ភ្នំពេញ ៖ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយដែលបង្កឡើង
ដោយបុរស ជាជនជាតិខ្មែរម្នាក់ ស្រវឹងស្រាបើក រថយន្តតាកូម៉ាពន្លះរថយន្ត
កាមរីគូទហើមដែល បើកបរដោយ ជនជាតិហ្កាណា ម្នាក់ពេញទំហឹង នៅចំណុចផ្លូវលេខ ៤៦៨
កែងផ្លូវលេខ ១៦៣ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានី ភ្នំពេញ
កាលពីវេលាម៉ោង ១១និង ៣០នាទី យប់ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១២ ។
យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុ ការណ៍ខាងលើនេះបានឲ្យដឹងថា មុនពេលកើត ហេតុគេបានឃើញរថយន្ត បង្កហេតុម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខរដ្ឋ១២ 2 0409 បើកបរដោយបុរស ជាជនជាតិ ខ្មែរម្នាក់ស្រវឹងស្រាជោគខ្លួន ដោយបើកក្នុងល្បឿនលឿនតាមបណ្តោយផ្លូវ លេខ១៦៣ ទិសដៅ ពីជើងទៅត្បូង។ ចំណែករថយន្តរងគ្រោះម៉ាកកាមរីគូទហើម ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 2B-9420 បើកបរដោយជនជាតិហ្កាណា ម្នាក់មិនស្គាល់អត្តសញ្ញាណបានបើកបរតាមបណ្តោយផ្លូវ លេខ៤៦៨ ពីលិចទៅកើត។
ប្រភពដដែលបានបន្ត ខណៈដែលរថយន្តទាំងពីរគ្រឿងបើកបរមកដល់ចំណុចកើត ហេតុខាងលើនេះស្រាប់ រថយន្តបង្កម៉ាកតាកូម៉ាដែល កំពុងបោះពួយយ៉ាងលឿននោះបានជ្រុល ល្បឿនបុកក្បាលរថយន្តកាមរីគូទ ហើមពេញទំហឹងដែលបណ្តាលឲ្យ រថយន្តទាំងសងខាងខ្ទាតចេញពីគ្នានិងរងការខូចខាតរៀងៗខ្លួន។ ហើយ ក្នុងហេតុការណ៍ខាងលើនេះបណ្តាលឲ្យបុរសជាជនជាតិហ្កាណា ម្នាក់ត្រូវរងរបួសធ្ងន់ធ្ងរ ដោយសារតែបើក ទ្រូងទៅនឹងកញ្ជាក់រថយន្ត។
បន្ទាប់ពីកើតហេតុគេបានឃើញអាជ្ញាធរ មូលដ្ឋានបានចុះមកដល់ចំណុច កើតហេតុនិងបានសហការជា មួយប៉ូលិសក្រុងធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕