូរបស់អ្នកមានអារម្មណ៍ដូចម្តេចទៅ?
តើដៃគូរបស់អ្នកមានហេតុអ្វីទៅដើម្បីរួមភេទ?
ចូរប្រាកដថាអ្នកពិតជាដឹងអំពីមនុស្សដូច្នេះអ្នកនឹងយល់ពីឥរិយាបទ គ្នាទៅវិញទៅមកដើម្បីរួមភេទ។ ប្រសិនបើឥរិយាបទ និងតម្លៃនៃការចង់រួមភេទរបស់ដៃគូរមិនដូចអ្នក នោះបទពិសោធន៍ប្រហែលជាមិនដូចអ្វីដែលអ្នកចង់បានទេ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងចង់បានទំនាក់ទំនង និងការប្តេជ្ញាខាងផ្លូវចិត្ត ហើយដៃគូរបស់អ្នកគ្រាន់តែចង់រួមភេទធម្មតាៗទេ នោះវានឹងមាននរណាម្នាក់ឈឺចាប់ប្រសិនអ្នកធ្វើវាមែន។
តើអ្នកអាចនិយាយប្រាប់ដៃគូអ្នកដោយបើកចំហអំពីអារម្មណ៍របស់អ្នកបានទេ? តើដៃគូអ្នកអាចនិយាយប្រាប់អ្នកបានទេ?
វាមិនមែនតែងតែស្រួលទេ ប៉ុន្តែនេះជាអ្វីដែលត្រូវប្រាកដថា អ្នកទាំងពីររួមភេទដោយមានសុវត្ថិភាព។ អ្នកត្រូវតែគោរព និងជឿជាក់លើមនុស្សម្នាក់ និងមានអារម្មណ៍ថាមានសុវត្ថិភាពជាមួយគេ។ មិនត្រូវបណ្តោយឲ្យនរណាម្នាក់ដាក់សម្ពាធលើអ្នកឡើយ។ វាគឺជាការសម្រេចចិត្តរបស់អ្នក មិនមែនរបស់អ្នកដទៃឡើយ។មនុស្សមួយចំនួននឹងព្យាយាមបញ្ចុះបញ្ចូល ឬដាក់សម្ពាធអ្នកផ្សេងដើម្បីរួមភេទមុនពេលពួកគេពិតជាចង់មែន។
ប្រសិនបើនរណាម្នាក់ទៀតមានបញ្ហាជាមួយអ្នកក្នុងការរួមភេទ វាគឺជាបញ្ហារបស់ពួកគេទេ មិនមែនតែអ្នកឡើយ។ អ្នកមានសិទ្ធិ ក្នុងការមិននិយាយ គ្រប់ពេល។ វាមិនមានអ្វីទាស់ខុសទេក្នុងការផ្លាស់ប្តូរចិត្តគ្រប់ពេល និងឈប់ធ្វើ។ រាងកាយអ្នកគឺជារបស់អ្នកគ្មាននរណាម្នាក់មានសិទ្ធិក្នុងការបង្ខំឲ្យ អ្នកធ្វើអ្វីមួយដែលមិនចង់នោះទេ។
មិនត្រូវដាក់សម្ពាធលើ នរណាម្នាក់ផ្សេងទៀតឲ្យរួមភេទឡើយ ចូរស្តាប់នូវអ្វីដែលដៃគូកំពុងតែនិយាយ គោរពនូវជម្រើសរបស់អ្នកដទៃ អំពីពេលវេលា ដែលអស្ចារ្យសម្រាប់ពួកគេក្នុងការរួមភេទ និងអ្វីដែលពួកគេបានរៀបចំរួច។
ដោយសារតែមនុស្សម្នាក់យល់ព្រម រួមភេទតាមប្រភេទដូចជា ការថើប នោះមិនមែនមានន័យថា នាង ឬគាត់យល់ព្រមរួមភេទតាមបែបផ្សេងៗទៀតទេ៕ S