Sunday, July 8, 2012

យក់ ថិតរដ្ឋា ប្រឹងប្រែងស្តារ កេរ្តិ៍ឈ្មោះតាមរយៈបទ ”ឈឺចាប់១លានដង”


www.lookingtoday.com 
ភ្នំពេញៈ តារាចម្រៀងស្រី ដែលបាត់មុខ និងកេរ្តិ៍ឈ្មោះមួយរយៈធំ ពីពិភពសិល្បៈ អ្នកនាង យក់ ថិតរដ្ឋា ពេលនេះបាននឹងកំពុង តែក្លាយជា តារាចម្រៀងមួយ ដែលទទួលបាន ការគាំទ្រច្រើន ពីមិត្តយុវវ័យតាមរយៈបទចម្រៀងថ្មីរបស់នាង នៅក្នុងផលិតកម្ម ហង្សមាសគឺបទ ”ឈឺចាប់១លានដង” ។

មានមហាជនជាច្រើនបានលើកឡើងថា តើតារាស្រីរូបនេះអាច កសាងកេរ្តិ៍ឈ្មោះឲ្យល្បីម្តងទៀត តាមរយៈបទនេះបានទេ?។ បើទោះបីជា អ្នកនាង យក់ ថិតរដ្ឋា ជាតារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម ហង្សមាស ក៏ពិតមែន តែនាងត្រូវបានខាងផលិតកម្ម និពន្ធបទចម្រៀង ឲ្យនាងច្រៀង ជាបន្តបន្ទាប់ នឹងជួយជ្រោមជ្រែងកេរ្តិ៍ឈ្មោះរបស់នាង ឲ្យមានភាពលេចធ្លោ មិនឲ្យចាញ់តារាចាស់ៗ នៅក្នុងផលិតកម្មប៉ុន្មាននោះទេ។
ជាក់ស្តែងថ្មីៗនេះបាន ចេញបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា ”ឈឺចាប់១លានដង” ដែលបទនេះកំពុងតែទទួលបានការគាំទ្រ និងមានយុវវ័យជាច្រើន ចូលចិត្តស្តាប់បទចម្រៀងនេះ ដោយមានខ្លះទៀត បានយកបទនេះទៅបង្ហោះ នៅលើគេហទំព័រ Facebook ហើយ Share ពីមួយទៅមួយទៀតផង។
មិត្តយុវវ័យដែលបានស្តាប់បទនេះ ហើយបានលាន់មាត់សរសើរថា ការច្រៀងរបស់ អ្នកនាង យក់ ថិតរដ្ឋា គឺនៅតែពិរោះដូចដើម អត្ថន័យក៏ល្អ ទាំងសាច់ភ្លេង ហើយជាពិសេស កាយវិការខារ៉ាអូខេ នាងក៏សម្តែង តុបតែងខ្លួនត្រូវ នឹងអត្ថន័យបទចម្រៀងសម ទៀតផង។ បទនេះក៏ជាបទចម្រៀង១ក្នុង ចំណោមបទចម្រៀងជាច្រើន ដែលនាងបានច្រៀងនៅក្នុង ផលិតកម្មហង្សមាស ដែលបានចេញលក់លើទីផ្សារ។
មហាជនដែលតាមដាន វិស័យសិល្បៈចម្រៀង មួយចំនួនលើកឡើងថា មិនយូរមិនឆាប់នាងអាច និងមកកាន់ដំណែងជា តារាស្រីល្បីមួយរូប ដូចកាលពីប៉ុន្មានឆ្នាំមុន ហើយបទចម្រៀង ”ឈឺចាប់មួយ១លានដង” នេះអាចនឹងស្តាកេរ្តិ៍ឈ្មោះ នាងឲ្យល្បីម្តងទៀតបាន៕
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com
www.lookingtoday.com

Comments system

Disqus Shortname